#a morning new day
រាងតូចច្រលឹងស្ថិតក្រោមភួយដែលបិតបាំងនាងតូចចាប់ផ្តើមរើបម្រះខ្លួនតិចៗ...ត្របកភ្នែកស្ដើងដណ្តប់ដោយរោមភ្នែកងរខ្មៅក្រឹបរបើកឡើងបង្ហាញអោយឃើញកែវភ្នែកមូលក្រឡង់ ដោយមានកញ្ចក់កែវពណ៌សូកូឡាអោយពន្លឺយ៉ាងត្រចះត្រចង់ដល់កែវភ្នែកស្អាតមួយគូរនេះ...ភាពស្រស់ស្អាតបង្ហាញ
មិនទាន់នឹងបានប៉ុណ្ណានក៏ប្រែជាស្រអាប់ដោយសារមានសន្សើមទឹកភ្នែកឆ្លងកាត់...ថ្ងៃរះខ្ពស់ណាស់ទៅហើយពន្លឺ
ក៏ជះចូលមកបន្ទប់នាងតាមបង្អួចដែលវាបង្ហាញអោយឃើញកាន់តែច្បាស់ពីរាងកាយច្រលឹងដែលដិតដាមដាបដោយស្នាមក្រហមជាំគួរអោយខ្លាចបបូរមាត់ក៏ជាំខៀវដោយសារការប៉ះទង្គិចពីយប់ តែប៉ុន្នឹងវានៅតិចណាស់បើយកវាមកប្រៀបនឹង បេះដូងដែលពោរពេញដោយដំបៅរបស់នាង..YeonEy : ហឹក..អូយ!!ឈឺណាស់..
រាងតូចឧទានឡើងទាំងឈឺចាប់បន្ទាប់ពីព្យាយាមទាញរាងកាយខ្សត់ខ្សោយកម្លាំងរបស់ខ្លួនអោយក្រោកឡើង...
YeonEy : ហេតុអីក៏រឿងទាំងនេះវាធ្លាក់មកលើខ្ញុំទៅវិញ!?ហេតុអី?!ហតុអីទៅ?!តើខ្ញុំធ្វើស្អីខុស?!
នាងតូចយំស្រែកសួរខ្យល់ដែលអត់វិញ្ញាណដោយភាពឈឺចាប់ផ្ទះពេញទ្រូង...
កន្លះម៉ោងបន្ទាប់ពីនាងយំឆ្អែតឆ្អន់នាងក៏យោងខ្លួនយ៉ាងលំបាកដើរសំដៅទៅបន្ទប់ទឹកដោយឈឺចាប់ពេញបរិវេណ
ស្រទាប់ផ្កាស្រស់របស់នាង...វាឈឺខ្លាំងហាក់ដាច់រហែកចេញពីខ្លួននាងទៅហើយ..15នាទីបន្ទាប់នាងបំពេញធុរៈផ្ទាល់ខ្លួនយ៉ាងរួចរាល់មិនយូរប៉ុណ្ណានទ្វាបន្ទប់ក៏របើកជាថ្មីបង្ហាញរាងចំណាស់ដដែលពីម្សិលមិញចូលមកដោយក្នុងដៃមានកាន់អ្វីម្យ៉ាងមកជាមួយ
Auntie : អ៊ំយកខោអាវមកអោយអ្នកនាង អ៊ំឃើញថាអ្នកនាងគ្មានខោអាវមកជាមួយទើបអ៊ំអោយSujungគេទៅទិញមកមិនដឹងថាត្រូវឬអត់ទេ
រាងចំណាស់រៀបរាប់យ៉ាងវែងអន្លាយប្រាប់រាងតូចដែលនឹងមុខដោយក្តីអាណិតនឹងស្រលាញ់
YeonEy : ខ្ញុំអរគុណច្រើនណាស់អ៊ំស្រី
Auntie : មិនអីទេ...ឆាប់ផ្លាស់ខោអាវទៅហើយតើឃ្លានទេ?អ៊ំធ្វើបបរអោយរួចហើយតើអោយលើកមកខាងលើឬចង់
ចុះទៅញុាំនៅខាងក្រោម
YeonEy : មិនបាច់លើកមកទេអ៊ំស្រី ខ្ញុំចង់ចុះទៅខាងក្រោមខ្លះនៅក្នុងនេះ2ថ្ងៃហើយណែនថប់ទ្រូងណាស់ចង់ចេញពីបន្ទប់ខ្លះ
Auntie : ចាសអ្នកនាងតែថា..អ្នកនាងដើរបានឬអត់?!

YOU ARE READING
« WEDDING DRESS OF BLOOD »
Fanfiction« នាងនឹងសងខ្ញុំ .. ដោយទឹកភ្នែកលាយឈាមស្រស់ » JEON JEONGGUK x KIM YEONEY ________ Anyway, please enjoy my story with a cup of your favorite drink ♡'・ᴗ・'♡ ________ ueyzatuan's creature no 03 Story by: ueyzatuan Written by: ueyzatuan Written on: 11t...