#Hospital
Namjoon : Yeon!!Yeonកុំគេងអោយសោះ កុំគេងបើកភ្នែកឡើងYeon!!
រាងក្រាស់ព្យាយាមដាស់តឿនរាងកាយស្ដើងដែលកំពុងដេកលើគ្រែពេទ្យ..នាងសម្លឹងទៅអ្នកជាបងប្រុសហើយក្រលេកកន្ទុយភ្នែកទៅមើលJeonggukដែលរត់មកជាមួយដូចអ្នកដទៃ ទឹកភ្នែកមួយដំណក់ស្រក់ចុះពីចុងកន្ទុយភ្នែកនាងតូចជាមួយនឹងរាងកាយដែលគ្របដណ្ដប់ដោយឈាមថែមទាំងមានបំពងអុកសុីសែនបំពាក់ជាប់នឹងច្រមុះ
គេប្រញាប់រុញនាងចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ហើយទុកអោយអ្នកដទៃរងចាំនៅខាងក្រៅ
Sugaរហ័សរត់ចេញពីបន្ទប់ធ្វើការរបស់ខ្លួនជាមួយនឹងឯងសណ្ឋានពេទ្យវះកាត់មកជាមួយJin : Suga!!
Suga : hyungទុកចិត្តចុះខ្ញុំនឹងជួយនាង..!!គេនិយាយតែប៉ុន្នេះហើយក៏ប្រញាប់បើកទ្វាចូលទៅខាងក្នុងយ៉ាងរហ័ស...
Taehyung : Jeon Jeongguk អាចង្រៃយ៍!!
TaehyungងៀកទៅរកJeonggukហើយក៏ស្ទុះចូលទៅក្របួចកអាវគេឡើងមុននឹងដាល់គេមួយដៃទាំងទំហឹងធ្វើអោយរាងសង្ហារត្រូវដួលចុះទៅដោយអស់ជំហរ...
Kris : ពេញចិត្តឯងហើយឬនៅ!?
Krisក៏ចូលទៅបន្ថែមម្នាក់ទៀតទាំងទាត់ទាំងធាក់ដោយមិនបង្អន់ដៃទាំងពីរនាក់រហូតមានJiminនឹងJhope ចេញពីណាមកក៏មិនដឹងចូលមកឃាត់ដំណើរហើយទាញទាំងពីរនាក់នេះចេញពីJeongguk...
Jhope : ពួកឯងប៉ុន្នឹងបានហើយ!!
Taehyung : លែងខ្ញុំ!!ខ្ញុំត្រូវតែសម្លាប់វាចោល!!
Jimin : អាTae !! Krisឈប់ទៅ ប៉ុន្នឹងបានហើយ!!រាងក្រាស់ទាំងពីរចាប់ទាញTaehyungនឹងKrisចេញពី Jeonggukទម្រាំតែនឹងបាន...រាងខ្ពស់ក្រោកឡើងហើយសម្លឹងមើលគ្រប់គ្នាដោយទឹកមុខរាបស្មើ គេលើកដៃជូតឈាមដែលហូរចេញពីគែមមាត់ដោយឬកពារធម្មតា...គេបែរខ្លួនដើរចេញព្រោះដឹងថាបើនៅក៏មិនមានអ្នកណាស្វាគមន៍ (ល្មមអត់ស្វាគមន៍ដែរនឹងហើយ ម៉ាអាក្ដួយម៉ែវា)
Namjoon : បើប្អូនយើងយ៉ាងម៉េចៗទៅ យើងមិនលើកលែងអោយឯងទេJeon Jeongguk
រាងក្រាស់ស្រែកពីចម្ងាយមុននឹងJeonggukចាកចេញគេក្ដាប់ដៃយ៉ាងណែនសម្លឹងទៅផែនខ្នងអ្នកដែលជាដើមហេតុនាំអោយប្អូនស្រីតែម្នាក់របស់ខ្លួនត្រូវជួបរឿងស្ទើស្លាប់ស្ទើរស់ប៉ុន្នានដងបន្ទាប់...Jeonggukមិនតបហើយក៏ដើរចេញទៅបាត់....
______________________
YOU ARE READING
« WEDDING DRESS OF BLOOD »
Fanfiction« នាងនឹងសងខ្ញុំ .. ដោយទឹកភ្នែកលាយឈាមស្រស់ » JEON JEONGGUK x KIM YEONEY ________ Anyway, please enjoy my story with a cup of your favorite drink ♡'・ᴗ・'♡ ________ ueyzatuan's creature no 03 Story by: ueyzatuan Written by: ueyzatuan Written on: 11t...