Kei អង្គុយសម្លឹងមើលទៅរាល់សកម្មភាពរបស់នាងតាម
ទូរសព្ទ័ទាំងនៅស្ងៀមគេតាមសម្លឹងរហូតដល់ Bojin បានដើរផុតចេញពីផ្ទះរបស់គេទើបគេព្រមដាក់ទូរសព្ទ័ចុះ Kei ងាក់ភ្នែកសម្លឹងមើលទៅខាងក្រៅយន្តហោះទាំងមិនអស់អាល័យរឿងកាលពីយប់មិញវានៅតែដិតដាមនៅក្និងខួរក្បាលរបស់គេជានិច្ច
«Kei កើតអីមែនទេ?!» Yumi សួរទៅកាន់កូនប្រុសរបស់នាងដែរអង្គុយសញ្ចឹងគិតតែម្នាក់ឯង Kei ក៏បានដក់ភ្នែកចេញពីខាងក្រៅរួចក៏តបទៅម៉ាក់របស់គេវិញ
«អត់ទេម៉ាក់កូនគ្រាន់តែគិតពីរឿងការងារតែប៉ុណ្ណោះ»
«និយាយថាឯងជាមួយ Bojin យ៉ាងម៉េចហើយ?»
«ខ្ងុំបានទៅនិយាយជាមួយអ្នកមីងរួចហើយវាមិនអាក្រក់ពេកទេ»
«ឯងមិនគិតថាខុសខ្លះទេរឺ?»
«ខ្ងុំមិនដឹងទេដឹងត្រឹមតែថាពេលនេះខ្ងុំធ្វើអ្វីដែលគួរធ្វើទេ» Yumi សម្លឹងមើលទៅកូនរបស់ខ្លួនទាំងដឹងច្បាស់ណាស់ថាក្នុងចិត្តរបស់គេពេលនេះក៏ពិបាកនិងរញ៉េរញ៉ៃមិនស្ទើរដែរតែផ្លូវនេះគេគឺជាអ្នករើសទៅហើយទៅនិយាយអ្វីទៀតក៏មិនបានផ្លាស់ប្ដូរអីដែរក្រឡេកមកមើល Bojin នេះវិញនាងបានដើរចេញពីផ្ទះរបស់ Kei ទាំងគ្មានទិសដៅអ្វីដែលនាងគិតចេញពេលនេះគឺម៉ាក់របស់នាង នាងបានដើរសម្ដៅទៅផ្ទះរបស់ម៉ាក់នាងទាំងខំច្រៀនផងស្រែកផងក៏ដើម្បីតែបន្លំកុំអោយចិត្តរបស់នាងគិតទៅដល់ Kei
«Bojin» អ្នកជាម្ដាយហៅឈ្មោះរបស់កូនស្រីទាំងភ្លឹកភាំងស្មារតីរួចក៏រហ័សរត់ទៅទទួលនាង
«Bojin កូនកើតអីមែនទេ?!»
«ម៉ាក់....ខ្ងុំ...ខ្ងុំត្រូវបានគេទុកចោលម្ដងទៀតហើយ» bojin ពេលនេះក៏ស្រាប់តែយំចេញមកនៅពីមុខម៉ាក់នាងព្រោះអារម្មណ៍របស់នាងវាហួសពីឈឺទៅទៀត ដល់ថ្នាក់នាងមិនអាចលិបវាជិតបានតទៅទៀតនោះនាងបានត្រឹមឈរយំពី
មុខម៉ាក់របស់នាងរួចក៏អោយទឹកភ្នែកជាអ្នកពន្យល់ទៅម៉ាក់នាងតទៅវិញ ចំណែកឯម៉ាក់របស់នាងវិញហាក់ដូចជាយល់ចិត្តកូនណាស់គាត់មិនបាននិយាយរឺសួរនាងអ្វីឡើយបើពេលនេះនិយាយមិនកើតក៏យំចេញមកអោយអស់ចិត្តសិនទៅ ។
«ម៉ាក់ខ្ងុំធ្វើចិត្តមិនបានសោះ»
«ជាមួយនិងអាកម្លោះ kei និងមែនទេ?!»
«ម៉េចក៏ម៉ាក់ដឹង»
«យើងជាម៉ាក់របស់ឯងយើងដឹងតែទាំងអស់គ្រាន់តែយើងវាមិនចង់លូកដៃណាមួយម៉ាក់ឃើញឯងមិនសូវជាស្រឡាញ់គេម្នាក់និងផងតែនេះស្រឡាញ់គេចង់ឆ្គួត»
«ម៉ាក់ខ្ងុំគួរធ្វើយ៉ាងម៉េចទៅម៉ាក់ខ្ងុំមិនទម្លាប់គ្មានគេបែបនេះទេ»
«ហើយយ៉ាងម៉េចគេស្លាប់ចោលឯងមែនទេ» Bojin ក្រវិលក្បាលតិចៗ
«ហើយយ៉ាងម៉េចចុះ»
«គេការចោលខ្ងុំ»
«អួតស្លាប់ហើយ...»
«គេអាក្រក់ណាស់ត្រូវទេម៉ាក់» ម៉ាក់របស់នាងមិននិយាយអ្វីរួចក៏បានដើរទៅយកទឹកអោយនាងមួយកែវ
«ឯងថាគេអាក្រក់តែឯងមានដែរងាកមើលពីទង្វើរបស់ឯងពីមុនៗមកដែរទេ?!»
«ខ្ងុំ?!»
«ម៉ាក់ដឹងណា៎ថាអាក្មេងនោះវាស្រឡាញ់ឯងតាំងពីគេនៅក្មេងមកម្លេះស្ដាប់ទៅវាគួរអោយអស់សំណើចណាស់ដែលគេមកស្រឡាញ់មនុស្សអាយុបងគេជាង10ឆ្នាំឯនោះតែគេពិតជាស្រឡាញ់ឯងពិតមែនគេព្យាយាមផ្ដល់ក្ដីស្រឡាញ់ដែរឯងសម្លឹងមើលទៅវាហាក់ដូចជាតូចតែវាធំហើយមានន័យខ្លាំងណាស់សម្រាប់គេ»
«.......»
«ឈប់រត់គេចពីអារម្មណ៍របស់ខ្លួនឯងទៅ Bojin ឯងគេចពីវា10 ឆ្នាំហើយ»
«វាហួសពេលហើយម៉ាក់ខ្ងុំ..ខ្ងុំប្រាប់គេពីអារម្មណ៍របស់ខ្ងុំទៅគេហើយហើយតែពេលនេះគេឈប់មានអារម្មណ៍នោះ
ទៀតហើយ »
«ពេលខ្លះមិនប្រាកដថាគេនិយាយបែបនោះតែចិត្តរបស់គេអីចិងឯណា »
«តែយ៉ាណាគេក៏និយាយវារួចហើយដែរម៉ាក់»
«បើជ្រុលជាចិងហើយមានតែកូនបើកចិត្តទទួលយកវាទៅ
ម៉ាក់នៅក្បែរកូនជានិច្ចណា៎»