"យើងថាហើយពួកគាត់ប្រាកដជាមិនជឿនោះទេ!! យើងជាមិត្តនិងគ្នា ២០ឆ្នាំហើយ សុខៗក៏មកក្លាយជាប្តីរបស់ឯងបែបនេះវាមិនគួរអោយជឿនោះទេ!!" Jungkook និយាយចេញទៅដោយធ្វើអោយ Jimin បែរសម្លឹងមកមើលមុខរបស់គេ
"និយាយបែបនេះឯងចង់អោយយើងរៀបការជាមួយអ្នកដទៃតើមែនទេ? ឯងក៏ដឹងថាយើងមិនបានស្រឡាញ់គេដែរ!!"
"តែគេក៏អាចជាមនុស្សល្អដូចដែលម៉ាក់របស់ឯងនិយាយណា Jimin !!"
"តែយើងមិនចង់ទៅពាក់ពន្ធ័ជាមួយគេនោះទេ!"
"ហើយចុះឯងគិតចង់ទាក់ទងជាមួយយើងដល់ពេលណា?" Jungkook សួរទៅកាន់ Jimin ដែរធ្វើអោយគេសម្លឹងមុខរបស់ Jungkook គិតមួយសន្ទុះ
"ពេញមួយជីវិត!"
"ឆ្គួត! បន្តិចទៀតម៉ាក់យកឯងទៅពិនិត្យហើយ!! អារឿងមានកូន ស្អីនោះគឺកាន់តែយ៉ាប់ទៀតហើយ!!"
"យើងដឹងថាម៉ាក់ប្រាកដជាខូចចិត្តជាមិនខានទេ បើដឹងថាបោក ប្រាស់គាត់មែនទែននោះ! តែ Jungkook យើងពិតជាមិនចង់មានស្នេហាស្អីនោះទេ!"
"ហើយឯងគិតចង់ធ្វើយ៉ាងម៉េចល្អ?" Jungkook សួរដោយដក ដង្ហើមធំ
"ឯងអាណិតយើងទេ? ឃើញយើងពិបាកបែបនេះ??"
"ហ៊ើយ!! វាយ៉ាងម៉េចទៀតហើយ?? ចង់លេងល្បិចស្អីទៀត ហើយ??"
"យើងសម្រេចចិត្តរួចហើយ!"
"សម្រេចចិត្តអីទៀតហើយ?" Jungkook សួរដោយជ្រួញចិញ្ចើមចូលគ្នាតែម្ដងគេដឹងថា Jimin មិនដែលនឹកឃើញរឿងស្រួលបួល នោះទេ គឺគេត្រូវមកវិលមុខជាមួយ Jimin រាល់តែលើក
"យើងសម្រេចចិត្តហើយថានឹងដេកជាមួយឯង"
"....." Jungkook គាំងស្ទើរតែលែងដកដង្ហើមដោយសារតែបាន ឮ Jimin និយាយអ្វីមិនចេះគិតបែបនេះ
"ដេកម្ដងសាកមើលទៅ តើមានកូនទេ??!!"
"......."
"គ្រាន់តែដេកតែម្ដងសាកមើលទេ!! ដើម្បីអោយគ្រប់គ្នាជឿ!! ហើយបើអត់មានកូនទេចាំគិតទៀត!!"
"ឡប់មែនទេ Jimin??"
"យ៉ាងម៉េច?"
"យើងមិនទាន់សួរឯងទៅដឹងរឿងកូនមកពីណាផង!!"
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?