Chapter 48

91 2 0
                                    


Mrs.Kim : មានរឿងអីកើតឡើង!?

រាងចំណាស់ដើរចូលមកទាំងទឹកមុខភ្ញាក់ផ្អើលនឹងសភាពរញ៉េរញ៉ៃក្នុងផ្ទះ..កូនប្រុសទីពីររបស់ត្រកូលKimកំពុងវាយដំអស់ទាំងកម្លាំងលើរាងកាយអ្នកប្រុសទោលត្រកូលJeonដែលត្រូវជាកូនប្រសាររបស់ខ្លួនស្របពេលដែលនាងក្រមុណតូចបណ្ដូលចិត្តរបស់ខ្លួនក៏កំពុងកញ្ជ្រោលស្រែកយំពីចម្ងាយ...

Mr.Kim : ឮប៉ាសួរទេប្រុសJoon!!

រាងចំណាស់តម្លើងសសៃរកដាក់កូនប្រុសខណៈអ្នកជាម្ដាយក៏ប្រញាប់ចូលទៅគ្រារាងសង្ហារដែលដេកដួលលើដីវិះនឹងអស់ជីវិត

Mrs.Kim : ហេតុអីមកប្រើកម្លាំងដាក់គ្នាយ៉ាងនេះ!? និយាយដោះស្រាយគ្នាតាមសម្រួលមិនបានឬយ៉ាងម៉េច!?
Namjoon : បើម៉ាក់ដឹងថាវាបានធ្វើបាបYeonម៉ាក់នឹងអោយខ្ញុំនិយាយដោះស្រាយជាមួយវាកើតទេ!?

Namjoonតម្លើងសសៃកដាក់អ្នកជាម្ដាយទាំងក្ដៅដូចរងើកភ្លើង

Mrs.Kim : កូននិយាយអី!?អ្នកណាធ្វើបាបអ្នកណា!?
Taehyung : អ្នកម៉ាក់មើលរូបរាងYeonពេលនេះទៅ!? មើលសភាពកូនស្រីរបស់ម៉ាក់!!កូនស្រីដែលអ្នកម៉ាក់លើកអោយអាចង្រៃយ៍នេះទៅ!! ម៉ាក់ឃើញទេ!?មើលរាងកាយរបស់ប្អូនស្រីខ្ញុំទៅម៉ាក់!!
Mrs.Kim : Yeon...នេះកូនមានរឿងអី!!?

អ្នកជាម្ដាយរលីងរលោងទឹកភ្នែកបន្ទាប់ពីឃើញសភាពទ្រុឌទ្រោមរបស់កូនស្រីខ្លួន....
Taehyungលើកដៃអ្នកជាប្អូនឡើងបង្ហាញទៅអ្នកជាម្ដាយ បង្ហាញពីស្នាមអាសុះសាច់ជាមួយនឹងស្នាមជាំក្រហមថ្មីៗដែលដាបជាប់នឹងខ្លួននាងនៅឡើយ

Taehyung : ម៉ាក់មើលទៅ!!នេះជាអ្វីដែលYeonបានត្រលប់មកវិញ
Mr.Kim : មានរឿងអី!?ហេតុអីកូនស្រីខ្ញុំក្លាយជាបែបនេះ!?

រាងចំណាស់រហ័សងាកទៅរាងក្រាស់ដែលដេកដួលលើឥដ្ឋ អាវសក៏ក្លាយជាក្រហមដោយឈាមរបស់ខ្លួន

Namjoon : មានអ្វីទៀត!?គឺមកពីវានឹងហើយ!! បំណាច់នេះទៅហើយ!!យ៉ាងណាឯងត្រូវតែស្លាប់!!!

Namjoonតម្រង់កាំភ្លើងសំដៅក្បាលអ្នកដែលដេកដួលបម្រុងនឹងបាញ់ទៅទោះមានសម្លេងតូចច្រលឹងបន្លឺឡើងអង្វរគេយ៉ាងណា

YeonEy : បងប្រុស~កុំអី!!ហឹក
Taehyung : បាញ់ទៅ!!

Mr.Kim : ឈប់ភ្លាមប្រុសJoon!!!
Namjoon : ប៉ា!!

« WEDDING DRESS OF BLOOD »Tempat cerita menjadi hidup. Temukan sekarang