Part 13

1.4K 125 1
                                    

Jungkook អង្គុយកាន់ក្រដាស់មួយសន្លឹកយកមកអានដោយមាន ស្នាមញញឹមនៅលើផ្ទៃមុខសង្ហារបស់គេ

អ្វីដែលសរសេរនៅលើក្រដាសនោះមានដូចជា៖

ទី១: ហាមរំលងខ្នើយអោបដែលដាក់ខ័ណ្ឌនៅលើពូក
ទី២: ហាមធ្វើអ្វីដោយគ្មានការអនុញ្ញាត
ទី៣: ហាមទាក់ទងជាមួយមនុស្សស្រី (សូម្បីតែមនុស្សប្រុស)
ទី៤: ហាមទៅណាដោយគ្មានការអនុញ្ញាតឬមិនប្រាប់
ទី៥: ហាមជំទាស់ចិត្ត
ទី៦: ហាមធ្វើអោយខឹង
ទី៧: ត្រូវតែធ្វើតាមចិត្តរបស់យើងគ្រប់រឿង

(ស្អីនឹងវ៉ើយ???) Jungkook គិតនៅក្នុងចិត្ត

"ជាកិច្ចសន្យាឆ្គួតស្អីហ្នឹង ឯងសរសេរបែបនេះគឺយើងគ្មានសិទ្ធិធ្វើអីទាំងអស់បាត់ទៅហើយ...ហើយត្រូវធ្វើបែបនេះមួយឆ្នាំណា!!"

"គិតចង់ដូរចិត្តមែនទេ? ឯងសន្យានឹងយើងរួចហើយហាមដកពាក្យ"

"នែ! Jimin!! ឯងអាត្មានិយមពេកហើយណា!!"

"បាបកម្មរបស់ឯងទេ!" Jimin និយាយដោយសើចសប្បាយ ខណៈពេលដែលគេកំពុងតែអង្គុយនៅលើរទេះរុញដែលកំពុងតែនៅខាងមុខកន្លែងចុះអេតាស៊ីវិល

"នេះឯងលេងមែនទែនហី?"

"គិតថាយើងនិយាយលេងមែនទេ?? លោកប្តីលេងៗ??"

"ហ៊ើយ!! កុំមកហៅយើងបែបនេះព្រឺសម្បុរណាស់!!" Jungkook និយាយដោយលើកដៃមកអង្អែលដៃរបស់ខ្លួនដែលកំពុងតែព្រឺរោម

"ជាមួយយើងធ្វើឯងព្រឺណាស់ បើជាមួយគេផ្សេងវិញប្រហែលជាស្រាតខោដេកចាំផងមិនដឹង"

"ប្រាកដជាបែបនេះហើយ!! ហើយដែលយើងមិនដេកអោបស្រីក៏ព្រោះតែឯងម្នាក់គត់!!"

"នេះហើយជាអ្វីដែលយើងចង់បាន!" Jimin និយាយដោយពេបមាត់ឌឺ ខណៈដែលខ្លួននៅលើរទេះដែលធ្វើអោយ Jungkook អោនមុខចុះមកជិតគេរហូត Jimin ងើយមកមើល Jungkook វិញ

"ឯងចង់ធ្វើអី?"

"យើងធ្វើតាមបានទាំងអស់នូវអ្វីដែលបានសរសេរនៅក្នុងកិច្ចសន្យារបស់ឯង ប៉ុន្តែ...បើយើងមានអារម្មណ៍ផ្លូវភេទពេលណានោះ គឺឯងតែម្នាក់គត់ដែលត្រូវមកទទួលខុសត្រូវលើរឿង នេះ"

"នែ! អាឡប់ជាមិត្តនឹងគ្នាណា!!"

"តែពេលនេះយើងកំពុងតែមានតួនាទីជាប្តីរបស់ឯង....មើលថែឯង ហើយនៅដើរមិនរួចបែបនេះទៀត.....យើងកាន់តែត្រូវមើលថែឯងជាពិសេសថែមទៀតហើយណា!" Jungkook និយាយដោយ ស្នាមញញឹមល្បិចកលដែលធ្វើឲ្យ Jimin ប្រែផ្ទៃមុខឡើងទៅជា ព៌ណក្រហមដោយមិនដឹងខ្លួន

In love with my best friend Where stories live. Discover now