រាងសង្ហាបានដើរចូលមកក្នុងក្លឹបយ៉ាងលឿនដោយប្រញាប់ប្រញាល់បន្ទាប់ពីមិត្តជិតស្និតរបស់គេបានផ្ញើរសារមក
"កើតអី?....នេះឯងផឹកស្រាដូចផឹកទឹកអញ្ចឹងហី??" Jungkook ដើរចូលទៅទាញកែវស្រាពីក្នុងដៃរបស់មិត្តគេ ហើយ Jimin ក៏ងាកទៅមើលមុខរបស់អ្នកដែលចាប់ទាញកែវរបស់គេចេញ
"មនុស្សព្រាននារីដូចជាឯងទៅដឹងស្អីទៅ!!? យល់អារម្មណ៍អ្នក ដែលត្រូវគេចាប់បង្ខំអោយរៀបការទេ??!"
"ហាស៎?? មនុស្សដូចឯងនឹងហីដែលព្រមរៀបការ....ឯងស្រវឹងហើយ!" Jungkook សើចអោយ Jimin ដូចរាល់ដងតែ ផ្ទៃមុខ សោកសៅរបស់ Jimin ក៏បានបង្ហាញឡើងមកដែលធ្វើអោយ Jungkook លូកដៃទៅក្តោបមុខរបស់គេយ៉ាងលឿន
"ឯងនិយាយមែនហី Jimin??"
"អឹម!..."
"ឯងរៀបការមិនបានទេ!!"
"តែយើងកំពុងតែជិតរៀបការហើយ!!"
"មិនបាននោះទេ!!"
"ហើយវាស្អីឯង Jungkook !! ចាំបាច់មកស្រែកដាក់យើងបែបនេះ!!"
"ឯងរៀបការមិនបានទេ!! មិនបានជាដាច់ខាត!!"
"ហេតុអី?"
"ជាមិត្តនឹងគ្នាមិនអញ្ចឹងហី!! យើងមិនទាន់រៀបការផង ឯងមក រៀបការអីមុនយើងបែបនេះ.....គឺមិនបាននោះទេ"
Jungkook និយាយហើយ Jimin ក៏បានតែធ្វើមុខឆ្ងល់មិនយល់.... គេកំពុងតែគិតថានៅលើលោកនេះមានមិត្តបែបនេះដែរ ហី!!?
"មិត្តស្អី??? អ្នកណាដែលយើងខលទៅមិនលើកមុននេះ...ពេលដែលយើងត្រូវការឯងនោះ ឯងទៅដេកជាមួយស្រីរបស់ឯង មែនទេ!!??"
"នែ! យើងនៅខឹងឯងមិនទាន់បាត់ទេណា Jimin!!" Jungkook និយាយយ៉ាងហួសចិត្ត មុននឹងអង្គុយក្បែរមិត្តរបស់គេភ្លាមហើយ សម្លឹងមើលមុខរបស់ Jimin
"ឯងនិយាយមុននេះជាការពិតមែនទេ??"
"អឹម! ម៉ាក់ឲ្យរៀបការជាមួយ Taehyung ម្នាក់ហ្នឹងហើយ!! មិនដឹងទៅពេញចិត្តនឹងគេអីក៏ណាស់ណាទៅ!!"
"......"
"Jungkook!! ឯងជួយយើងបានទេ!?"
"ជួយស្អីឯងទៀតហើយ?"
"ជួយប្រាប់ម៉ាក់ថាឯងចង់រៀបការជាមួយយើង!"
"ហាស៎??" Jungkook ឈ្លក់ស្រាតែម្ដងគ្រាន់តែឮបែបនេះ
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?