Part 36

1.6K 108 0
                                    

នៅក្នុងបន្ទប់ប្រជុំមានមនុស្សជាច្រើនកំពុងតែពិភាក្សាពីរឿងដែលត្រូវប្រមូលទិន្នន័យនៅចុងឆ្នាំ Jungkook បែរជាគិតតែពីអង្គុយញញឹមនៅពេលដែលគេនឹកឃើញដល់រឿងកាលពីយប់មិញដែល គេបាននិយាយជាមួយនឹង Jimin ដោយធ្វើអោយអ្នកនៅក្នុងនោះទាំងអស់ស្ងាត់មាត់មើលមកគេយ៉ាងចម្លែកនៅក្នុងចិត្ត

រីង!! រីង!!
សម្លេងទូរសព្ទ័របស់គេបានបន្លឺឡើងធ្វើអោយគេភ្ញាក់ព្រឺតតែម្ដង

"ខ្ញុំសូមទទួលទូរសព្ទ័បន្តិច!" Jungkook និយាយដោយស្នាម ញញឹមហើយចុចលើកនិយាយ

_On Phone_

"អាឡូ!"

"Jungkook យើងមានបញ្ហាហើយ!"

"មានរឿងអី?"

"យើងឈឺពោះ! ហើយទើបតែក្អួតមុននេះទេ!"

"ហាស៎? ថាម៉េច?" Jungkook ស្រែកឡើងដោយភ្ញាក់ផ្អើល ធ្វើអោយអ្នកនៅក្នុងបន្ទប់សម្លឹងមកមើលគេ
"បិទការប្រជុំអីឡូវនេះ! ខ្ញុំរវល់!" Jungkook និយាយមុននឹងដើរ ចេញទៅដោយមានអង្គរក្សរបស់គេដើរតាមពីក្រោយ

"Jungkook?"

"ឯងនៅឯណា?"

"យើងនៅខុនដូរ! គិតអីមិនចេញទេ...កុំមកប្រាប់ថាគ្រាន់តែអោយឯងបង្រៀនសោះក៏មានកូនដែរណា?"

"ចិត្តត្រជាក់បន្តិចទៅ!! យើងកំពុងតែចេញទៅរកឯងហើយ!"

_Call End_

Jungkook ចុចបិទហើយកាន់ទូរសព្ទ័នៅនឹងដើររួចដើរឡើងឡានដោយមានអង្គរក្សបើកទ្វារអោយដែលមានអារម្មណ៍ថា ញាប់ញ័រហើយក៏មិនដឹងថាត្រូវបញ្ចេញវាមកយ៉ាងម៉េចនោះទេ

ចំណែកអ្នកដែលនៅសម្ងំក្នុងខុនដូរវិញគេគិតតែអង្គុយភ័យបន្ទាប់ពីបានញ៊ាំអាហារពេលព្រឹកហើយបានមួយសន្ទុះក៏ក្អួតចេញមក ហើយថែមទាំងឈឺពោះទៀត

រីង! រីង!

_On Phone_

"អាឡូ!"

"លោកប្រធានតើលោកអាចមកក្រុមហ៊ុនបន្តិចតើបានទេ? ព្រោះត្រូវការអោយលោកចុះហត្ថលេខាលើឯកសារជាបន្ទាន់!"

"ខ្ញុំទៅដល់អីឡូវហើយ!"

"ចាស៎! លោកប្រធាន!"

In love with my best friend Where stories live. Discover now