Chapter 08

127 1 0
                                    

#Night
រាងតូចអង្គុយជូតសក់មុខកញ្ចក់ប៉ុន្តែចិត្តហាក់ហោះហើរទៅឆ្ងាយព្រលឹងក៏នៅមិនជាប់នឹងខ្លួនពេលនេះមនុស្សម្នាក់ដែល
មានឈ្មោះថាជាប្តីរបស់នាងគេនៅឯណាក៏មិនដឹង.........
YeonEy : ថ្មើរនេះតើគេទៅណា!?នាងតូចរអ៊ូតិចៗហើយដើរទៅ

មើលតាមបង្អួចសម្លឹងទៅទ្វារបង....នាងងសម្រេចចិត្តចុះទៅចាំគេនៅខាងក្រោមគ្រប់យ៉ាងគឺស្ងាត់ជ្រងំគួរអោយខ្លាច...នាងក៏ត្រូវនៅតែម្នាក់ឯងទៀតគិតៗទៅគេពិតជាដាច់ចិត្តនឹងនាងពេកហើយមិនអាណិតស្រីខ្លួនតូចដូចនាងទាល់តែសោះចម្លែកអីតែនាងគេអាក្រក់ដាក់នាងថ្នាក់នេះទៅហើយសូម្បីកូនចិត្តស្អប់គេឬខឹងគេអ្វីបន្តិចក៏គ្មានមានតែភាពអន់ចិត្តបន្តិចបន្តួចដែលមិនហ៊ានសូម្បីបញ្ចេញវាមកក្រៅ....

YeonEy : ខ្ញុំគួរតែទូរស័ព្ទទៅគាត់ឬ អត់?..អត់ទេបើគាត់រវល់ហើយខ្ញុំcallទៅ រំខានគាត់តើគិតយ៉ាងមិច?អត់ទេៗមិនបាច់ល្អជាង

នាងដកដង្ហើមធំហើយសុខចិត្តអង្គុយចាំគេលើសាឡុងក្នុងផ្ទះជំនួសវិញ...នាងចាំគេចាំហើយចាំទៀតរហូតគេងលក់លើ
សាឡុងពីពេលណាក៏មិនដឹង...

@Jeongguk scene

ដឹងថាគេទៅណាទេ? នេះជាយប់ថ្ងៃ រៀបការរបស់គេ...ប៉ុន្តែពេលនេះគេនៅ ទីណា? គឺផ្ទះលេខារបស់គេ....

Im-ju: Jeonggukនេះញុាំទឹកបន្តិចទៅ
Jeongguk : អរគុណ

គេញញឹមហើយទទួលកែវទឹកពីដៃស្រីតូច...នាងទម្លាក់ខ្លួនអង្គុយចុះក្បែរគេហើយផ្តេកក្បាលកើយលើស្មារបស់គេ

Im-ju : នេះជាយប់ថ្ងៃរៀបការរបស់បង...បងទុកកូនក្រមុំចោលបែបនេះអូនថាមិនល្អទេ
Jeongguk : ទៅខ្វល់អី? ក្មេងមិនទាន់ គ្រប់អាយុគេមិនទៅយល់ស្អីទេ
Im-ju: Jeongguk~
Jeongguk : អូនស្ងាត់ទៅ

គេក្រសោបដៃអោបស្មាតូចហើយបិទភ្នែក សម្រាកបន្ទាប់ពីហត់ពេញមួយថ្ងៃ....

[Im-ju : អូនមិនចង់អោយអ្នកណាឈឺចាប់ដោយសារតែអូនទេ...អូន ស្រលាញ់បងប៉ុន្តែអូនក៏មិនអាចអាត្មានិយមបានដែរ..វាប្រាកដណាស់ថា បងមិនមែនជារបស់អូនទៀតទេ...]

នាងតូចនិយាយក្នុងចិត្តតែម្នាក់ឯងហើយបិទភ្នែកទទួលភាគកក់ក្ដៅពីរង្វង់ដៃរឹងមាំផ្ទុយពីអ្នកម្ខាងទៀតដែលបានត្រឹមផ្អែក
ស្មាគេងលើសាឡុងរងចាំអ្នកដែលមិនគួរអោយរងចាំ......

@Morning
Jeongguk : បងត្រូវទៅហើយ

រាងក្រាស់ទាញអាវក្រៅមកកាន់នឹងដៃហើយដើរចេញទៅប៉ុន្តែប្រអប់ដៃតូចច្រលឹងមួយគូរក៏លូកចូលមកចាប់ដើមដៃគេ
ធ្វើអោយរាងក្រាស់ត្រូវបង្អាក់ដំណើរហើយងាកមកមើលនាងតូច
Im-ju : Jeonggukពួកយើងត្រូវបន្ត បែបនេះរហូតទៅ...តើមែនទេ?
Jeongguk : អត់ទេ

គេគ្រវីក្បាលហើយលើកដៃអង្អែលក្បាលនាងថ្នមៗក្នុងបំណងលួងលោម
Jeongguk : ជឿបងទៅ
Im-ju : នាងនឹងឈឺ
Jeongguk : ចាត់ទុកនាងត្រឹមជាអ្នកដទៃទៅបានហើយ
Im-ju : នាងជាប្រពន្ធរបស់បង ណាJeongguk...ទោះអូនស្រលាញ់បងខ្លាំងត្រូវការបងខ្លាំងប៉ុណ្ណាប៉ុន្តែចិត្តមនុស្ស
ស្រីដូចគ្នាអូនយល់ពីអារម្មណ៍នាងច្បាស់
Jeongguk : អូននិយាយធ្វើមើលតែដឹងថាក្មេងនោះស្រលាញ់បង
Im-ju : ឬមិនពិត?
Jeongguk : អូនដឹងមកពីណា?
Im-ju : សុំទោសអូនគ្មានចេតនា លួចស្ដាប់បងនិងTaehyungនិយាយគ្នាទេ
Jeongguk : បងមិនស្រលាញ់ក្មេងម្នាក់នឹងទេ
Im-ju : បងនិយាយថានាងជាក្មេងគ្រប់ ម៉ាត់ចឹងបងក៏មិនគួរធ្វើបែបនេះដាក់ក្មេងដែរ
Jeongguk : បងចេះដោះស្រាយហើយ

គេនិយាយហើយក៏ដើរចេញទៅបាត់ទុកអោយនាងតូចដកដង្ហើមធំម្នាក់ឯងទាំងតប់ប្រមល់ចិត្តIm-juត្រលប់មកអង្គុយវិញហើយលើកកាសែតមកមើល..ព័ត៌មានចុះផ្សាយពី
មង្គលការមនុស្សដែលនាងស្រលាញ់ ជាមួយនឹងអ្នកដទៃមានគ្រប់ទំព័រសួរថានាងឈឺទេ!?...គឺឈឺហើយឈឺខ្លាំងណាស់ប៉ុន្តែវាក៏មិនឈឺដល់នាងតូចដែលមិនដឹងខ្យល់អីម្នាក់នោះដែរ.......

Im-ju : សុំទោស...ហឹកហឹកសុំទោសខ្ញុំមិនចង់ធ្វើបែបនេះទេ....ខ្ញុំដឹងថាគេមិនមែនជារបស់ខ្ញុំតាំងពីដំបូងទោះខ្ញុំស្រលាញ់គេប៉ុណ្ណាក៏ខ្ញុំមិនមែនជាម្ចាស់របស់គេដដែល....

នាងអង្គុយទ្រហ៊ោយំស្ងាត់ៗម្នាក់ឯងហើយ សម្លឹងទៅរូបថតរាងតូចច្រលឹងក្នុងឈុតពណ៌សដ៏ស្រស់ស្អាតដែលស្ថិតក្នុងទំព័រកាសែតជាច្រើនច្បាប់...ចំណុចពិសេសរបស់Im-juគឺមានចរិកល្អបែបនេះដូច្នេះមិនចម្លែកទេដែលនាងទទួលមានក្តីស្រលាញ់ពីJeongguk...

« WEDDING DRESS OF BLOOD »Donde viven las historias. Descúbrelo ahora