មិនយូរប៉ុន្មានការធ្វើដំណើររបស់ពួកគេក៏បានមកដល់បារមួយនៅ ក្នុងទីក្រុងដែលជាបារដែលល្បីជាងគេបំផុត
"ចុះមក!" Jungkook បើកទ្វារព្រមជាមួយស្នាមញញឹម រួចហើយ Jimin ក៏ចុះពីលើឡានមកចាប់ដៃរបស់គេជាប់ ហើយក៏បន្តើរគ្នាចូលទៅក្នុងបារដោយកៀកគ្នាជាប់ដូចជាសង្សារ
"អេ៎!! Jimin Jungkook !!!" មិត្តៗ ជំនាន់នៅរៀនមហា វិទ្យាល័យជាមួយគ្នានាំគ្នាស្រែកលាន់មាត់នៅពេលដែលឃើញវត្តមានរបស់គេទាំងពីរ
"សួស្តីគ្រប់គ្នា" Jimin និយាយដោយស្នាមញញឹមដែលមានដៃ របស់ Jungkook កំពុងតែឱបចង្កេះរបស់គេពីក្រោយជាប់មិនប្រលែងសោះឡើយដែលបណ្តាលអោយមិត្តរបស់គេទាំងអស់នាំ គ្នាហ៊ោឡើង
"ហេ៎!! វាកើតស្អីពួកឯងហ្នឹង?" Jungkook សួរតម្លើងសម្លេងនៅ ពេលដែលពួកមិត្តរបស់គេបង្អាប់បែបនេះ
"យឺស!! ពួកឯងប្តូរពីមិត្តទៅជាសង្សារហើយហី??" មិត្តប្រុសរបស់ពួកគេម្នាក់បានសួរឡើងដោយនៅក្នុងដៃមានកែវស្រា សំនួរបែប នេះក៏ធ្វើអោយមិត្តផ្សេងទៀត ហ៊ោបង្អាប់លើសដើម ចំណែកឯ Jungkook ក៏ញញឹមនៅពេលឮមិត្តរបស់គេនិយាយពាក្យសង្សារបែបនេះ
"ឆ្គួតទេហី?? មិនបានជាសង្សារអីទេ!!" Jimin ខំប្រកែកតែបែរជាគ្មាននរណម្នាក់ស្ដាប់គេនិយាយសោះ
"មិនជឿទេ! មិត្តឯណាដើរឱបគ្នាបែបនេះ?"
"មែនហើយ!! Jimin ក៏មិនដែលទាក់ទងអ្នកណាដែរ ឃើញនៅក្បែរៗ Jungkook តែរហូត បែបនេះមិនអោយពួកយើងគិតយ៉ាង ម៉េច!!??" មិត្តម្នាក់ទៀតនិយាយហើយលើកដៃទៅទះស្មាររបស់ Jungkook ដែលកំពុងឈរសើច
"Jungkook !! កុំមកចូលដៃចូលជើងណា...ឆាប់ប្រាប់ពួកគេទៅថាមិនមែនជាសង្សារនោះទេ!!" Jimin ងាកទៅរករឿងអ្នកដែលកំពុងឈរឱបចង្កេះគេមិនលែងសោះ
"JUNGKOOK!" Jimin តម្លើងសម្លេងហៅឈ្មោះរបស់ Jungkook ខណៈពេលដែលគេងាកមកមើល Jimin ហើយកាន់តែឱប Jimin ណែនលើសដើម"ឆ្គួតមែនទេពួកឯងនេះ!! យើងមិនទៅប្តូររស់និយមយកមនុស្សមុខអាក្រក់បែបនេះទេ! យើងមិនត្រូវការទេ!!" Jungkook និយាយ បង្អាប់ Jimin ដោយស្នាមញញឹមដែលធ្វើអោយ Jimin ក្តិចគេ យ៉ាងខ្លាំង
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?