Chapter 56

85 2 0
                                    

#មួយខែបន្ទាប់ពីកើតរឿង

Jeongguk : នាងយ៉ាងម៉េចហើយ!?
Sujung : ខ្ញុំអោយកូនចៅទៅសើុបហើយចៅហ្វាយ...អ្នកនាងពេលនេះបានធូរស្រាលច្រើនហើយ
Jeongguk : ល្អ...
Sujung : ម្យ៉ាងទៀតព័ត៌មានកាលពីខែមុន..
Jeongguk : សម្លាប់វាចោលទៅ
Sujung : ប៉ុន្តែចៅហ្វាយពួកគេគ្មានអ្នកណាបញ្ជាមកទេគ្រាន់តែពួកគេចង់បានប្រាក់ប៉ុណ្ណោះ..
Jeongguk : យើងអោយសម្លាប់ក៏សម្លាប់ទៅឬឯងចង់អោយយើងសម្លាប់ឯងជំនួសវា

Sujungមិនហ៊ានបន្តបានត្រឹមឱនក្បាលគោរពអ្នកជាចៅហ្វាយរួចក៏ប្រញាប់ចាកចេញទៅ

Jeongguk : ចេះដឹងខុសរបៀប..លទ្ធផលគឺបែបនឹង..

អូព្រះអើយ!!គេមិនមែនជាJeon Jeonggukពីមុនទៀតទេ..គេផ្លាសប្ដូរច្រើនណាស់ច្រើនរហូតដល់គ្រប់គ្នាស្មានមិនដល់...ថ្វីត្បិតតែគេប្រៀបដូចជាសមុទ្រដែលស្ងប់ស្ងៀមតែផ្ទៃខាងលើហើយជម្រៅទៅក្រោមមានព្យុះបោកបក់ខ្លាំងប៉ុណ្ណាប៉ុន្តែវានៅមិនស្មើនឹងគេពេលនេះ..វាដូចជាហេតុហួសនិស្ស័យដែលស្មានមិនដល់....

កែវភ្នែកខ្មៅណិលសម្លឹងទៅកែវស្រារបស់ខ្លួនគេលើកវាគ្រវីយឺតៗមុននឹងលើក.អកចូលមាត់ត្រឹមមួយដង្ហើម...ស្នាមញញឹមដូចខ្លារខិលភ្ជាប់ជាមួយកែវភ្នែកមុតស្រួចដូចឥន្ទ្រីយ៍រំលេចឡើងលើផ្ទៃមុខរឹងមាំ

Jeongguk : ជួបគ្នាឆាប់ៗណាKim YeonEy...

@YeonEy scene

YeonEy : ហឹក..ហ្អាយ~!!!

សម្លេងនាងតូចស្រែកឡើងបន្លឺសឹងតែឮពេញភូមិគ្រឹះទាំងមូល..នាងដង្ហក់ដង្ហើមទាំងថ្ងាសបែកញើសជោគ...ម្ដងៗដែលនាងគេងគឺតែងតែបែបនេះរូបភាពដែលJeonggukព្យាយាមសម្លាប់នាងវានៅតាមលងបន្លាចនាងជានិច្ច...

មិនប៉ុន្នាននាទីក្រោយTaehyungក៏បើកទ្វាចូលមករកនាងហើយរត់ទៅអោបនាងយ៉ាងរហ័ស..

YeonEy : ហឹកហឹកបងប្រុស!!បងប្រុសគេមកហើយ!!កុំអោយគេចូលមកអីហឹកគេនឹងធ្វើបាបYeonវាឈឺខ្លាំងណាស់...ហឹកហឹកឈឺណាស់....
Taehyung : អត់ទេYeonបងប្រុសគឺនៅទីនេះគ្មានអ្នកណាមកធ្វើបាបYeonបានទេ បងនឹងការពារYeonបងប្រុសសន្យា
YeonEy : ពិតមែនហ្អេស!?
Taehyung : បាទ..ពិតមែន.
YeonEy : កុំអោយគេចូលមកជិតYeon..គេនឹងធ្វើបាបYeon..គេ..គេនឹងសង្កត់Yeon...ហើយ-ហើយគេនឹង-គេនឹងធ្វើអោយYeonឈឺ..

« WEDDING DRESS OF BLOOD »حيث تعيش القصص. اكتشف الآن