Chapter 19

108 2 0
                                    

រាងតូចច្រលឹងអង្គុយភ្លឹកម្នាក់ឯងក្នុងសួនក្បែរផ្ទះដោយអារម្មណ៍មិននៅនឹងខ្លួន..យូរៗម្ដងទឹកភ្នែកមួយដំណក់ក៏ស្រក់ ចុះពីកែវភ្នែកថ្លាដូចកញ្ចក់នាងក៏មិនបណ្តោយអោយវាមានដំណក់ថ្មីមកបន្តទើបត្រូវជូតវាចេញយ៉ាងរហ័ស...ពិបាកយ៉ាងនេះវេទនាយ៉ាងនេះនាងគួរតែព្រលែងវាចេញទើបត្រូវ...

Jeongguk : Yeon

សម្លេងរឹងមាំរបស់សឹង្ហបន្លឺឡើងពីក្រោយខ្នងនាងតូចធ្វើអោយនាងរហ័សបែរក្រោយមករកម្ចាស់សម្លេង...គេសម្លឹងមករកនាងជាមួយកែវភ្នែកទទេរស្អាតមួយគូរនាងមិនដឹងថាវានៅក្នុងន័យអ្វីប៉ុន្ដែនាងមិនកក់ក្តៅជាមួយវាឡើយ...

YeonEy : បងប្រុសមានការអីមែនទេ?
Jeongguk : ខ្ញុំមានការនិយាយជាមួយឯងឡើងទៅខាងលើទៅ
YeonEy : ចាស

នាងតូចឆ្លើយតបដូចមនុស្សមិនសូវមានកម្លាំង...រាងក្រាស់មិននិយាយអ្វីក៏បង្វិលខ្លួនដើរចញទៅ

YeonEy: Sansa
Sansa : ចាសអ្នកស្រីតូច
YeonEy : បងជួយស្រោចទឹកផ្កាជំនួសខ្ញុំផង...ថ្ងៃនេះខ្ញុំប្រហែលមិនទំនេរនឹងស្រោចវាទេហើយក៏លែងចង់ស្រោច
ទៀតដែរ
Sansa : អ្នកស្រីតូច....

Sansaដកដង្ហើមធំដោយមិនអាចជួយនិយាយអ្វីបាន...កន្លះឆ្នាំដែលនាងមកបម្រើផ្ទះនេះបន្ទាប់ពីប៉ាម៉ាក់របស់Jeongguk ចាកចេញពីកូរ៉េ...នាងឃើញតែទឹកភ្នែករបស់រាងតូចស្ទើរាល់ពេល...នាងហត់នឹងទ្រាំទ្រជំនួសតែក៏មិនអាចធ្វើអ្វីបាន YeonEyព្យាយាមអង្វរSansaរាល់ពេលដែលSansaមានបំណងចង់ប្រាប់រឿងរវាងនាងនឹងJeonggukទៅប៉ាម៉ាក់
របស់Jeonggukឬសូម្បីបងប្រុសរបស់នាង
YeonEyតែងតែនិយាយថាបារម្ភពីJeonggukនឹងមិនចង់អោយគលំបាក...តែមើលអ្វីដែលគេប្រគល់អោយនាងវិញទៅ?!

@Jeongguk scene

រាងក្រាស់ទម្លាក់ខ្លួនអង្គុយចុះលើកៅអីក្នុងបន្ទប់សៀវភៅរប៉ស់ខ្លួនដោយអាការៈនឿយហត់...មិនយូររាងតូចច្រលឹងក៏បើកទ្វាដើរចូលមកតាមក្រោយដោយឬកពារស្ងៀមស្ងាត់..

YeonEy : បងប្រុសមានអ្វីនិយាយនឹងYeonមែនទេ?
Jeongguk : Im-juនឹងមករស់នៅទីនេះក្នុងនាមជាប្រពន្ធរបស់ខ្ញុំឯងត្រូវគោរពIm-juអោយដូចដល់ឯងគោរពយើងដែរ

« WEDDING DRESS OF BLOOD »Hikayelerin yaşadığı yer. Şimdi keşfedin