Jimin ត្រឡប់មកខុនដូររបស់គេវិញយ៉ាងហត់នឿយមុននឹងសម្លឹងទៅនាឡិកាដែលមិត្តគេទើបតែអោយ
"ស្មើនេះហើយមិនទាន់ខលមកសោះ ប្រហែលកំពុងតែស៊ីចុកគ្នាបាត់ទៅហើយមិនដឹង!" Jimin និយាយដោយក្នាញ់ មុនពេល
ក្រលេកមើលទៅទូរសព្ទ័របស់គេដែលកំពុងតែរោទិ៍_On Phone_
"អាឡូ! ម៉ាក់"
" Jimin! កូនមានបានមើលកាដូរបស់ Taehyung អោយទៅកូនឬនៅ?"
"អ្នកណាគេ Taehyung ហ្នឹងម៉ាក់?"
"គឺជាកូនប្រុសមិត្តរបស់ម៉ាក់! ស្លាប់ហើយនេះកូនប្រហែលជាមិន ទាន់បានបើកមើលទេត្រូវទេ?"
"ត្រូវហើយ!! Jungkook គេយកទៅបាត់ហើយម៉ាក់"
"គេយកទៅណា?"
"គេកាន់នៅពេលដែលខ្ញុំឡើងនិយាយនៅក្នុងកម្មវិធី ពេលមានស្រីមករកគេ គេក៏ទៅបាត់ទៅហើយកាន់ទាំងប្រអប់នោះទៅបាត់ ហើយ!"
"ហ៊ើយ!! មិត្តឯងមករញ៉េរញ៉ៃបែបនេះរាល់លើកតើមែនទេ? ហើយគេប្រុងធ្វើបែបនេះដល់ពេលណាទៀត??"
"ចាំពេលជួបគេម៉ាក់សួរគេទៅណា!"
"ឈ្លើយ!"
"..." Jimin សើចនៅពេលម៉ាក់គេថាអោយបែបនេះ
"ម៉ាក់មិនដឹងទេណា ម្នាក់នេះម៉ាក់ពេញចិត្ត ម៉ាក់សង្ឈឹមថាកូនគួរតែយល់ព្រម ដោយសារម៉ាក់ក៏បានយល់ព្រមនៅពេលដែលកូនស្រឡាញ់ប្រុសដូចគ្នា ហើយលើកនេះ កូនក៏ត្រូវយល់ព្រមជាមួយម៉ាក់វិញដូចគ្នា ព្រោះកូនត្រូវការមានមនុស្សមកមើលថែ ហើយ!"
"នេះម៉ាក់គិតដល់រឿងនេះទៀតហើយមែនទេ? ខ្ញុំប្រាប់ម៉ាក់ហើយថាចាំខ្ញុំរកខ្លួនឯង!"
"កូនស្តាប់ម៉ាក់ខ្លះទៅ"
"មិនដឹងទេ! កូនគេងហើយ"
"ម៉ាក់ក៏មិនដឹងដែរ! ស្អែក Taehyung គេឡើងទៅកូរ៉េដើម្បីជួបកូនហើយ ហាមធ្វើអោយម៉ាក់បាក់មុខដូចរាល់ដងទៀត...!"
"ម៉ាក់—"
_Call End_
ទូរសព្ទ័ក៏បិទទៅ ដែលធ្វើអោយ Jimin គាំងតែម្ដងដោយសារ ម៉ាក់គេនិយាយលើកនេះគឺប្រាកដប្រជាដល់ហើយ ផ្ទៃមុខក៏ចាប់ផ្តើមជ្រួញចិញ្ចើមឡើងមកយ៉ាងធុញធប់ ហើយលើកដៃមកខាំដែលជាសញ្ញាប្រាប់ថាគេកំពុងតែគិតអ្វីមិនចេញ
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?