Part 32

1.4K 109 0
                                    

_Jeon Group_

ឯកសារនៅគពេញលើតុតែ Jungkook បែរជាមិនបានយកភ្នែកមកចាប់អារម្មណ៍មើលសោះ ក្នុងចិត្តរបស់គេកំពុងតែខ្វល់ខ្វាយពី អ្នកដែលទើបតែចេញទៅក្រៅជាមួយអ្នកដទៃនៅព្រឹកមិញ

រីង!! រីង!!

_On Phone_

"អាឡូ"

"Jungkook យប់នេះមកជុំគ្នាទេខានជួបគ្នាយូរហើយ!"

"បើទំនេរយើងនឹងទៅរក!"

"នែ!! មួយរយៈនេះឯងប្លែកដល់ហើយ ហៅទៅណាក៏មិនទៅនៅ រវល់ជាមួយ Jimin តើមែនទេ?? នេះឯងចង់ហួងហែងគេដល់ ណាទៀតបណ្តោយគេខ្លះទៅ!!"

"បានហើយ! កុំមករំខានយើងកំពុងតែរវល់!"

_Call End_

Jungkook ផ្តាច់ការទាក់ទងយ៉ាងលឿនមិនចង់ស្ដាប់មិត្តរបស់គេ និយាយបន្តនោះទេ ហើយគេក៏មិនដឹងថាត្រូវឆ្លើតតបរបៀបណា នោះដែរ ព្រោះគេមិនដឹងនោះទេថាទៅមុខទំនាក់ទំនងរវាងគេហ្នឹង Jimin ក្លាយទៅជាយ៉ាងណានោះ Jungkook ស្មានចិត្តរបស់ Jimin មិនត្រូវនោះទេ គេក៏មិនយល់ថា Jimin គិតអ្វីមកលើគេ នោះដែរ គ្រប់ពេលដែលមានគេផ្សេងសួរនាំពី Jimin គេពិតជា ចង់ប្រាប់ថា Jimin ជារបស់គេ តែវាក៏ធ្វើអោយគេគិតថាវាលើស ពីទំនាក់ទំនងរវាងគេនិង Jimin ពេក ព្រោះ Jungkook មិនប្រាកដចិត្តថា Jimin មានអារម្មណ៍ដូចដែលគេមាននោះឬក៏អត់ទេ ពេលខ្លះ Jimin ក៏បានបង្ហាញភាពអៀនខ្មាស់ ពេលខ្លះក៏ហួងហែង ពេលខ្លះត្រូវការគេ បែបនេះហើយទើបធ្វើអោយគេពិបាកស្មានចិត្តរបស់ Jimin ព្រោះពេលខ្លះវាអាចជាទម្លាប់របស់ Jimin ដែលតែងតែចង់យកឈ្នះ ឬក៏យ៉ាងម៉េចនោះគេមិនដឹងនោះទេ គេដឹងត្រឹមថាអារម្មណ៍របស់គេទៅលើ Jimin គឺវាលើសហើយ អារម្មណ៍ដែលមានពិសេសសំរាប់អោយ Jimin តែម្នាក់គត់នៅ
ក្នុងជីវិតនេះ

_______________________________

រាងសង្ហាបានដើរចុះពីលើឡានស្ពតមកដោយគ្មានស្នាមញញឹមនៅលើផ្ទៃមុខសូម្បីតែបន្តិច ដោយដើរចូលទៅជណ្តើរប្រអប់ឡើងទៅលើយ៉ាងលឿន គេដើរសំដៅទៅបន្ទប់ដែលគេតែងតែមកជា ប្រចាំដោយយកកាតមកឈូតមុននឹងបើកទ្វារចូលបន្ទប់

"អូរ!! ឆាប់ចេញពីធ្វើការម្ល៉េះថ្ងៃនេះ?" Jimin ងាកមុខមកសួរដោយញញឹមដោយគេកំពុងតែរៀបចំចេញទៅរក Jungkook ប៉ុន្តែគ្រាន់តែឃើញមុខរបស់ Jungkook បែបនេះគឺ Jimin ដឹងហើយថា Jungkook បានឃើញព៌តមានដែលគេប្រកាសទៅគ្រប់គ្រងក្រុមហ៊ុនវិញហើយ

In love with my best friend Where stories live. Discover now