Chapter 62

104 2 0
                                    

#កោះMaldives

រាងតូចច្រលឹងគេងលង់លក់នៅឡើយដោយសារកម្លាំងត្រូវបាត់បង់អស់រលីងទៅអោយJeongguk...រាងក្រាស់ត្រកងនាងតូចដាក់លើស្មាចូលទៅក្នុងផ្ទះតូចមាត់សមុទ្រដែលគេធ្លាប់នាំនាងមកពីមុន...រាងតូចច្រលឹងបិទបាំងដោយអាវសដៃវែងរបស់រាងក្រាស់តែមួយគត់ជាប់នឹងខ្លួន

Jeonggukដកដង្ហើមធំសម្លឹងមើលនាងមុននឹងផ្ដេកនាងថ្នមៗទៅលើពូក...

Jeongguk : នាងជំពាក់កម្មនឹងខ្ញុំឬខ្ញុំជំពាក់កម្មនឹងនាងអោយប្រាកដទៅKim YeonEy!?

Jeonggukរអ៊ូរងូវៗហើយក៏ដើរចេញទៅបាត់..

Jeonggukទម្លាក់ខ្លួនអង្គុយចុះលើsofaមុខរានហាលនៃបន្ទប់សម្លឹងទៅទឹកសមុទ្រខៀវស្រងាត់ដោយចិត្តធ្ងន់កណ្ដុក...មិនប៉ុន្នាននាទីទូរស័ពទរាងក្រាស់ស្រាប់តែរោទ៍ឡើង

#On the Phone

Suga ( ដឹងទេថាគ្រប់គ្នាបារម្ភពីYeonEy!?ឯងយកនាងទៅណា!? )
Jeongguk ( ខ្ញុំកំពងធ្វើអោយនាងមានការចងចាំឡើងវិញ!! )
Suga ( ដោយវិធីឆ្គួតឡប់របស់ឯងនឹងហ្អេស!? )
Jeongguk ( ... )
Suga ( ពេលនេះគ្រប់គ្នាកំពុងចលាចលតាមរកYeonនឹងឯង ដូច្នេះឯងត្រៀមខ្លួនទៅឯងស្លាប់មិនខានទេ )
Jeongguk ( ខ្ញុំមិនល្ងង់ទេ )

ខ្សែរទូរស័ព្ទត្រូវបានកាត់ផ្ដេចមួយរំពេចដោយដៃរាងក្រាស់..គេលើកដៃមកញីសក់ខ្លួនឯងរហូតរញ៉េរញ៉ៃហើយដកដង្ហើមធំជាច្រើនដងដោយតានតឹងចិត្ត
ចិត្តដែលរឹងមាំចាប់ផ្ដើមរង្គោះរង្គើបន្តិចម្ដងៗរហូតគំនិតមួយផ្សេងទៀតកាច់បំបាក់ចិត្តរបស់គេទៅលើនាងមួយបំណែក

Jeongguk : ធ្វើយ៉ាងម៉េចទៅIm-ju!?..បងពិតជា..អស់ផ្លូវមែនហើយ..បងខុសមែនទេ!?..បងស្អប់នាង..ចុះហេតុអីស្រាប់តែមានអារម្មណ៍អាណិតនាងយ៉ាងនេះ...!?

___________________
@ភូមិគ្រឹះត្រកូលKim

Namjoon : ឯងបញ្ជូនមនុស្សទៅតាមរកវា រាប់រយរាប់ពាន់នាក់ប៉ុន្នានរយប៉ុន្នានលានអោយតែពួកឯងចង់បានយើងនឹងចំណាយ!! បើឯងសម្លាប់Jeon Jeonggukបានហើយយកសាកសពវាមកអោយយើង500លាននឹងក្លាយជារបស់ឯង!!

រាងក្រាស់ស្រែកបញ្ជាទៅកូនចៅរបស់ខ្លួនដោយក្រសែភ្នែកកាចសាហាវក្រេវក្រោធដូចរាជសី

« WEDDING DRESS OF BLOOD »Where stories live. Discover now