@Jeongguk scene
រាងសង្ហារចាកចេញពីមន្ទីពេទ្យហើយក៏មិនបានត្រលប់ទៅផ្ទះវិញ....រាងខ្ពស់ទម្លាក់ខ្លួនចុះលើដំបូលអាគារវាជាកន្លែងដែលគេនឹងIm-Juឧស្សាហ៍មកជាញឹកញាប់...
Jeongguk : Im-ju...អូនកំពុងមើលពីខាងលើមកមែនទេ?...អូននឹងកូន...សុខសប្បាយពិតទេ?...សុំទោសណាអូនសម្លាញ់បងដឹងថាអូនឮបង...អូនប្រាកដជាចង់អោយបងឈប់ពិតទេ!?..បងដឹង..
គេទម្លាក់ទឹកមុខដែលញញឹមអម្បាញ់មិញចុះហើយត្រលប់ទៅទឹកមុខផ្សេងមួយបែបទៀតដូចមនុស្សពីរផ្សេងគ្នា
Jeongguk : អូនគួរតែស្គាល់បង...របស់ដែលបងស្អប់បងគ្មានថ្ងៃស្រលាញ់...បើវាប៉ះពាល់បង..វានឹងវិនាស..ដូចដែលវា..ជាដើមហេតុនាំអោយអូននឹងកូនស្លាប់
រាងខ្ពស់ក្រោកឈរឡើងមួយអស់កម្ពស់ហើយភ្ងើយមុខទៅមើលមេឃមុននឹងបិទភ្នែកស្រូបដង្ហើមអោយពេញសួតហើយបញ្ចេញមកវិញនូវខ្យល់ដង្ហើមក្ដៅឧណ្ឌលាក់បង្កប់ជាមួយខ្យល់នៃភាពព្រៃផ្សៃមកជាមួយ..ស្នាមញញឹមចុងមាត់លេចឡើងដោយគំនួចលាក់គំនុំ
Jeongguk : ខ្ញុំមិនបណ្ដោយទៅងាយៗបែបនេះទេ
រាងសង្ហារលើកក្រដាសលែងលះមួយច្បាប់ដែលគ្រួសារត្រកូលKimផ្ញើរមកអោយកាលពីប៉ុន្នានថ្ងៃមុន...គេញញឹមហើយធ្វើអោយវាសល់ត្រឹមតែកាកសំណល់ក្រដាសក្នុងពេលមួយប៉ព្រិចភ្នែក
Jeongguk : វាត្រូវតែខ្ទេចមុនវាបានចូលដី
គេនិយាយសំដៅទៅYeon មុនឈានជើងចេញពីទីនោះនូវប៉ុន្នាននាទីបន្ទាប់
«នាងដូចជាឈ្លើងតាមតោងតៀមខ្ញុំមកតាំងពីនាងមានជីវិតលើផែនដីនេះ..ដូចដែលប្រាប់ថាខ្ញុំស្អប់នាង...នាងក្មេងគួរអោយរំខាន..នាងមិនខុសទេដែលស្រលាញ់ខ្ញុំតែនាងខុសដែលស្រលាញ់ខ្ញុំទាំងដឹងថាសណ្ដានរបស់ខ្ញុំចំពោះនាងវាអាក្រក់ប៉ុណ្ណា...ដូច្នេះបើនាងល្ងង់ណាស់ទ្រាំទទួលវាទៅព្រោះមនុស្សដូចខ្ញុំកាន់តែស្អប់គឺកាន់តែចង់បំផ្លាញ»
#Hopital
Namjoon : Yeonយ៉ាងម៉េចហើយ!?
Suga : សន្លប់ហើយ
Namjoon : ហេតុអីប្អូនយើងក្លាយទៅជាបែបនេះ!?
Suga : នាងប្រហែលទទួលរងសម្ពាធច្រើនពេកហើយ ទុកពេលអោយនាងខ្លះទៅ
![](https://img.wattpad.com/cover/213413863-288-k927147.jpg)
VOCÊ ESTÁ LENDO
« WEDDING DRESS OF BLOOD »
Fanfic« នាងនឹងសងខ្ញុំ .. ដោយទឹកភ្នែកលាយឈាមស្រស់ » JEON JEONGGUK x KIM YEONEY ________ Anyway, please enjoy my story with a cup of your favorite drink ♡'・ᴗ・'♡ ________ ueyzatuan's creature no 03 Story by: ueyzatuan Written by: ueyzatuan Written on: 11t...