_ប្រាំនាទីបានកន្លងផុតទៅ_
"នេះអូនសម្លាញ់ស្នាដៃរបស់បង! អូនឆាប់ញ៊ាំទៅ!" Jungkook និយាយព្រមទាំងលើកចានគោមធំមួយមកដាក់នៅលើតុទល់មុខ សាឡុង
"គ្រាន់តែឆុងមីសោះ! បងសម្លាញ់ឯងធ្វើយូរដល់ហើយ!" Jimin និយាយដោយសម្លេងឌឺទៅគេវិញហើយក៏ញញឹមមុននឹងចាប់ផ្តើមញ៊ាំ
"ញ៊ាំមួយៗ ទៅប្រយ័ត្នរលាកមាត់!"
"ជាមាត់របស់យើងសោះ"
"តែយើងត្រូវថើបមាត់ឯងណា!"
"កុំមកឡែរជាមួយយើង!" Jimin ងាកមកនិយាយហើយអោនចុះទៅញ៊ាំមីរបស់គេវិញ ដោយធ្វើអោយ Jungkook សើចមុននឹង ដើរទៅយកទឹកមកអោយ Jimin ដូចទៅតាមទម្លាប់របស់គេ
"នេះទឹក!"
"ឯងមករកយើងធ្វើអី? ក្រែងមុននឹងប្រាប់ថាមិនតាមយើងមកទេហី?"
"ញ៊ាំមីអស់ចាំមកនិយាយ" Jungkook និយាយមុននឹងដាក់ខ្លួនអង្គុយលើសាឡុងក្បែរខ្លួនរបស់ Jimin
"ម៉ាក់អោយមកមែនទេ?"
"ហ្នឹងហើយ!"
"ក្រែងស្រែកអោយយើងហី? ហើយស្តាប់ម៉ាក់ធ្វើអី?"
"មកលួងឯងហ្នឹងហើយ! ឯងក៏ដឹងថាយើងខឹងឯងមិនដែលលើស ៥នាទីដែរ!" Jungkook និយាយឡើងដែលធ្វើអោយ Jimin ញញឹមឡើងមក
"ល្អហើយដែលចេះមកលួងយើងវិញ! កុំអោយតែមានថ្ងៃណាមួយឯងឈប់មកលួងយើងទៅបានហើយ!!"
"នេះឯងនិយាយប្រាប់យើងឬក៏គម្រាមយើងហ្នឹង?"
"យើងមិនបានគម្រាមឯងនោះទេ យើងគ្រាន់តែប្រាប់ធម្មតាព្រោះយើងជារបស់ឯងហើយ បែបនេះឯងហាមប្រែប្រួលជាដាច់ខាត"
"នេះឯងងប់ងុលនឹងអំណាចមែនទេ?" Jungkook និយាយហើយ សើចមុននឹងងើបឈរឡើង
"ទៅណា??"
"ទៅងូតទឹកហើយអាងបានមកគេងអោបឯង!"
"គិតថាយើងអោយឯងអោបមែនទេ?"
"ទៅអោបអ្នកផ្សេងក៏បាន!"
"សាកមើលទៅ!" Jimin និយាយហើយ Jungkook ក៏ដើរចូលទៅបន្ទប់ទឹកនៅក្នុងបន្ទប់គេងបាត់ដោយមិនឆ្លើយតបអ្វីទាំងអស់ ហើយ Jimin ក៏យកចានដែលញ៊ាំហើយទៅលានមុននឹងដើរចូល បន្ទប់គេង
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?