Part 7

1.6K 125 0
                                    

Jimin បើកភ្នែកឡើងដោយមានអារម្មណ៍ថាឈឺក្បាលយ៉ាងខ្លាំង

" ម៉ាក់! "

" នេះកូនគិតយ៉ាងម៉េចបានទៅផឹកអោយស្រវឹងបែបនេះ បើកូនមិនទៅជាមួយ Jungkook ទេ ប្រហែលជាកូនដេកក្នុងបារបាត់ ទៅហើយមិនដឹង"

"ម៉ាក់ចេះតែនិយាយហើយ!" Jimin និយាយថោយងើបមកញីក្បាលរបស់ខ្លួននឹកមិនឃើញថាយប់មិញនេះខ្លួនស្រវឹងប៉ុណ្ណានោះទេ

"មានដឹងទេថាកូនបានធ្វើបាប Jungkook ប៉ុណ្ណានោះ កូនទៅក្អួតដាក់គេដូចតែរាល់លើក ម៉ាក់អាណិតគេណាស់ដែលមានមិត្តដូចជាកូននេះ"

"នេះកូនក្អួតដាក់គេទៀតហើយមែនទេ?"

"យ៉ាប់ណាស់កូននេះ!! ក៏ដឹងថាពេលបន្ទាប់ពីស្វាងស្រវឹងហើយកូនមិនចាំអីបែបនេះ ថ្ងៃក្រោយឈប់ទៅផឹកបែបនេះទៀតទៅបើគ្មាន Jungkook ទេកូនយ៉ាប់ហើយ"

"ព្រោះកូនដឹងថាគេនៅជាមួយកូនទើបកូនផឹកបែបនេះ"

"មើលសម្តីចុះ—" ម៉ាក់របស់ Jimin និយាយមិនទាន់ចប់ផង Jimin  ក៏ងើបពីសាឡុងរត់ចូលទៅបន្ទប់បាត់ គាត់ក៏អាណិត Jungkook ណាស់ មិនដែលមានក្តីសុខសោះឡើយព្រោះតែកូនជើងល្អរបស់គាត់ម្នាក់នេះ

_Jeon Group_

Jungkook អង្គុយនៅលើកៅអីក្នុងបន្ទប់ធ្វើការរបស់ខ្លួន ហើយ មានឯកសារជាច្រើនត្រូវឲ្យគេពិនិត្យ តែខួរក្បាលរបស់គេ នៅពេលនេះនឹកដល់ស្នាមថើបកាលពីយប់មិញទៅវិញ

"យ៉ាប់មែន!!" Jungkook រអ៊ូតិចៗ ចេញមកព្រមទាំងមានស្នាមញញឹមនៅលើមុខ រីឯផ្ទៃមុខរបស់គេក៏ក្រហមឡើងដោយមិនដឹងខ្លួន

"ស្លាប់ហើយ!!! តើក្មេងជើងល្អនោះចាំបានឬក៏អត់ទេនេះ??!!!"

ក្រាក!

"Jungkook"

"Jimin ?" Jungkook ភ្ញាក់ស្ទើរតែធ្លាក់ពីលើកៅអី គ្រាន់តែបានឃើញមុខអ្នកដែលបើកទ្វារដើរចូលមក

(ស្លាប់មែនទែនហើយ!! គេចាំបានតើមែនទេ!!!) Jungkook កំពុងតែគិតនៅក្នុងចិត្ត

"យើងចង់ញ៊ាំបាយថ្ងៃត្រង់ជាមួយឯង" Jimin និយាយដោយអង្គុយលើសាឡុងហើយសម្លឹងទៅ Jungkook ដែលបានធ្វើអោយ Jungkook ដកដង្ហើមធូរទ្រូងបន្តិច

In love with my best friend Where stories live. Discover now