Part 14

1.4K 117 0
                                    

ការជួបជុំគ្នានៅក្នុងបន្ទប់ដោយមានភាពក្តៅគគុកយ៉ាងខ្លាំងបន្ទាប់ពីមនុស្សក្នុងគ្រួសារទាំងសងខាងបានឮដំណឹងមួយនេះ លោកតាលោកយាយរបស់ Jimin បានតែសម្លឹងមើលទៅ Jungkook និង Jimin ដោយមិនដាក់ភ្នែក ដែលខុសពីការសម្លឹងរបស់លោកប៉ានិងអ្នកម៉ាក់របស់ Jungkook ដែលមានស្នាមញញឹមបិទមាត់មិនជិត

"មានអ្វីដែលធ្វើអោយតាឈឺក្បាលជាងនេះទៀតទេ? សុខៗបុរស ដែលបានធ្វើបាបម្ដាយរបស់ឯងក៏មកវិញ សូម្បីតែចៅក៏ក្លាយ ទៅជាពិការ ហើយអីឡូវចៅក៏ទៅចុះអេតាស៊ីវិលដោយមិនប្រាប់អ្នកណា សោះ"

"ប៉ុន្តែអីឡូវនេះចៅឈប់លាក់បាំងហើយ....អ្នកម៉ាក់គិតតែបង្ខំចៅអោយរៀបការជាមួយអ្នកផ្សេងរហូតបែបនេះគឺ ចៅធ្វើមិនបានទេព្រោះចៅមាន Jungkook ហើយ!!"

"តែហេតុអីចៅមិនប្រាប់ពួកយើងតាំងពីដំបូង??"

"ព្រោះចៅចង់ធ្វើការងារអោយបានល្អសិន!! មែនទេបងសម្លាញ់!!" Jimin និយាយហើយងាកទៅចាប់ដៃរបស់ Jungkook ដែលធ្វើអោយគេភ្ញាក់បន្តិច ខណៈដែល Jimin ក្តិចដៃរបស់គេ

"ពិតមែនហើយលោកតាលោកយាយ ពួកយើងពិតជាស្រឡាញ់គ្នាមែន!!" Jungkook និយាយចេញមកដោយធ្វើអោយប៉ាម៉ាក់ របស់គេញញឹមឡើងមក

"តែវាមិនគួរអោយជឿនោះទេ ព្រោះ Jimin តែងតែនិយាយប្រាប់ម៉ាក់ថា Jungkook ជាមិត្តមករហូត!!"

"ព្រោះតែកូនចង់នៅមើលចិត្តគ្នាសិន ម៉ាក់ក៏ដឹងថា Jungkook គឺជាព្រាន តែគេក៏បង្ហាញឲ្យកូនឃើញថាគេស្រឡាញ់កូនតែម្នាក់ណាម៉ាក់!!!" Jimin និយាយដោយញញឹមទៅ Jungkook

"បន្ទាប់មកពួកយើងក៏សម្រេចចិត្តចុះអេតាស៊ីវិលជាមួយគ្នាតែម្ដងទៅ ហើយគិតថានៅពេលពួកយើងមានពេលនឹងប្រាប់អ្នក ទាំងអស់គ្នា"

"នេះសម្រេចថាកំហុសគ្រប់យ៉ាងកើតមកពីម៉ាក់តើមែនទេ??"

"បានហើយ!! ខ្ញុំថាពេលនេះពួកយើងមិនអាចនិយាយអ្វីបានទៀត ទេ ព្រោះថាគ្រប់យ៉ាងមកដល់ពេលនេះទៅហើយ សម្រាប់ខ្ញុំ គឺសប្បាយចិត្តដែល Jungkook គេមានគ្រួសារបែបនេះ!!" ប៉ារបស់ Jungkook និយាយទាំងញញឹម ទោះជាតាមពិតទៅគាត់ ដឹងច្បាស់ថាវាមិនមែនជាការពិតក៏ដោយ

In love with my best friend Where stories live. Discover now