_Hospital_
គ្រូពេទ្យកំពុងរុញជនរងគ្រោះដើម្បីចូលបន្ទប់សង្គ្រោះបន្ទាប់យ៉ាងប្រញាប់ប្រញាល់
"Jungkook!?? តែ Jimin មានរឿងអីកើតឡើង??" លោកស្រី Yoona បានរត់ចូលមកយ៉ាងលឿនដែលរួមមាន Taehyung រត់តាមមកជាមួយពីខាងក្រោយ
" Jimin!! ត្រូវឡានបុក!!"
"ព្រះអើយ!!" លោកស្រី Yoona ស្ទើតែដួលសន្លប់នៅនឹងកន្លែងតែម្ដងគ្រាន់តែបានឮ Jungkook និយាយប្រាប់រួច Taehyung ក៏ឈរទប់លោកស្រី Yoona ពីក្រោយ
"លោកគ្រូពេទ្យកូនរបស់ខ្ញុំយ៉ាងម៉េចហើយ?" សំនួរដែលសួរទៅកាន់លោកគ្រូពេទ្យដែលចេញមកដោយទឹកមុខមិនសូវល្អ
"អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយប៉ុន្តែអ្វីដែលគួរអោយបារម្ភនោះគឺ....."
"គឺអ្វីទៅ?" Taehyung សួរភ្លាមដោយក្តីបារម្ភដែលមានទៅលើ Jimin មិនចាញ់ Jungkook និងម៉ាក់របស់ Jimin នោះទេ
"គឺអ្នកជំងឺប៉ះទង្គិចទៅលើផ្នែកជើងខ្លាំង ដែលធ្វើអោយអ្នកជំងឺមិនអាចដើរបានមួយរយៈ"
"ព្រះអើយ!! កូនម៉ាក់!"
"លោកស្រីស្ងប់អារម្មណ៍សិនទៅណា! យ៉ាងណាក៏អ្នកជំងឺនឹងត្រឡប់មកដើរវិញបានដូចធម្មតា ប៉ុន្តែគ្រាន់តែត្រូវការពេលវេលាតែប៉ុណ្ណោះ"
"តើត្រូវប្រើរយៈពេលយូរប៉ុណ្ណាដែលទៅលោកគ្រូពេទ្យ??" Jungkook សួរឡើងបន្ទាប់ពីអង្គុយស្ងាត់យ៉ាងយូរ
"វាអាស្រ័យទៅលើការវិវត្តន៍នៃឆ្អឹងដែរប្រេះនោះ!"
"អរគុណលោកគ្រូពេទ្យ!" Taehyung និយាយមុននឹង ដកដង្ហើមធំ ដោយសារតែលោកស្រី Yoona ស្រក់ទឹកភ្នែកមិនឈប់សោះ
"អ្នកម៉ាក់កុំបារម្ភអីណា ខ្ញុំនឹងមើលថែ Jimin ឲ្យបានល្អ"
"ម៉ាក់មិនដឹងធ្វើយ៉ាងណាទេ Taehyung!! ម៉ាក់ជឿថាវាមិនមែនជាឧប្បត្តិហេតុនោះឡើយណាកូន!"
"ម៉ាក់កុំបារម្ភអីណា!! មិនថាយ៉ាងណាខ្ញុំនឹងរកមុខអ្នកដែលធ្វើបាប Jimin អោយឃើញ!" Taehyung និយាយដោយសម្លេងលួម លោង និងភាពប្រាកដប្រជាច្បាស់លាស់ ដែលធ្វើអោយ Jungkook ដឹងថាប្រុសម្នាក់នេះស្រឡាញ់មិត្តរបស់គេមិនមែនលេងសើចនោះទេ
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?