Part 26

1.7K 130 0
                                    

បីថ្ងៃកន្លងទៅដែល Jimin មិនបានជួប Jungkook ឡើយព្រោះគេចេញទៅធ្វើការនៅកោះជេជូហើយគេក៏មិនបានខលមករក Jimin ដូចរាល់ដងនោះដែរ

"យ៉ាងម៉េចហ្នឹងហេតុអីកូននៅស្ងៀមបែបនេះ?"

"មិនអីទេម៉ាក់!"

"Jungkook ឈប់មករកកូនហើយមែនទេ?" លោកស្រី Yoona និយាយដោយមកដាក់ខ្លួនអង្គុយនៅជិត Jimin

"ម៉ាក់និយាយពីអី?"

"គឺម៉ាក់បាននិយាយជាមួយ Jungkook រួចហើយថាអោយឈប់សម្ដែងទៀតទៅ ម៉ាក់ចង់អោយកូនបើកចិត្តទទួលយក Taehyung !!"

"ម៉ាក់!! កូនប្រាប់ហើយថាពួកយើងមិនបានសម្តែងនោះទេ!!"

"ហេតុអី? Taehyung គេក៏ជាមនុស្សល្អ!!"

"តែកូនក៏មិនបានស្រឡាញ់គេទេម៉ាក់ កូនស្រឡាញ់ Jungkook!!"

"ស្រឡាញ់ជាមិត្តឬជាស្នេហា?"

"កូនមិនខ្វល់នោះទេថាជាអ្វី! កូនត្រូវការតែគេម្នាក់គត់"

"តែមិនអាចមកសម្តែងបោកពួកយើងពេញមួយជីវិតនោះទេ!!"

"តែកូននិង Jungkook ពេញចិត្តនឹងរស់នៅបែបនេះ....កូនមិនដឹងថាម៉ាក់ពេញចិត្ត Taehyung ប៉ុណ្ណានោះទេ តែកូនមិនបានស្រឡាញ់គាត់នោះទេ!!" Jimin និយាយប្រាប់ម៉ាក់របស់គេយ៉ាងច្បាស់ៗ ហើយក៏ងើបឡើងដើរចេញពីសាឡុងតែក៏ភ្នែករបស់គេ បានសម្លឹងទៅឃើញ Taehyung កំពុងតែឈរនៅជិតមាត់ទ្វារ

"ខ្ញុំដឹងថាបងបានឮសម្តីដែលខ្ញុំនិយាយហើយ...ខ្ញុំសុំទោសផង!!" Jimin និយាយមុននឹងដើរចេញទៅដោយមិនខ្វល់ថាអ្នកស្ដាប់ឮសម្តីទាំងប៉ុន្មានរបស់គេមានអារម្មណ៍យ៉ាងណានោះទេ Jimin ដឹងត្រឹមថាពេលនេះគេកំពុងតែចង់ជួប Jungkook គឺគេតែម្នាក់គត់

___________________________________

Jungkook ចេញពីប្រជុំយ៉ាងហត់នឿយពេញមួយថ្ងៃមុននឹង ដើរចូលទៅបន្ទប់នៅក្នុងសណ្ឋាគាររបស់គេស្នាក់នៅ គេក៏បានលើកកាតមកឆូតដើម្បីបើកទ្វារចូលបន្ទប់ ហើយក៏ទម្លាក់ឯកសារទាំងអស់ពីក្នុងដៃទៅលើតុ

ក្រាក!!

"អូយ!!"

"ភ្ញាក់ធ្វើអីយើងមិនមែនខ្មោចផង!!" Jimin និយាយធ្វើធម្មតា មិនអោយ Jungkook គេភ្ញាក់យ៉ាងម៉េចបើនៅសុខៗ មកបើកទ្វារ បន្ទប់ចូលមកដោយគេមិនបានហៅមកផង

In love with my best friend Where stories live. Discover now