Chapter 77

147 2 0
                                    


@Suga's office

Namjoon : ចុះបើវះកាត់តែម្ដង?វះកាត់យកតែម្ដងបានទេ?ធ្វើយ៉ាងណាក៏បានអោយតែរក្សារជីវិតYeonបាន

រាងក្រាស់ច្រត់ដៃទាំងពីរលើតុធ្វើការរបស់អ្នកម្ខាងដែលលើជ្រុងម្ខាងនៃតុមានស្លាកឈ្មោះថាជាអគ្គនាយកនៃមន្ទីពេទ្យទាំងមូល...
Sugaក៏យល់អារម្មណ៍អ្នកជាមិត្តប៉ុន្តែខ្លួនក៏ឆ្លើយតបអ្វីមិនបានច្រើនក្រៅពីគ្រវីក្បាល

Namjoon : ហេតុអី?!
Suga : អាយុគភ៌ស្អែកខានស្អែកនឹងកើតមកទៅហើយ បើវះកាត់មានតែប៉ះពាល់ដល់ជីវិតYeonកាន់តែខ្លាំង និយាយរួមយើងព្យាយាមហើយប៉ុន្តែ...
Jin : បានហើយឯងឈប់និយាយទៅ!!

រាងសង្ហារបិទភ្នែកបន្ធូរដង្ហើមដែលតានតឹងសឹងស្ទះ គេទ្រាំបន្តស្ដាប់អ្វីដែលនឹងកើតលើប្អូនស្រីតែម្នាក់របស់គេមិនបាន វាគួរអោយខ្លាច បើប្ដូរបានគេនឹងយកខ្លួនទៅប្ដូរវាប្រសើរជាងអោយប្អូនស្រីតែម្នាក់របស់ខ្លួនមកទទួលរឿងទាំងនេះ...

Suga : Jeonggukដឹងរឿងនេះហើយឬនៅ?
Namjoon : យើងមិនបានប្រាប់ ហើយYeonក៏បែបមិនចង់អោយវាដឹងដូចគ្នា...
Jin : ...មិនបាច់អោយJeonggukដឹងទេ ទុកពេលអោយពួកគេនៅជាមួយគ្នាចុះ...

@YeonGuk scene

រាងច្រលឹងជាមួយពោះប៉ោងៗធ្ងន់កណ្ដុកដែលនៅជាប់នឹងខ្លួនឈរសម្លឹងទៅវាលផ្កាចម្រុះពណ៌ដ៏ល្វឹងល្វើយធំឆ្ងាយដាច់កន្ទុយភ្នែក ជាមួយដើមផ្កាស៉ាគូរ៉ាខ្ពស់ៗប៉ុណ្ណានដើម ខ្យល់នារដូវរំហើយបក់បោកធ្វើអោយស្រទាប់ផ្កាទាំងនោះរសាត់មកតាមកម្លាំងនៃខ្យល់ ដៃតូចឈោងឡើងចាំទទួលស្រទាប់ផ្កាដែលធ្លាក់មកតាមខ្យល់ ក៏ស្របពេលដែលរាងសង្ហារបង្វិលរទេះចូលមករកនាងដូចគ្នា

Jeongguk : Yeon...

Jeonggukឧទានឈ្មោះនាងតូចហើយព្យាយាមក្រោកឈរឡើងជាមួយឈើច្រត់ក្នុងដៃម្ខាងដើម្បីរក្សារជំហររបស់ខ្លួន

Jeongguk : អូនចូលចិត្តទេ?
YeonEy : ច្រើនខ្លាំងណាស់ អូនមិនដែលឃើញផ្កាច្រើនបែបនេះពីមុនទេ
Jeongguk : លំបាកណាស់..បងត្រូវដាំវាម្ដងមួយដើមៗ ស្រោចទឹករាល់ថ្ងៃ ហើយក៏អង្គុយចាំអោយវាធំធាត់រហូតដល់រីកជាផ្កា តែក៏មិនលំបាកដល់ពេលដែលបងរងចាំអូនដែរ

« WEDDING DRESS OF BLOOD »Donde viven las historias. Descúbrelo ahora