Taehyungក្រសោបអោបដៃនាងតូចច្រលឹងដែលបំពាក់ខ្យល់អុកសុីសែនជាប់នឹងច្រមុះដើម្បីបន្តជីវិត....
មួយថ្ងៃទៅហើយដែលនាងសន្លប់...សភាពរបស់នាងពេលនេះគឺជិតស្លាប់ទៅហើយ..ជាសភាពដែលធ្វើអោយបេះដូងអ្នកជាបងប្រុសត្រូវបែកជាបំណែកៗ...ពេលនេះគេខឹងស្ទើតែស្រក់ឈាមទៅហើយTaehyung : Jeon Jeongguk!! បើយើងសម្លាប់ឯងមិនបានយើងមិនមែនជាKim Taehyung ទៀតទេ!!
សម្លេងរឹងមាំបន្លឺឡើងដោយក្រសោបយកភាពឈឹចាប់នឹងគំនុំមកជាមួយ....
នេះជាកំហុស...កំហុសដែលគេជឿជាក់ទៅលើបីសាចដែលពាក់ស្រោមមុខជាព្រះរាជបុត្រ...YeonEy : បងប្រុស....
Taehyung : Yeon!! Yeonអូនយ៉ាងម៉េចហើយ!?ត្របកភ្នែកស្ដើងចាប់កម្រើកយឺតៗហើយព្យាយាមហាមាត់រកជំនួយទាំងខ្លួនគ្មានកម្លាំង...
YeonEy : បងប្រុស...ទីបំផុតបងមកហើយ...
ប្រយោគដំបូងដែលធ្លោយចេញពីបបូរមាត់តូចធ្វើអោយទឹកភ្នែកអ្នកជាបងប្រុសត្រូវស្រក់ចុះមកដូចទឹកបាក់ទំនប់
Taehyung : បងមកហើយYeon...បងប្រុសសុំទោសគឺបងប្រុសមិនល្អការពារYeonមិនបាន បងប្រុសសុំទោស...
YeonEy : ហឹកហឹក...ឈឺណាស់...បងប្រុសរាងក្រាស់រហ័សចូលទៅក្រសោបអោបនាងផ្អឹបនឹងទ្រូងថ្នមៗ....
សម្លេងខ្សាវៗរបស់នាងតូចវាបង្ហាញច្បាស់ណាស់ពីសភាពឈឺចាប់ទាំងរាងកាយនឹងចិត្តរបស់នាង...Taehyung : បងដឹង....តទៅ...បងប្រុសនឹងមិនអោយYeonឈឺបែបនេះទៀតទេ..
ប្រអប់ដៃក្រាស់អង្អែលសក់នាងតូចថ្នមៗរហូតនាងគេងលក់ទៅវិញ...
Taehyung : ដំណាក់កាលនេះមិនថាយើងនឹងទៅជាយ៉ាងណាក៏យើងត្រូវតែសម្លាប់ឯងដែរ!!!
ប្រយោគដែលពោរពេញដោយគំនុំវាបំផុសឡើងពេញសោតវិញ្ញាណរបស់រាងក្រាស់...តាំងពីតូចដល់ធំKim YeonEyជាគ្រាប់ពេជ្យដ៏មានតម្លៃរបស់គ្រួសារត្រកូលKim តាំងពីតូចដល់ធំអ្នកប្រុសទាំងបីនៃត្រកូលKimថ្នាក់ថ្នមប្អូនស្រីម្នាក់នេះដូចកែវភ្នែក សូម្បីស្រមោចមួយក្បាលវាលើក៏មិនអោយមាន Jeon Jeongguk គេសំអាងអីធ្វើបែបនេះដាក់YeonEy.... បើគេហ៊ានយ៉ាងនេះទៅហើយចឹងអោយវាដឹងទៅថាអ្នកណាជាអ្នកណា!!....
KAMU SEDANG MEMBACA
« WEDDING DRESS OF BLOOD »
Fiksi Penggemar« នាងនឹងសងខ្ញុំ .. ដោយទឹកភ្នែកលាយឈាមស្រស់ » JEON JEONGGUK x KIM YEONEY ________ Anyway, please enjoy my story with a cup of your favorite drink ♡'・ᴗ・'♡ ________ ueyzatuan's creature no 03 Story by: ueyzatuan Written by: ueyzatuan Written on: 11t...