Part 31

1.8K 108 0
                                    

ព្រឹកឡើងអ្នកដែលកំពុងតែគេងនៅលើគ្រែបានបើកភ្នែកឡើង ដោយមានក្លិនអាហារឈ្ងុយហោះមកកាន់ច្រមុះរបស់ខ្លួន ដែលធ្វើអោយគេចាប់ផ្តើមមានអារម្មណ៍ថាឃ្លានតែម្ដង Jimin ញញឹមឡើងនៅពេលដែលដឹងថា Jungkook កំពុងតែធ្វើម្ហូបអោយគេ គេក៏បានងើបចុះពីលើពូកដោយខ្លួនទទេរហើយដើរទៅទូអាវដើម្បីយកអាវឃ្លុំមកពាក់មុននឹងដើរចេញទៅខាងក្រៅ បន្ទាប់មកគេក៏ឈរអោបដៃអ្នកដែលកំពុងតែឈរបែរខ្នងចម្អិនអាហារដោយប្រលែងមួយល្វែងខាងលើអោយទទេរស្អាត ដោយមានតែខោខ្មៅវែងមួយនៅលើខ្លួនតែប៉ុណ្ណោះ ដោយគេកំពុងតែដួសអាហារដាក់លើចានរៀបនឹងយកចេញមកដាក់នៅលើតុ

"នេះអូនសម្លាញ់ភ្ញាក់ហើយហី?" Jungkook ញញឹមនៅពេលដែលឃើញ Jimin ឈរមើលគេក្រោយមុននឹងនិយាយឡើង ដោយដើរយកអាហារទៅដាក់នៅលើតុ ហើយ Jimin ក៏ដើរតាម ពីក្រោយមកអង្គុយនៅលើកៅអី

"ឈ្ងុយណាស់!"

"ញ៊ាំអោយច្រើនទៅបើបែបនេះ!"

"ឃ្លានដល់ហើយ!!" Jimin និយាយមុននឹងលូកដៃទៅកាន់សាច់នៅក្នុងចាន

ផាច់!!

"អូយ!!" Jimin អង្អែលដៃរបស់ខ្លួនឯងដែលត្រូវ Jungkook វៃមុននេះ

"ជួយរៀនអោយមានរបៀបបន្តិតបានទេ? នេះស្លាបព្រាបងយកមកដាក់នៅក្នុងចានហើយអូននៅប្រើដៃទៀតមែនទេ?"

"នៅជាមួយឯងសោះមានអ្នកណាឃើញ?"

"តែឯងគួរតែរៀនរៀបចំខ្លូនអោយមានរបៀប ដើម្បីចេញទៅជួបគេនៅក្រៅជាមួយយើងវាមានសុជីវធម៌ខ្លះ!"

"ហើយថីបានជាយើងត្រូវទៅជួបគេជាមួយឯង!"

"ដោយសារតែឯងជាអូនសម្លាញ់របស់យើង!!"

"មិនបានទេ! ហាមទៅប្រាប់អ្នកដទៃបែបនេះគ្រាន់តែប្រាប់គេថាជាមិត្តទៅបានហើយ!" Jimin និយាយដោយញ៊ាំអាហារធ្វើ អោយអ្នកឈរក្បែរនោះលែងញញឹមហើយសម្លឹងមកមើលមុខ របស់គេ

"ហេតុអី? ឯងខ្មាស់គេមែនទេ?"

"អត់ទេ! ស្ងាត់ស្ងៀមបែបនេះគឺល្អហើយ ពេលពួកយើងឈប់សម្តែងទៅគេមិនសួរនាំច្រើន!"

"ឯងនិយាយបានន័យថាម៉េច?" Jungkook សួរចេញមកដោយ មិនពេញចិត្តទោះជាគេយល់ថា Jimin មិនទាន់យល់ពីអារម្មណ៍ ស្នេហានិងការស្និតស្នាលនោះក៏ដោយ តែអ្វីដែល Jimin និយាយធ្វើដូចជាធម្មតាបែបនេះវាធ្វើអោយអារម្មណ៍ឈឺចាប់និយាយមិន ចេញនោះទេ

In love with my best friend Where stories live. Discover now