Chapter 44

104 2 0
                                    

YeonEy : រងារណាស់....បងប្រុស.. .ជួយ..ជួយផង

សម្លេងស្រាលស្ងើចក៏រលត់បាត់ទៅហាក់ក្រសោបអោបព្រលឹងនាងតូចទៅជាមួយ....

ផាំងៗ!!!
សម្លេងបើកទ្វាទាំងទ្រហឹងបន្លឺឡើងពេញផ្ទះ...រាងក្រាស់ស្ទុះដើររុករកពេញផ្ទះរហូតមកដល់រានហាលខាងក្រោយផ្ទះ...គេសឹងតែទន់ជង្គង់ងើបឈរមិនរួច...រូបភាពប្អូនស្រីជាទីស្រឡាញ់របស់ខ្លួនត្រូវគេចង់ភ្ជាប់នឹងបង្គោលឈើទម្លាក់ចូលទៅក្នុងទឹក

Taehyung : Yeon...!!

Taehyungរហ័សចូលទៅបីត្រកងរាងកាយត្រជាក់ស្រេបដូចសាកសពចេញពីទឹក...ទឹកភ្នែកដំណក់ដំបូងរបស់បងប្រុសស្រក់ចុះមកដោយពាំនាំគំហឹងមកជាមួយ....

Suga : Jiminឆាប់ឡើងនាំនាងទៅមន្ទីពេទ្យ!!!

Sugaប្រញាប់ស្រែកអោយJiminជាបន្ទាន់មុននឹងនាងតូចជួយសង្គ្រោះលែងបាន...Sugaរហ័សចូលទៅក្បែងរាងកាយតូចដែលរាងក្រាស់Taehyungក្រសោបអោបជាប់នឹងទ្រូងហើយធ្វើការសង្គ្រោះបឋមដល់នាង...

Suga : មិនបានទេត្រូវប្រញាប់នាំនាងទៅមន្ទីពេទ្យទើបបាន!!

រាងក្រាស់ឮហើយក៏ស្ទុះស្ទាត្រកងនាងតូចជាប្អូនចាកចេញទៅដោយមិនបានចាប់អារម្មណ៍នាងស្រមោលខ្មៅដែលកំពុងសម្លឹងមើលពួកគេពីទីងងឹតជាមួយនឹងស្នាមញញឹមយ៉ាងព្រៃផ្សៃ...គេប្រាកដជាដឹងយ៉ាងច្បាស់ថាTaehyungនឹងដឹងរឿងនេះ...ដូច្នេះMaldivesគឺជានរកចុងក្រោយដែលគេដាក់អោយនាងមុនពេលទេវបុត្ររបស់នាងត្រលប់មកយកនាងវិញ....
តាមពិតគេអាចនឹងដឹងខ្លួនខ្លះចំពោះទង្វើដែលគេធ្វើលើនាងក៏អាចថាបានទើបគេបណ្ដោយអោយនាងទៅ....

Jeongguk : ហេតុអីជានាងទៅYeon?! ខ្ញុំមិនចង់បានបែបនេះទេ តែហេតុអីជានាង?! .... ខ្ញុំមិនចង់ជឿ...តែវាច្បាស់ណាស់ ថ្ងៃនោះគឺនាងកាន់ទឹកដោះគោឡើងទៅខ្ញុំឃើញផ្ទាល់នឹងភ្នែក...ហេតុអីក៏នាងធ្វើបែបនឹង?...ខ្ញុំស្អប់នាង!!!ស្អប់គ្រប់យ៉ាងពីនាង!!ខ្ញុំចង់តែសម្លាប់អោយបាត់ៗ តែក៏មិនអាចធ្វើបាន...មុខរបស់នាង...ធ្វើអោយខ្ញុំទន់ជ្រាយ...ខ្លួនប្រាណរបស់នាង...ធ្វើអោយខ្ញុំស្ទើតែរលាយ..នាងជាស្អីអោយប្រាកដទៅKim YeonEy?! ខ្ញុំកាន់តែមើលនាងមិនធ្លុះខ្ញុំកាន់តែមើលមិនយល់ពីចិត្តខ្លួនឯង...ធ្វើអោយនាងយំធ្វើអោយនាងឈឺបែបនេះល្អហើយ...ព្រោះពេលដែលនាងញញឹម...ខ្ញុំក៏ចាប់ផ្ដើមរង្គោះរង្គើរខ្ញុំស្អប់អារម្មណ៍បែបនេះកាន់តែស្អប់នាងកាន់តែនឿយអារម្មណ៍ខ្លួនឯងកាន់តែខ្លាំង....នេះជាស្អី?!ខ្ញុំមិនយល់ទេ....

« WEDDING DRESS OF BLOOD »Where stories live. Discover now