Part 19

1.2K 102 0
                                    

_Korea_

Jungkook បានលុបចោលការប្រជុំទាំងព្រឹកគ្រាន់តែបានឮ ដំណឹងថា Jimin ដួលបែកក្បាលហើយក៏បើកឡានចេញទៅផ្ទះវិញយ៉ាងលឿន

"ម៉ាក់!! Jimin គេយ៉ាងម៉េចហើយ??" គ្រាន់តែបើកទ្វារចូលទៅភ្លាមគេក៏សួរឡើងភ្លាមតែម្ដង ដែលម៉ាក់របស់ Jimin កំពុងតែឈរសម្លក់មុខអ្នកដែលកំពុងតែរុំរបួសអង្គុយនៅលើគ្រែ

" Jungkook បានមកដល់ល្អហើយ!! មកមើលក្មេងជើងល្អនេះខ្លួនឯងទៅ!!"

"នេះមានរឿងអីទៅម៉ាក់?"

"គួរតែសួរគេទៅល្អទេ? គិតថាធ្វើបែបនេះអាចគេចផុតពីគ្រប់គ្នាបានតើមែនទេ? ម៉ាក់គ្រាន់តែប្រាប់អោយដឹងទៅណាគ្រប់យ៉ាងដែលឯងកំពុងតែធ្វើនេះណា Jimin កាន់តែធ្វើអោយម៉ាក់ដឹងថាកូនកំពុងតែកុហកម៉ាក់ហើយ!!" លោកស្រី Yoona និយាយដោយដកដង្ហើមធំ មុននឹងដើរចេញទៅទាំងអស់សង្ឈឹម

"មានរឿងអីហ្នឹង??" Jungkook សួរដោយឆ្ងល់ដែលឃើញសភាពរបស់ Jimin បែបនេះ

"....."

"កុំប្រាប់យើងថាឯងជាអ្នកបង្ករឿងឡើងបែបនេះណា??"

"អឹម!!"

"នេះឯងឆ្គួតទេអី?"

"ព្រោះយើងចង់អោយឈឺបែបនេះរហូតទៅ កុំអោយម៉ាក់យក យើងទៅពិនិត្យកើតនោះអី!!"

"តើឯងដឹងទេអ្វីដែលឯងកំពុងធ្វើនោះគឺល្ងង់ ជួយយកខួរមកគិត បន្តិចតើបានទេ??"

"ឯងមិនមែនយើងឯងមិនយល់នោះទេ!!"

"យើងកំពុងតែជួយឯងរាល់ថ្ងៃហើយមិនអញ្ចឹងហី??"

"មិនពិតទេ បើឯងជួយយើងឯងដេកជាមួយយើងបាត់ហើយ!!"

"នេះឯងលើករឿងនេះមកនិយាយទៀតហើយហី??"

"បើឯងព្រមនោះ យើងមិនចាំបាច់មកឈឺខ្លួននោះទេ!!"

"ឯងគិតថារឿងលើគ្រែវាជារឿងលេងសើចមែនទេ?"

"ព្រោះតែឯងជាមិត្តរបស់យើងទើបយើងព្រមធ្វើវាជាមួយឯង!!"

"ហើយក៏ព្រោះតែឯងគិតងាយៗ បែបនេះ ទើបយើងមិនព្រមគ្មានអ្នកគេធ្វើវាដោយគ្មានអារម្មណ៍នោះទេ"

"ហេតុអីចាំបាច់មានអារម្មណ៍??"

"បើឯងនៅតែធ្វើចរឹកបែបនេះទៀត ពួកយើងគួរតែបញ្ឈប់កិច្ចសន្យាឆ្គួតឡប់នោះចោលទៅ!!"

In love with my best friend Where stories live. Discover now