Part51

85 5 0
                                    

«ម៉ាក់នេះគឺជា Dojin ខ្ងុំស្គាល់គេតាំងពីគេអាយុ10 ឆ្នាំជាងមកម្លេះ»
«សូម្បីតែឈ្មោះក៏ដូចគ្នារដែរ»
«សួរស្ដីអ៊ំស្រី»
«អើ!អើនេះពួកឯងទៅញាំុអីទៅម៉ាក់បានកក់ហាងអោយហើយ» ថាចប់គាត់ក៏បានលើកទូរសព្ទ័ដែលកាន់ជាប់នៅនិងដៃហុចបង្ហាញ់ទៅពួកគេ
«ម៉ាក់តែខ្ងុំមកនេះ!!!»
«ម៉ាក់រវល់ណាស់ស៊ូស៊ូណាកូនស្រី» ម៉ាក់របស់ Bojin បានដើរត្រឡប់ចូលផ្ទះវិញរកតែអ្នកខាងក្រៅនិយាយឃាតមិនទាន់ Bojin បែលមុខទៅសម្លឹងមើល Dojin ទាំងមិនសូវសមព្រោះនាងដឹងចារឹកម៉ាក់របស់នាងច្បាស់ណាស់ថាគាត់អ្វើបែបនេះមានបំណង់ចង់អោយនាងនិង Dojin បានទៅញុាំអាហារតែពីរនាក់
«ហិហិហិ!បងគិតថាពួកយើងគួរតែទៅញុំាអីមែនហើយ»
«តាមតែបងទេ»

     ពេលល្ងាច
«មួយនេះយ៉ាងម៉េចដែរ?!»  Kei ងាក់មុខសួរទៅសង្សាររបស់ខ្លួនដោយដៃកំពុតតែកាន់រ៉ូបរៀបការដែលប្រព្រឹត្តនាពេលខាងមុខនេះ ចំណែក Evelyn វិញក៏អង្គុយសម្លឹងមើលទៅរ៉ូបដែលសង្សាររើសអោយទាំងសប្បាយចិត្តព្រោះមើលទៅ Kei គេហាក់ដូចជាចង់ចិត្តទុកដាក់និងរឿងរៀបការរបស់ពួកគេទាំងពីរណាស់
«មួយណាក៏បានដែលអោយតែបងរើសអោយអូនរីករាយនិងពាក់ជានិច្ចណា»
«សម្រាចយកមួយនេះហើយចិង»
«Okay ណា៎» ក្រោយពីរើសរួចចប់សព្វគ្រប់អស់ហើយពួកគេទាំងពីក៏បានដើរចេញពីហាងដ៏ល្បីមួយកន្លែងនៅចំកណ្ដាលទីក្រុងរួចពួកគេក៏បន្តដើរទៅមើលអីវ៉ាន់ជាបន្តៗទៀត ។
«Kei » ខណៈពេលដែល Kei និង Evelyn កំពុងតែដើរមើលអីវ៉ាន់ទៀតនោះក៏មានសម្លេងមនុស្សស្រីស្រែកហៅឈ្មោះរបស់ Kei ទាំងភ្លោតសម្លេងដែលធ្វើអោយម្ចាស់សមីខ្លួននិងអ្នកនៅជិតនោះរហ័សងាក់ទៅតាមសម្លេងនោះ yumi ដើរសម្ដៅមកកូនប្រុសរបស់ខ្លួនទាំងខឹងដូចជាភ្លើងរួចក៏ឈរទៅសម្លក់អ្នកដែរជាកូនប្រសារក្រៅខោរបស់នាង
«Kei អ្នកណានិង?!»
«គាត់ជាម៉ាក់របស់បង»
«ហា៎?!!!!» Evelyn ស្រាប់តែផ្លោតមាត់ស្រែកភ្លាមៗពេលដឹងថាអ្នកដែរឈរនៅនិងមុខរបស់នាងជាម៉ាក់របស់ kei នាងស្ទើតែមិនជឿនៅនិងភ្នែកហេតុអីក៏ក្មេងម្លេះ
«អាកូនចង្រៃន៍នេះឯងរៀបការទាំងមូលម៉េចក៏មិនប្រាប់យើងដែលជាម៉ែរបស់ឯងបែបនេះ»
«ម៉ាក់ខ្ងុំគិតថាម៉ាក់ដឹងហើយបានជាមិនប្រាប់បែបនេះ»
«ម៉េចក៏រៀបការលឿនបែបនេះ» youta និយាយកាត់
«មិនលឿនពេកទេលោកប៉ា2ខែទៀតឯនោះ»
«អេនាងតូចយើងសូមទោសផងណាដែរអម្លុុងពេលនិយាយរឿងពិធីរបស់ពួកឯងគ្មានវត្តមានពួកខ្ងុំជាម៉ែឪបែបនេះ »
«មិនអីទេណា៎មួយខ្ងុំក៏យល់ដែរ» Evelyn និយាយតបទៅវិញទាំងសម្លេងទន់ភ្លន់
«អេ!!?Bojin នាងមានបានដឹងរឿងនេះរឺអត់?!» Yumi ស្រាប់តែលើកឈ្មោះមិត្តភក្តរបស់ខ្លួនមកនិយាយតែភ្លាមនោះសារភាពម្នាក់ៗហាក់ធ្វើខ្លួនមិនសូវជាត្រូវសោះជាពិសេសគឺ kei តែម្ដងឃើញបែបនេះហើយ Yumi ក៏ប្រញាប់ទាំងដៃកូនរបស់ខ្លួនមកនិយាយតែពីរអ្នក

«ឆាប់ប្រាប់ភ្លាមមកឯងប្រាប់មីងរបស់ឯងហើយរឺនៅ?!»
«ខ្ងុំមិនបានប្រាប់អ្នកមីងទេព្រោះមួយរយះនេះមិនបានជួបគ្នារ»
«ចុះឯងមិនទៅរកនាងទៀតទេ?!បានជាមិនជួបគ្នារបែបនេះ»
«....»និយាយដល់ត្រឹមនេះ Kei ក៏ស្រាប់តែនិយាយលែងរួចតទៅទៀតចរឹកគេធ្វើចេញមកហាក់ដូចជាធុញថប់ជាខ្លាំងនៅពេលនិយាយពី Bojin  Yumi ឃើញកូនខ្លួនបែបនេះនាងក៏បានសួរបន្តទៀត
«ឯងមានរឿងអីជាមួយនាងមែនទេ?!ធ្វើនិយាយប្រាប់ម៉ាក់បន្តិចទៅមើល»
«ខ្ងុំក៏មិនច្បាស់ដែរតែមួយរយះធំនេះខ្ងុំមិនបានទៅរកអ្នកមីងដូចជាពេលមុនទៀតនោះទេ»
«ឯង...ឈប់ស្រឡាញ់នាងហើយមែនទេ?!» yumi ហាក់មាត់សួរទៅកាន់គេទាំងស្ទះស្ទើនិងស្លុតចិត្តបំផុតព្រោះចារឹកគេពេលនេះបញ្ចាស់ច្បាស់ណាស់ថាគេឈប់ស្រឡាញ់ Bojin តទៅទៀតហើយ ទឹកមុខដែលតែងតែញញឹមវិទមាត់មិនជិតអោយតែរាល់ពេលដែរនិយាយរឺរំលឹកដល់ឈ្មោះមីងរបស់គេតែពេលនេះវាជំនួសអោយវិញនៅទឹកមុខដែលធុញទ្រាន់និវតែងតែដក់ដង្ហើមធំ

«ខ្ងុំគិតថាប្រហែលហើយ»
«.....» yumi ឈរស្ដាប់កូននិយាយទាំងអស់កម្លាំងពីរក្នុងខ្លួនម៉េចក៏កូនរបស់នាងនិយាយពាក្យទាំងអស់នេះបានទៅរួច
«ម៉ាក់កុំបារម្ភអីពេលខ្ងុំជូន Evelyn ត្រឡប់ទៅផ្ទះវិញហើយខ្ងុំនិងទៅប្រាប់អ្នកមីងអោយដឹង....ម៉ាក់អាចនិងគិតថាខ្ងុំប្លែកដែលសុខៗក៏ប្រែជាឈប់ស្រឡាញ់មនុស្សដែលខ្លួនតែងតែស្រឡាញ់តាំងពីរតូចមកប៉ុន្តែខ្ងុំបានគិតរួចអស់ហើយខ្ងុំនិងអ្នកមីងពួកយើងមកនអាចធ្វើអីលើសពីនេះបានទេណាមួយម៉ាក់ក៏ដឹងថាអ្នកមីងតែងតែគេចចេញឆ្ងាយពីខ្ងុំ ខ្ងុំសង្ឃឹមថាម៉ាក់និងយល់ពីខ្ងុំ»
«យើងសូមឯងទៅចុះកុំអោយនាងមានវានាដូចជាម៉ាក់របស់នាងអីអ្វីដែលឯងគួរធ្វើក៏គួរតែទៅធ្វើភ្លាមទៅ» Yumi ដើរចេញត្រឡប់ទៅប្ដីរបស់ខ្លួនវិញទាំងរលីងរលូងទឹកភ្នែក នាងពិតជាអាណិតមិត្តភិក្តរបស់នាងណាស់មិនមែននាង
មើលមិនដឹងឯណាថា Bojin មិនមានចិត្តអោយកូនប្រុសរបស់នាងនោះ ដោយមិនអាចទប់ទឹកភ្នែកបានតទៅទៀតនាងក៏បានឈប់ត្រឹងនៅមួយកន្លែងរួចក៏យំចេញមក នាងពិតជាអាណិតមិត្តភិក្តរបស់ខ្លួនពិតមែនមិនមែននាងមិនដឹងរឿងអីឯណាគ្រាន់តែនាងចង់អោយពួកគេទាំងពីរដោះស្រាយ
« Bojin យើងសូមទោស»
«អូនមិនបានខុសទេ»
« Youta ម៉េចក៏រឿងប្រែលទៅជាបែបនេះ»
«មិនមែនជាកំហុសរបស់អូនទេ» Youta និយាយលួងប្រពន្ធដោយដៃម្ខាងអង្អែកសក់របស់នាង

Bojin អ្នកមីងWhere stories live. Discover now