#New day
Girl1 : អ្នកនាងតូចមានកូនមែនទេ?!
Girl2 : ត្រូវហើយខ្ញុំក៏គិតចឹងដែរ គឺមានប្រាកដណាស់
Girl3 : ខ្ញំឃើញថ្នាំរក្សារគភ៌ក្នុងបន្ទប់ទៀតផងសម្លេងជជែកវែកញែកពីមាត់មួយតទៅមាត់មួយរហូតដំណឹងបែកធ្លាយទៅក្រៅ អ្នកនាងតូចរបស់គ្រួសារត្រកូលKimមានផ្ទៃពោះ បន្ទាប់ពីបែកធ្លាយដំណឹងថាលែងលះគ្នាជាមួយកូនប្រុសទោលត្រកូលJeon
ប៉ុន្តែនាងមិនបានដឹងហើយក៏មិនបានខ្វល់ពីសង្គមខាងក្រៅ ផ្ទុយពីនោះសុខភាពនាងក៏បែរជាកាន់តែចុះខ្សោយ មិនថាផ្នែករាងកាយឬស្មារតី...
_______________________រាងច្រលឹងឈានជើងចូលក្នុងមន្ទីពេទ្យទាំងខ្លួនសឹងគ្មានព្រលឹង ទឹកមុខស្លេកស្លាំងដូចមនុស្សជិតនឹងដាច់ដង្ហើម នាងគេងយំពេញមួយយប់ នាងកំពុងគិតពីកូន នាងកំពុងគិតពីខ្លួនឯង នាងកំពុងគិតពីJeongguk ជាពិសេសគឺបងប្រុសនាង ...
អ្នកកាសែត : អ្នកនាងKim YeonEy មានផ្ទៃពោះមែនទេ?! ជាមួយលោកJeon Jeongguk តើពិតទេ?! ប៉ុន្តែហេតុអីក្រុមហ៊ុនត្រកូលទាំងពីរពេលនេះឈប់សហការគ្នា?! តាមដែលពួកយើងទទួលបានដំណឹងមកអ្នកប្រុសទីពីរមានគំនិតចង់ធ្វើអោយក្រុមហ៊ុនត្រកូលJeonទាំងមូលក្ស័យធន !! តើហេតុអីទៅអ្នកនាងជួយបកស្រាយផង
មនុស្សជាច្រើនមិនតិចជាងដប់នាក់រុំព័ន្ធសួរសំណួរនាង ក្នុងដៃអ្នកខ្លះក៏មានទូរស័ព្ទចាំថតសម្លេងនាង មានទាំងកាំម៉េរាថតយករូបរាងនាង នៅកណ្ដាលបរិវេណមន្ទីពេទ្យ រាងតូចចង់យំក៏យំមិនចេញនាងព្យាយាមរកផ្លូវចេញពីពួកគេប៉ុន្តែគ្មានអ្នកណាម្នាក់យល់ពីនាង គេមិនព្រមបណ្ដោយអោយនាងទៅ រហូតធ្វើអោយនាងដួលសន្លប់នៅកណ្ដាលមន្ទីពេទ្យភ្លាមៗ
Suga : ពួកឯងធ្វើស្អីនឹង!?
រាងសង្ហាររហ័សរត់ចូលមកត្រកងរាងតូចចេញពីហ្វូងមនុស្សអស់ទាំងនោះ
Suga : នៅចាំអីទៀតឆាប់ទៅរៀបបន្ទប់អោយនាងទៅ
Nurse: ចាសលោកDoctor !!គិលានុប្ដដ្ឋាយិកាប្រញាប់រត់ចេញទៅតាមដែលរាងសង្ហារបញ្ជា
#15mn later
ត្របកភ្នែកមូលក្រឡង់កម្រើកឡើងបន្តិចម្ដងៗ នាងសម្លឹងមើលជុំវិញខ្លួន នាងឃើញSugaអោបដៃអង្គុយនៅក្បែរនាងដោយទឹកមុខរឹងមាំ
YeonEy : បងប្រុស
Suga : ឯងមានកូន Namjoonដឹងទេ?នាងស្ងាត់បន្តិចមុននឹងលើកដៃតូចៗទាំងគូរមកប៉ះនឹងពោះរាបស្មើរបស់ខ្លួន
YeonEyងក់ក្បាលតិចៗមួយនឹងទឹកសន្សើមថ្លាៗដែលវាជោរជន់ហៀរហូរពាសពេញថ្ពាល់ក្រពុំYeonEy : គាត់ប្រហែលជាដឹង ពេលនេះសូម្បីតែអ្នកកាសែតក៏ដឹងរឿងនេះដែរ
Sugaងក់ក្បាលតិចៗ គេយល់ពីនាង ប្រសិនបើ
Namjoon ដឹងថានាងមានកូន ហើយកូននេះជារបស់
Jeongguk គេប្រាកដជាមិនទុក .... ប៉ុន្តែនាងមិនអាចបាត់បង់កូននេះទេ នាងបាត់បង់មិនបានទេ ... ចឹងមានតែសុំអង្វរគេ កុំយកកូននេះទៅអីកូននេះសំខាន់ចំពោះនាងណាស់...Suga : ប្រសិនបើគេពិតជាដឹង ចឹងកូននេះ
YeonEy : ខ្ញុំមិនអាចបាត់បង់កូននេះបានទេហឹកហឹក...មិនថាយ៉ាងណា ខ្ញុំ..ខ្ញុំមិនអាចយកគេចេញបានទេSugaដកដង្ហើមធំបន្តិចមុននឹងសម្លឹងទៅមុខតូចច្រលឹង នាងព្យាយាមចាប់ដៃគេដោយការអង្វរប៉ុន្តែនាងមិនបានដឹងថាអ្វីម្យ៉ាងដែលគេកំពុងព្យាយាមប្រាប់នាងក្នុងពេលបន្ទាប់នេះនឹងអាចធ្វើអោយគ្រប់យ៉ាងរបស់នាងរលាយបាត់អស់
Suga : Yeon...ឯងទុកកូននេះមិនបានទេ.. បង..សុំទោស
YeonEy : ហេតុអីមិនបាន?! បើបញ្ហាមកពីបងប្រុសYeonអាចនឹងនិយាយពន្យល់គាត់ ថាមិនត្រូវបងប្រុសNamjoonអាចនឹងយល់ គាត់អាចនឹងស្រលាញ់ក្មួយគាត់ខ្លាំងដូចខ្ញុំក៏អាចថាបាន
Suga : ឯងមិនយល់ទេYeon ឯងទុកកូននេះមិនបានទេ
YeonEy : ហេតុអី?!
Suga : ពួកយើងពិនិត្យរួចហើយ ដៃស្បូនរបស់ឯងមានបញ្ហា បើសិនឯងនៅតែមានៈបង្កើតកូននេះ ឯងមិនអាចរក្សារជីវិតខ្លួនឯងបានទេYeon!!!ប្រយោគបញ្ចប់ទៅគ្រប់យ៉ាងក៏ប្រែជាស្ងប់ស្ងាត់ ត្រចៀកនាងបែរជាមានអារម្មណ៍ថាហឹងស្ដាប់អ្វីលែងឮ..
»ហេតុ..ហេតុអី..ហេតុអីក៏ទៅជាបែបនេះ?!«
....
YOU ARE READING
« WEDDING DRESS OF BLOOD »
Fanfiction« នាងនឹងសងខ្ញុំ .. ដោយទឹកភ្នែកលាយឈាមស្រស់ » JEON JEONGGUK x KIM YEONEY ________ Anyway, please enjoy my story with a cup of your favorite drink ♡'・ᴗ・'♡ ________ ueyzatuan's creature no 03 Story by: ueyzatuan Written by: ueyzatuan Written on: 11t...