"នែ!! ថ្ងៃនេះយើងទៅប្រជុំតែមួយព្រឹកទេនឹងត្រឡប់មកផ្ទះវិញហើយ!"
"អឺរ!!"
"នៅផ្ទះធ្វើខ្លួនអោយល្អទៅ ប្រយ័ត្នទៅធ្វើខ្លួនឆ្គួតឡប់បាក់ជើងម្ខាងទៀត!!"
"នែ!! អាមាត់ឆ្កែ!!"
"ព្រោះតែឯងចូលចិត្តធ្វើខ្លួនដូចជាក្មេងអាយុ ៣ឆ្នាំហ្នឹងហើយទើបយើងនិយាយដោយបារម្ភ!!" Jungkook និយាយដោយដាក់ខ្លួនអង្គុយនៅលើពូកហើយ Jimin ក៏បង្វិលកង់រទេះរបស់គេទៅក្បែរនោះ
"ចង់ធ្វើអី?"
"មកពាក់អាវអោយឯង!!" Jimin និយាយដោយញញឹមហើយឈោងទៅដាក់ឡេវអាវអោយ Jungkook ដោយធ្វើអោយគេ គ្រវីក្បាលដោយសារទើបតែឈ្លោះគ្នាយប់មិញសោះព្រឹកឡើងក៏ប្រែប្រួលលឿនបែបនេះ
"អរគុណដែលមើលថែយើងបែបនេះ!! បើអោយយើងទៅនៅជាមួយអ្នកផ្សេងយើងមិនដឹងជាមានអារម្មណ៍យ៉ាងណានោះទេ!!"
"អារម្មណ៍អី?"
"សម្លាប់ខ្លួន!!"
"ឡប់មែនទែនហើយ!!"
"យើងនិយាយការពិត!!" Jimin និយាយដោយទាញដៃរបស់ Jungkook មកដើម្បីដាក់ឡេវដៃអាវអោយមានរបៀប
"ល្ងាចនេះយើងនាំឯងទៅញ៊ាំអីនៅខាងក្រៅ! កុំនៅផ្ទះឯងគិតតែរឿងឆ្គួតៗ ពេក!!" Jungkook និយាយដោយលើកដៃទៅ វែកសក់របស់ Jimin ចេញពីថ្ងាស់
"អាឡប់!!"
"ហ៊ើយ!! ចេញពីងូតទឹកមិនចេះសិតសក់ទេហី??" Jungkook និយាយហើយក៏ងើបដើរទៅយកក្រាសសិតសក់នៅលើតុសម្អាង ហើយយកមកសិតសក់អោយ Jimin អោយមានរបៀប ដែលធ្វើ Jimin ញញឹមចេញមកយ៉ាងមានក្តីសុខ
"Jungkook!!"
"ហឹម??"
"សួរតាមត្រង់ណាឯងធ្លាប់ធ្វើបែបនេះដាក់អ្នកណាទេ?"
"តែជាមួយឯងម្នាក់យើងចង់ដាច់ខ្យល់ទៅហើយ បើនៅទៅធ្វើដាក់អ្នកផ្សេងទៀតច្បាស់ជាស្លាប់មុនអាយុជាមិនខានទេ!!" Jungkook និយាយហើយសើច រួចហើយមេរំខាន់ម្នាក់នោះក៏សើចដាក់គេតាមកញ្ចក់ត្រឡប់ទៅវិញ
"យើងនឹងខំប្រឹងអោយឆាប់ជាដើម្បីកុំអោយឯងហត់ជាងនេះ ទៀត!!"
"អឹម!!" Jungkook ញញឹម ដោយសារលើកនេះពួកគេបាន និយាយគ្នាបានយូរដោយមិនមានរឿងត្រូវឈ្លោះដូចរាល់ដង
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?