Part 55

70 10 0
                                    

«អឹម» Bojin ក្រហឹមដើមកបន្តិមុននិងបើកភ្នែកសម្លឹងមើលទៅពន្លឺព្រះអាទិត្យដែលចាះចំភ្នែករបស់នាង នាងយកដៃយកញីភ្នែកទាំងនៅងងុយនៅឡើយចំណែកឯដៃម្ខាងទៀតកំពុងតែស្ទាប់ទៅផ្នែកម្ខាងទៀតនៃគ្រែតែហាក់ដូចជាមិនមានអ្វីនៅក្បែលនាងទាល់តែសោះអ្វីៗគឺទទេស្អាត Bojin ស្ទុះងើបមកអង្គុយទាំងតក់ស្លុតរួចការចងចាំរបស់នាងក៏បានរត់ចូលក្នុងក្បាលភ្លាមមួយរំពេជ្យ
«ឈឺក្បាលណាស់» និយាយហើយនាងក៏យកដៃវាយក្បាលខ្លួនឯងតិចៗតែស្រាប់តែភ្លាមនោះពាក្យសម្ដីរបស់ Kei ក៏បានលោតចូលក្នុងការគិតរបស់នាងភ្លាម នាងហាក់សម្លែកចិត្តនិងសម្ដីរបស់គេនិយាយ
«ពួកយើងនិងមិនជួបគ្នារម្ដងទៀតនៅក្នុងសភាពបែបនេះម្ដងទៀតហេ៎?!គេចង់មានន័យយ៉ាងម៉េចចេះ?»
«អ្នកនាង» សម្លេងអ្នកបម្រើនុយាយកាន់មកនាងហាក់ដូចជាបានដាស់សតិរបស់អោយមានការគិតជាមុននាងសម្លឹងមើលទៅមុខអ្នកបម្រើម្នាក់ៗទាំងស្រពាប់ស្រពោនរួចនាងក៏បានទះភ្នែកនិងវ៉ាលឺដែលទុកនៅជិតចុងគ្រែរបស់នាង Bojin ក៏ស្រាប់តែគិតន័យចេញពីពាក្យសម្ដីដែល Kei
បាននិយាយកាលពីយប់មិញនោះ អ្វីៗនៅទីនេះវាចាប់ផ្ដើមទទេស្អាត់ទាំងអស់មិនថាមនុស្សរឺសម្លៀកបំពាក់តែបែលជាជំនួសមកវិញនៅវ៉ាលីដែលទុកចោលនៅចុងគ្រែទុកសម្រាប់រង់ចាំអោយនាងចាក់ចេញត្រឡប់មកវិញ ទឹកមុខដែលឆ្ងល់ឡេលើអម្បិញមិញនេះក៏បានរលាយបាត់ដូចគ្នារហើយក៏ជំនួសមក
វិញនូវទឹកមុខដែលមិនអាចប្រាប់ពីអារម្មណ៍ចេញពីបេះ
ដូងរបស់នាងបាន វាមិនគួរអោយអស់សណើចទេហេ៎?!ដែលសុខៗត្រូវបានគេទាត់យើងចោលទាំងមិនបាននិយាយគ្នារអោយបានច្បាស់លាស់អ្វីៗគឺសម្រាចលើគេតែម្ខាង គេមិនបានព្យាយាមយល់ពីចិត្តរបស់នាងទាល់តែសោះខុសៗក៏ស្រាប់តែទៅបាត់ពាក្យលាតែមួយម៉ាត់ក៏គ្មាន

«នេះយើងត្រូវបានគេទុកចោលម្ដងទៀតហើយមែនទេ?!យើងត្រូវគេទុកចោលម្ដងទៀតហើយ យើងមិនចង់បានអារម្មណ៍នេះទេតើយើងអាក្រក់ពេកមែនទេបានជាគេធ្វើ
បែបនេះមកមើលយើង Kei នៅឯណាឆាប់ហៅគេមកយើងមិនចង់ទ្រាំបែបនេះតទៅទៀតទេឆាប់ហៅគេមក....ហិហិយប់មិញគេនៅជាមួយច្បាស់ណាស់»
«អ្នកនាងទប់អារម្មណ៍សិនទៅ»
«ឯងអោយយើងទប់អារម្មណ៍បានយ៉ាងម៉េច ទីបំផុតយើងក៏ត្រូវបានគេទាត់ចោលយើងមិនចង់បែបនេះទេ»
«អ្នកនាងបើពួកខ្ងុំជួយអ្នកនាងបានពួកខ្ងុំនិងជួយតែនេះវាជារឿងរបស់បេះដូងពួកខ្ងុំ....»
«គេនៅឯណា?!»
«ពួកខ្ងុំក៏មិនច្បាស់ដែរតែលឺថាលោកប្រុសបានចេញទៅក្រៅប្រទេសទៅនិយាយរឿងការងារជាមួយលោកម្ចាស់បាត់ហើយ»
«....»
«អ្នកនាងរឹងមាំឡើងពួកខ្ងុំប្រាកដណាស់ថាលោកប្រុសនិង
ត្រឡប់មករកអ្នកនាងវិញ»
«ប្រាកដស្អីទៅយើងគ្មានកូនចិត្តនិងជឿជាក់ថាគេនិងវលមក
រកយើងទេ»
«តែ..»
«តែស្អី?!ពួកឯងសង្ឈឹមអីទៀត Kei និង Evelyn ពួកគេ
និងរៀបការជាមួយគ្នារហើយពួកឯងចង់អោយគេមករកយើងបានយ៉ាងម៉េច» ពួកស្រីបម្រើនាំគ្នារឈរភ្លឹកមើលមុខគ្នារព្រោះពួកគេមិនបានដឹងទាល់តែសោះថា Kei និងរៀបការជាមួយនិង Evelyn
«មកពីចិងតា៎បានជាមើលទៅលោកប្រុសដូចជាចិត្តដាច់ណាស់»
«គេឈប់ស្រឡាញយើងហើយយើងក៏គ្មានមូលហេតុអីត្រូវនៅទីនេះតទៅទៀតដែរយើងមិនអោយគេឃើញមុខយើងម្ដងទៀតទេ» Bojin យកដៃជូកទឹកភ្នែកចេញរួចក៏ដើរត្រង់ទៅបន្ទប់ទឹក Bojin ប្រញាប់ងូចទឹកស្លៀកពាក់រួចក៏បានដើរអូសវ៉ាលីចេញពីផ្ទះទាំងមិនស្ទះស្ទើព្រោះផ្ទះនេះគ្មារការចងចាំល្អៗនោះទេសម្រាប់នាងមានតែការចង់ចាំដែរអាក្រក់ជាទីបំផុតនាងដើរចេញទាំងមិនងាក់ក្រោយមុនខុសពី kei កាលពីយប់មិញនោះទេដែរទង្វើទាំងអស់នេះ Kei បានឃើញទាំងអស់មិនអោយឃ្លាចពីភ្នែកឡើយទោះជាគេមិននៅផ្ទះតែក៏មិនមានន័យថាគេមិនអាចដឹងឯណា

Bojin អ្នកមីងWhere stories live. Discover now