Chapter 50

102 2 0
                                    

រាងកាយមនុស្សរស់មួយទាំងមូលស្រាប់តែដេកដួលទៅនឹងឥដ្ឋដោយមានឈាមហូរដាបពាសពេញ....នាងតូចឈរសម្លឹងទៅសាកសពថ្មីៗស្រស់ៗហើយងាកមកសម្លឹងមើលដៃដែលដាបដោយឈាមរបស់ខ្លួន...

YeonEy : Sansa...ឈ..ឈាម...
Jin : Yeon...!!

YeonEyស្រាប់តែដួលសន្លប់ទៅលែងដឹងស្មារតី...

អ្នកជាបងប្រុសរហ័សរត់ចូលមកត្រកងរាងកាយអ្នកជាប្អូនហើយSugaក៏ចូលមកសង្គ្រោះបឋមដល់នាងដូចគ្នា

Suga : Callហៅឡានពេទ្យមកអោយលឿន
Jimin : បើកឡានខ្ញុំទៅតែម្ដងទៅ
Taehyung : អោយលឿនទៅ!!

Jiminប្រញាប់ទាញសោរឡានចេញទៅហើយNamjoonក៏លើកបីរាងតូចដាក់លើស្មាហើយប្រញាប់នាំរាងកាយគ្មានព្រលឹងមួយនេះចេញទៅ...

គ្រប់គ្នាម្នាក់ៗសុទ្ធតែភ័យស្លន់ស្លោរហើយប្រញាប់បញ្ជូនYeonEyទៅមន្ទីពេទ្យជាបន្ទាន់

Jeongguk : Sujung ចាត់ការទីនេះផង
Sujung : បាទចៅហ្វាយ...

រាងសង្ហាររក្សារទឹកមុខរាបស្មើរឹងដូចដុំថ្មអោយនៅដដែលដូចមនុស្សយន្តគ្មានអារម្មណ៍អ្វីនឹងបញ្ជេញមកសូម្បីបន្តិច....គេឈានជើងហៀបនឹងដើរចេញតែក៏ឈ្លៀតសម្លឹងទៅសាកសពដែលដេកដួលលើឥដ្ឋដាបដោយឈាមទាំងដែលភ្នែកក៏នៅបិទមិនទាន់ជិតនៅឡើយ

Jeongguk : នៅមិនទាន់ចប់ទេ...

រាងស្រឡះបោះជំហានចេញទៅហើយបើកឡានចេញទៅលឿនដូចហោះសម្ដៅទៅមន្ទីពេទ្យ...

#មន្ទីពេទ្យ
#2h later

រាងខ្ពស់ស្រឡះ3នាក់ដើរចុះឡើងនៅមុខបន្ទប់អ្នកជំងឺ...ម្នាក់ៗភ្ជាប់ដោយមុខតានតឹងទ្រូងធ្ងន់អោយកណ្ដុកសឹងតែដកដង្ហើមមិនចេញ

មួយសន្ទុះបន្ទាប់គ្រូពេទ្យក៏ចេញមកក្រៅ

Namjoon : Doctorប្អូនស្រីខ្ញុំនាងយ៉ាងយ៉ាងម៉េចហើយ!?
Doctor : ពេលនេះនៅសន្លប់នៅឡើយថ្ងៃស្អែកនាងអាននឹងដឹងខ្លួន យ៉ាងណាៗពេលនាងដឹងខ្លួនខាងយើងនឹងបន្តពិនិត្យបញ្ហាសុខភាពនាងបន្តទៀត
Jin : នាងមានបញ្ហាអីធ្ងន់ឬអត់!?
Doctor : រឿងនេះខាងយើងនៅមិនទាន់អាចប្រាកដបាននៅឡើយទេ ត្រឹមដឹងថាសភាពនាងគឺពិបាកបន្តិចហើយ

គ្រូពេទ្យនិយាយហើយប៉ុន្នេះក៏ដើរចេញទៅបាត់...

Namjoon : ជាកំហុសរបស់បងប្រុសគឺបងប្រុសមិនល្អបណ្ដោយអោយYeonទៅជាបែបនេះ...

« WEDDING DRESS OF BLOOD »Where stories live. Discover now