Part 8

1.5K 129 0
                                    

Jungkook បានដើរតាមពីក្រោយរាងតូចដែលដើរលើថ្នល់ដោយ មិនដឹងទៅណា គេព្យាយាមដើរតាម Jimin ដោយស្ងៀមស្ងាត់ក្រោមទឹកសន្សើមដែលចាប់ផ្តើមធ្លាក់មកជាមួយគ្រាប់ព្រិលទៅតាមអាកាសធាតុក្នុងប្រទេសកូរ៉េ ឃើញ Jimin បែបនេះ Jungkook ក៏ពិបាកនៅក្នុងចិត្តមិនស្ទើរដែរ

Jimin ក៏បានដាក់ខ្លួនអង្គុយចុះនៅលើបង់តាមដងផ្លូវបន្ទាប់ពីដើរអស់ជាច្រើនម៉ោង Jungkook បានបោះជំហានទៅរក Jimin យ៉ាងលឿនពេលដែលឃើញ Jimin អោនមុខចុះលើកដៃមកខ្ទប់មុខរបស់ខ្លួន

"Jungkook" Jimin ងើយមើលអ្នកដែលមកឈរចំពោះមុខរបស់គេ

"យើងស្អប់គាត់!!! ស្អប់គាត់ខ្លាំងណាស់ណា Jungkook ...." Jimin និយាយដោយរលីងរលោងដោយធ្វើអោយ Jungkook លើកមកអង្អែលថ្ពាល់របស់គេថ្នមៗ

"កុំយំអី! ប្រាប់ប៉ុន្មានដងហើយថាមុខរបស់ឯងយំកាន់តែអាក្រក់!"

"Jungkook!!!" Jimin ស្រវាអោបចង្កេះរបស់ Jungkook យ៉ាងណែនខ្លាំង មុននឹងយំចេញមកដោយមិនខ្មាស់អ្នកណា ហើយ Jungkook ក៏បានតែឈរអង្អែលខ្នង Jimin ដោយស្ងៀមស្ងាត់

"គាត់មិនគួរមកអោយយើងឃើញមុខនោះទេ ព្រោះក្នុងជីវិតរបស់យើងគ្មានគាត់តាំងពីដើមមកទៅហើយ...."

"បានហើយ! យើងយល់ពីអារម្មណ៍របស់ឯង តែសុំឈប់យំបានទេ?" Jungkook និយាយដោយសម្លេងទន់ភ្លន់មុននឹងលុតជង្គុងចុះ ហើយលើកដៃមកក្តោបលើមុខរបស់ Jimin

"ចិត្តត្រជាក់ទៅណា!! គិតអ្វីមួយៗ គ្រប់យ៉ាងវានឹងមានដំណោះ ស្រាយ ឯងមិនអាចហាមចិត្តអ្នកណាម្នាក់បាននោះឡើយ វាជាអ្វីដែលព្រហ្មលិខិតបានកំណត់ទៅហើយថាបុរសម្នាក់នោះជាប៉ារបស់ឯង"

"ប៉ុន្តែ—"

"យើងដឹងថាឯងចង់និយាយពីអី! ស្តាប់យើងនិយាយឲ្យចប់សិន មិនថាយ៉ាងណាយើងនៅខាងឯងរហូតណា ប៉ុន្តែដែលយើង និយាយគឺព្រោះតែចង់ឲ្យឯងដឹងថា ពួកយើងមិនអាចហាមអ្វីបាន នោះទេ ពួកយើងមិនអាចហាមគាត់មិនអោយមករកឯងនិងម៉ាក់ បាននោះទេ"

"តែយើងស្អប់គេ"

"បើស្អប់គេយំធ្វើអី?"

"...."

"បើឯងយំស្មើនឹងឯងមិនបានស្អប់គាត់ទេ"

"យើងឈប់យំហើយ!" Jimin និយាយទាំងគ្រងួរៗ ហើយលើកដៃមកជូតទឹកភ្នែករបស់ខ្លួនយ៉ាងលឿនដែលធ្វើអោយ Jungkook ញញឹមបន្តិច ដោយភាពមានៈរបស់ Jimin

In love with my best friend Wo Geschichten leben. Entdecke jetzt