Chapter 68

91 2 0
                                    

#a month later

រឿងរ៉ាវបានស្ងប់ស្ងាត់ទៅក្រោយមួយខែបន្ទាប់ Jeonggukបានបាត់ខ្លួន គ្មានអ្នកណារកគេឃើញមិនដឹងថាស្លាប់ឬក៏រស់ ចំណែកYeonEy...

YeonEy : បងប្រុសលែងYeon!!ហឹកហឹកYeonទៅរកJeongguk
Namjoon : Yeonឯងភ្ញាក់ឡើងទៅ ឆាប់ដឹងខ្លួនឡើងមកគេស្លាប់ហើយ!!
YeonEy : អត់ទេហឹកហឹក!!!...បងប្រុសកុហក...ហេតុអីបងប្រុសធ្វើបែបនេះ?!ហេតុអីសម្លាប់គាត់?!...ហឹកហឹកហេតុអី?!!!

រាងតូចស្រែកសួរទៅអ្នកជាបងដោយទឹកភ្នែកជោគថ្ពាល់
Namjoonមិនបានឆ្លើយតបបានត្រឹមអង្គុយស្ងៀមក្បែរនាង គេគ្មានចម្លើយអោយនាង ព្រោះគេដឹងថាទោះយ៉ាងណាចម្លើយដែលគេអោយនាងវាជាចម្លើយគ្មានន័យ

YeonEy : ខ្ញុំស្រលាញ់គាត់ណាស់!!ហេតុអីបងប្រុសសម្លាប់គាត់?!អធិប្បាយមកYeonចង់បានចម្លើយ!!
Namjoon : ក៏ព្រោះតែវាធ្វើអោយYeonឈឺ!!

ទីបំផុតអ្នកជាបងប្រុសក៏អត់ទ្រាំមិនបាន គេស្រែកដាក់នាងមួយអស់សម្លេងហើយចាប់ស្មាតូចមកប្រឈមមុខនឹងគេ

Namjoon : វាធ្វើអោយYeonឈឺធ្វើអោយYeonស្រក់ទឹកភ្នែកជាច្រើនដងច្រើនសារ ធ្វើអោយអូនធ្វើខ្លួនគឺជាធ្វើបាបYeon!!ល្មមដឹងខ្លួនឡើងវាមិនមែនអាមនុស្សល្អដូចដែលYeonគិតទេ!!
YeonEy : មិនពិត!!បងប្រុសមួលបង្កាច់Jeongguk!!គាត់មិនដូចដែលបងប្រុសនិយាយ!!បងប្រុសនឹងហើយដែលអាក្រក់!!

នាងស្រែកតវ៉ាប្រឆាំងការពារអ្នកជាទីស្រលាញ់ទាំងដែលការពិតវាមិនដូចដែលនិយាយ ការចងចាំមួយភាគតូចដែលគេផ្ដល់អោយនាងជាស្នេហា ប៉ុន្តែភាពឈឺចាប់មួយផ្នែកធំបុិនកំផែងមេឃនាងបែរជាបំភ្លេចវាអោយវាកប់ក្រោមខួរក្បាលល្ហល្ហេវរបស់នាងទៅវិញ សមនឹងតម្លៃទេ?! លះបង់ដើម្បីអាចង្រៃយ៍នោះថ្នាក់នេះ?! នេះជាពាក្យដែលNamjoonសួរនាង...

YeonEy : ខ្ញុំ..មិនអាចរស់នៅដោយគ្មានJeonggukគាត់ជាគ្រប់យ៉ាងរបស់ខ្ញុំ!!ជាគ្រប់យ៉ាងរបស់ខ្ញុំបងប្រុសមានឮទេ?!

ផាច់!! បាតដៃក្រាសលើកឡើងវាត់ទៅលើថ្ពាល់ក្រពុំតូចដោយអចេតនា នាងខ្ទប់ថ្ពាល់ខ្លួនឯងមុននឹងងៀកមកសម្លឹងអ្នកជាទីគោរព

YeonEy : បងប្រុសទះYeon...
Namjoon : ..Y..Yeon..

YeonEyឧទានឡើងជាមួយទឹកភ្នែករលីងរលោងដាបពេញថ្ពាល់ ថ្ពាល់នាងវាឈឺតែឈឺមិនដល់ចិត្តនាងដែលត្រូវដូចក្រដាស តាំងពីតូចដល់ធំប៉ុន្នេះនេះជាលើកទីមួយ គឺបងប្រុសនាងធ្វើអោយនាងឈឺជាលើកទីមួយ...

« WEDDING DRESS OF BLOOD »Donde viven las historias. Descúbrelo ahora