Chapter 29

136 4 0
                                    

ឈូ!!!

YeonEy : ហ្អាយ!!នេះស្អីនឹង?!

រាងច្រលឹងស្ទុះក្រោកឡើងទាំងខ្លួនទទឹកជោគតាំងពីក្បាលដល់ចុងជើងរាងតូចរហ័សងើយកសម្លឹងទៅអ្នកដែលនៅខាង មុនដែលកំពុងឈរសម្លក់មករកនាងដោយមានថូទឹកមួយក្នុងដៃ

Jeongguk : កុំមកធ្វើឬកពារជាអ្នកនាងនៅទីនេះ!ក្រោកឡើងនាងត្រូវធ្វើការ!!
YeonEy : ធ្វើការ?!
Jeongguk : ខ្ញុំទុកពេលអោយ5នាទីរៀបចំខ្លួនអោយហើយ ហើយចុះទៅជួបខ្ញុំ!!
YeonEy : ខ្ញុំមិនទៅ!!
Jeongguk: ភ្លេចហើយមែនទេថានាងជាសត្វចិញ្ចឹមរបស់ខ្ញុំហ៊ឹម~កញ្ជ្រោងតូច
YeonEy : ខ្ញុំជាមនុស្សមិនមែនសត្វ !!
Jeongguk : ប៉ុន្តែនាង...ជាសត្វ...សម្រាប់ខ្ញុំ

រាងក្រាស់ញោចចុងមាត់ញញឹមយ៉ាងពេញចិត្តមុននឹងទម្លាក់ថូទឹកទៅក្រោមធ្វើអោយនាងតូចភ្លាត់មាត់ស្រែកដោយ
មិនបានតាំងចិត្ត
YeonEy : ហ្អាយ!!
Jeongguk : បើនាងមិនធ្វើតាមបញ្ជាថូនេះគឺជាឧទាហរណ៍

រាងសង្ហាជ្រែកហ៊ោបៅដើរចេញទៅដោយមិនខ្វល់នឹងរាងតូចដែលខាំមាត់សម្លក់មើលគេទាំងចិត្តឈឺស្ទើរគ្រាំឈាម

YeonEy : ខឹងក៏អត់ប្រយោជន៍..យំក៏ធ្វើស្អីមិនកើតដែរKim YeonEy... ទ្រាំទៅមិនយូរគេនឹងធុញឯងហើយគេនឹងដោះលែងឯងមិនខាន

រាងតូចលើកដៃតូចច្រលឹងមកជូតសន្សើមទឹកភ្នែកដែលដាបលើថ្ពាល់ហើយព្យាយាមនិយាយលួងខ្លួនឯងទាំងដែលដឹង
ថា...វាមិនអាច....គេគ្មានថ្ងៃបណ្តោយអោយនាងទៅ...ជាដាច់ខាត!!
5នាទីបន្ទាប់ដូចដែលបានកំណត់នាងត្រូវបង្ហាញខ្លួននចំពោះមុខគេតាមការដាក់គំនាប
Jeonggukញញឹមដោយលាក់គំនួចសម្លឹងមើលរូបរាងមិនសមប្រកបជាអ្នកចម្ការរបស់នាង

«Jeongguk : ល្ងើល្ងើរបែបនេះទៅធ្វើស្អីបាន?!ច្រើនណាស់បានតែកិច្ចការក្នុងផ្ទះបាយ...»

រាងក្រាស់លួចចម្អកនាងក្នុងចិត្តតែក៏មានបំណងបង្ហាញអោយនាងដឹងតាមរយះក្រសែភ្នែកមាក់ងាយរបស់គេមកកាន់នាង

YeonEy : តើនៅវិភាគយូរទេ?
Jeongguk : Chezzz....ក៏តាមមក

រាងសង្ហាដើរចេញទៅធ្វើព្រងើយធ្វើអោយនាងតូចគ្រងឈុតរោបដៃតូចត្រឹមជង្គង់ដោយមានអាវដៃវែងស៊កពីខាងក្រៅបន្ថែម.អត់នឹងឃ្នើសចិត្តមិនបាន
YeonEyដើរត្រុកៗតាមក្រោយរាងក្រាស់រហូតដល់ឡានទើបឈប់
Jeongguk : ម៉េចក៏ដើរតាមខ្ញុំ?!
YeonEy : ចឹងអោយខ្ញុំទៅតាមណា?!

« WEDDING DRESS OF BLOOD »Donde viven las historias. Descúbrelo ahora