Part 25

1.5K 110 0
                                    

ព័ត៌មានដែលទាក់ទងទៅនឹង Jimin ត្រូវបានបិទជិតឈឹងដែលគ្មានអ្នកណានិយាយពីរឿងនេះទៀតទេ ដែលធ្វើអោយអ្នកដែលស្អប់គេសប្បាយចិត្តដោយគិតថាគេបាត់បង់ពីពិភពលោកនេះហើយ តែតាមពិតទៅ Jimin គឺនៅប្រើប្រាស់ជីវិតយ៉ាងស្ងប់ស្ងាត់ ដើម្បីអោយជើងរបស់គេបានជាសះស្បើយហើយត្រឡប់មកដើរ វិញបានដូចដើម គេមានម៉ាក់រួមជាមួយលោកតាលោកយាយដែលតែងតែផ្ដល់កម្លាំងចិត្ត ហើយមាន Taehyung ដែលការពារគេគ្រប់ពេកវេលាខ្លាចមានរឿងមិនល្អកើតឡើងចំពោះទេ ស្របពេលដែលមាន Jungkook នៅក្បែរនិងតាមគេគ្រប់យ៉ាងគ្រប់ ពេលដែលគេត្រូវការ ហើយ Jungkook ក៏ជាមិត្តដែលតែងតែនាំសើច នាំឈ្លោះ ថើបគេ អោបគេ តែយ៉ាងណាវាពិតជាមានក្តីសុខណាស់ចំពោះ Jimin

"អោបធ្វើអោយមានអារម្មណ៍កក់ក្តៅ ចិត្តឆេវឆាវក៏ក្លាយទៅជាត្រជាក់ ហត់នឿយក៏ប្រែជាធូរស្រាល និងធ្វើអោយកាន់តែ យល់ចិត្តគ្នា អោប ជាភាសាដែលដែលមានន័យថា នឹក!" Jimin កំពុងតែអានសៀវភៅរបស់គេដោយញញឹម មុននឹងងាកទៅមើលអ្នកដែលកំពុងតែអង្គុយធ្វើការនៅទល់មុខរបស់គេ

"Jungkook?? ដែលយើងអោបគ្នារាល់យប់បានន័យថាយើងនឹកគ្នាមែនទេ?"

"ប្រហែលហើយ!"

"នែ! ជួយនិយាយមើលមុខរបស់យើងផង"

"មនុស្សកំពុងតែធ្វើការមើលមុខស្អី!"

"នេះការងាររបស់ឯងសំខាន់ជាងយើងទៀតតើមែនទេ!!" Jimin បោះសៀវភៅទៅលើតុហើយក៏ដើរទៅរក Jungkook ដោយ ពេលនេះជើងរបស់គេបានជាសះស្បើយហើយ

"ហើយឯងកើតថីមួយរយៈនេះ បានជាដេកដើរឈរអង្គុយរកតែខាំយើងបែបនេះ!!"

"យើងមិនមែនឆ្កែទេ!! អាឡប់!!"

"អឹម!!"

"មិនអីទេបើឯងរវល់! យើងក៏មិនរំខានឯងដែរ!" Jimin និយាយហើយក៏ដើរចេញទៅក្រៅបន្ទប់ធ្វើការរបស់បាត់ទៅដោយមុខមិនរីកសោះ

______________________________

"កើតអីទៀតហើយ Jimin បានជាមុខក្រញ៉ូវទៀតហើយ??"

"........."

"នេះអត់ការងារធ្វើឈ្លោះគ្នាទៀតហើយមែនទេ?"

"ក៏មិនមានហ្នឹងហើយ! ម៉ាក់មិនព្រមអោយកូនទៅក្រុមហ៊ុន សោះ!"

In love with my best friend Where stories live. Discover now