_Japan_
Jungkook ក្លាយទៅជាមនុស្សដែលងប់ងុលនឹងការងារតែម្យ៉ាងគត់ តាំងពីថ្ងៃដែលគេដើរចេញពី Jimin ជាលើកចុងក្រោយមកគឺគេមិនដែលចេញទៅក្រៅដើរលេង ឬក៏ទៅបណ្តើរស្រីណាទៀត នោះទេព្រោះគេយល់អារម្មណ៍អ្នកដែលត្រូវគេលេងសើចថាវាឈឺ យ៉ាងម៉េច បែបនេះហើយគេក៏ឈប់ទៅលេងសើចជាមួយអ្នកណាផ្សេងទៀត គេចង់យកខួរក្បាលមកផ្តោតលើការងារតែម្យ៉ាងគត់ មិនថាទាំងខួរក្បាលទាំងបេះដូងរបស់គេនឹកដល់ Jimin ប៉ុណ្ណាក៏ ដោយក៏គេត្រូវតែបំភ្លេច Jimin អោយបានដែរ
តុក!! តុក!!
"ចូលមក!"
"លោកប្រធាន! អ្នកប្រុស Jimin មកជួប!"
"......" គ្រាន់តែឮឈ្មោះរបស់ Jimin ភ្លាមគេក៏ទម្លាក់ប៊ិះចុះភ្លាម នេះមិនទាន់ចប់ទៀតតើមែនទេ ហេតុអីក៏មិនព្រមដោះលែងគេ បែបនេះ ចង់អោយឈឺជាងនេះទៀតតើមែនទេ
"លោកប្រធាន?"
"ប្រាប់គេទៅថាខ្ញុំចូលប្រជុំ!"
"យើងមិនមែនក្របីទេ Jungkook! ល្បិចនេះឯងធ្លាប់ប្រាប់អោយយើងនិយាយបោកស្រីដែលមករកឯងកាលពីលើកមុនដូចគ្នា!"
"ឯងចេញទៅ!" Jungkook និយាយអោយកូនចៅរបស់គេ ហើយកូនចៅរបស់គេក៏ដើរចេញទៅដោយមិនភ្លេចបិទទ្វារបន្ទប់
"Jungkook!?"
"ឯងមានការអី?"
"ហេតុអីឯងមិនប្រាប់យើងថាឯងជាអ្នកចាប់ជនល្មើសបាន?"
"ឯងមានសួរយើងដែរទេ?"
"តែយ៉ាងណាក៏ឯងគួរតែប្រាប់យើងអោយបានដឹងដែរ...ហើយយើងសុំទោសផងនៅពាក្យដែលយើងនិយាយកាលពីថ្ងៃនោះ!"
"យើងភ្លេចអស់ហើយ!"
"Jungkook!! ឯងនិយាយជាមួយយើងមើលមុខរបស់យើងផង បានទេ?" Jimin និយាយឡើងដោយសារតែ Jungkook មិនមើលមុខរបស់គេសោះមាត់និយាយតែភ្នែកមើលឯកសាររហូត
"....." Jungkook មិនតបតែគេក៏ងើយមុខចេញឯកសារមកមើល មុខរបស់ Jimin តាមអ្វីដែល Jimin បាននិយាយតែវាកាន់តែធ្វើ អោយ Jimin មានអារម្មណ៍កាន់តែខូចចិត្តដោយសារតែក្រសែ ភ្នែកសោះអង្គើយរបស់គេ
"ឯងមើលមកយើងដូចកាលពីមុនបានទេ?"
"យើងមិនដឹងថាកាលពីមុនយើងមើលទៅឯងយ៉ាងម៉េចនោះទេ!"
أنت تقرأ
In love with my best friend
أدب الهواةបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?