# ពីរថ្ងៃបន្ទាប់
ព្រោះដើម្បីអោយនាងសប្បាយចិត្តដូច្នេះគ្រប់គ្នាត្រូវធ្វើខ្លួនមិនខ្វល់ខ្វាយ ធ្វើខ្លួនដូចគ្នារឿងអ្វីកើតឡើង
រាងតូចអង្គុយក្នុងសួនខាងក្រោយផ្ទះដោយក្នុងដៃកាន់កន្រ្តកតូចដែលពោរពេញទៅដោយស្រោមជើងស្រោមដៃអាវនឹងមួក សម្រាប់ទារក ជារបស់ដែលនាងធ្វើឡើងផ្ទាល់ដៃសម្រាប់ទារិការបស់នាង...Namjoon : តើក្មួយពួកបង..ជាប្រុសឬជាស្រី?!
Namjoonបោះជំហានយឺតៗចូលមករកនាងដោយមានស្នាមញញឹមបន្ថែមជាមួយថ្ពាល់ខួចរបស់គេ គេចូលមកអង្គុយក្បែរនាងហើយលើករបស់ទាំងនោះមកមើល
Namjoon : ពណ៌បែបនេះតើជាកូនស្រីមែនទេ?
YeonEy : គឺកូនស្រី បងប្រុសពូកែទាយណាស់
Namjoon : បើជាកូនស្រីនោះប្រាកដជាដូចYeonមិនខាន
YeonEy : Yeonក៏សង្ឃឹមចឹងដែរនាងនិយាយហើយក៏ញញឹមស្រស់ដាក់អ្នកជាបង ស្នាមញញឹមដែលបាត់ទៅយ៉ាងយូរ យូររហូតអ្នកជាបងនឹករលឹកជាខ្លាំង
Namjoon : បងប្រុសមិនបានឃើញស្នាមញញឹមYeonបែបនេះមកជាយូរហើយ..
YeonEy : សុំទោសបងប្រុស...Yeonនាំទុក្ខដល់គ្រប់គ្នាច្រើនពេកហើយ
Namjoon : Yeonមិនបាននាំទុក្ខ Yeonមិនមែនជាបន្ទុករបស់អ្នកណា ហើយអូនក៏មិនបានខុសដូចគ្នា គឺបងប្រុសមិនល្អមើលថែYeonមិនបាន
YeonEy : បងប្រុសមិនបានខុសទេ...បងប្រុសស្រលាញ់YeonមើលថែYeonបានល្អជាងបងប្រុសអ្នកណាទាំងអស់រាងក្រាស់សើចតិចៗហើយអង្អែលមុខនាងថ្នមៗមុននឹងស្រដីឡើង
Namjoon : មុខមាត់តូចៗដែលតែងតែយំរាល់ពេលមានបញ្ហា នាងតូចពាក់បូរពណ៌ផ្កាឈូកដែលតែងតែស្រែកយំរកបងប្រុសរាល់ពេលមានបញ្ហាពេលនេះពិតជាក្លាយជាមនុស្សធំហើយ លែងជាក្មេងស្រីតូចរបស់បងទៀតហើយ ស្អែកខានស្អែកនេះនឹងបង្កើតកូនហើយក៏ធ្វើជាម្ដាយគេ លឿនពេកហើយបងប្រុស...សឹងតែមិនជឿសោះហើយ
YeonEy : ចឹងបងប្រុសឈប់ស្រលាញ់Yeonហើយហ្អេស?! ព្រោះYeonលែងជាក្មេងស្រីតូចនោះទៀតមែនទេ?!
Namjoon : អ្នកណាថា?! Yeonសម្រាប់បងគឺនៅតែដដែល មិនផ្លាស់ប្ដូរ នៅតែក្មេងដដែលមិនចេះធំសោះហើយអ្នកទាំងពីរក៏សើចព្រមគ្នា... រាងក្រាស់នៅតែមិនអាចសម្លឹងនាងក្នុងស្ថានភាពផ្សេង ប្អូនស្រីរបស់គេនៅតែពោរពេញដោយទុក្ខក៏ទោះបីពេលនេះនាងកំពុងតែសើច
VOUS LISEZ
« WEDDING DRESS OF BLOOD »
Fanfiction« នាងនឹងសងខ្ញុំ .. ដោយទឹកភ្នែកលាយឈាមស្រស់ » JEON JEONGGUK x KIM YEONEY ________ Anyway, please enjoy my story with a cup of your favorite drink ♡'・ᴗ・'♡ ________ ueyzatuan's creature no 03 Story by: ueyzatuan Written by: ueyzatuan Written on: 11t...