_America_
នៅក្នុងផ្ទះវីឡាដ៏សែនស្តុកស្តម្ភធំស្កឹមស្កៃមួយនៅប្រទេសអាមេរិក មានបុរសចំណាស់ម្នាក់បានលួចមើលរូបថតមនុស្សស្រីម្នាក់ដែលគាត់ស្រឡាញ់យ៉ាងខ្លាំងហើយក៏មានអារម្មណ៍ខុសខ្លាំងដូចគ្នា
" Ry-A " ទឹកភ្នែកបុរសម្នាក់នោះក៏ស្រកចុះមកលើរូបថតដោយភាពឈឺចាប់ កំហុសឆ្គងដ៏ធំបំផុតរបស់គាត់គឺ គាត់បានទៅទាក់ទង នឹងមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Ry-A ដែលគាត់បានទៅ ទាក់ទងនាងដោយមិនបានប្រាប់ថាគាត់មានភរិយាហើយ លុះមក ដល់ថ្ងៃមួយនោះគ្រប់យ៉ាងក៏បានលាតត្រដាងហើយវាក៏ជាថ្ងៃដែល Ry-A បានចាកចេញទៅទាំងដែលកូនទើបតែកើតបាន ប៉ុន្មានខែតែប៉ុណ្ណោះ
"នេះបងនៅនឹកដល់នាងប្រពន្ធចុងនោះទៀតមែនទេ?" សម្លេងឈឺចាប់ដែលបានបន្លឺឡើងមកធ្វើអោយគាត់ឆាប់ដាក់រូបថតនោះចុះភ្លាមៗ
"ដែលបងខំធ្វើបណ្តាំមរតពាក់កណ្តាលបែបនេះ គឺបងចង់ទុកអោយក្មេងនោះមែនទេ?"
"អូនមិនគួរសួរបែបនេះឡើយ! អូនក៏ដឹងថា Ry-A ចាកចេញទៅ ដោយមានកូនរបស់បង យ៉ាងណាក៏គេមានចំណែកនៅក្នុង
មរតនេះដែរ""តែខ្ញុំក៏ជាកូនប្រុសរបស់លោកប៉ាណា" បុរសសង្ហាម្នាក់ដើរចេញមកនិយាយដោយផ្ទៃមុខកំណាចមើលមកប៉ារបស់គេដែលមិនផ្តល់ក្តីស្រឡាញ់អោយគេសូម្បីតែម្ដង
"ខ្ញុំជាកូនច្បងក្នុងត្រកូលនេះ ប៉ាគិតចង់បែងចែកទ្រព្យឲ្យទៅក្មេង ប្រុសដែលគ្មានកំណើតនោះមែនទេ?"
"ឈប់ថាអោយប្អូនបែបនេះទៅ Jame "
"បងនឹងហើយដែលត្រូវឈប់ស្រែកអោយកូនបែបនេះទៀតនោះ! កូនគេនិយាយត្រូវណាស់ អូនជាអ្នកដែលរៀបការជាមួយបង អូនជាប្រពន្ធស្របច្បាប់ហើយ Jame ជាកូនប្រុសតែម្នាក់គត់របស់បង ហេតុអីក៏ត្រូវទុកពាក់កណ្តាលអោយអ្នកដទៃ"
"គេមិនមែនជាអ្នកដទៃនោះទេ គេក៏ជាឈាមរបស់បង"
"ដោយសារតែបែបនេះមែនទេ? បានជាប៉ានៅស្វែងរកពួកគេ រហូតបែបនេះ?"
"ត្រូវហើយ! ប៉ាជឿថាពួកគេទាំងពីរនៅមានជីវិតនៅឡើយទេ!" បុរសនោះនិយាយហើយដើរចេញទៅទាំងកំហឹង ធ្វើអោយភរិយារបស់គាត់ លុតជង្គង់ដោយសារតែគាត់ទន់ជង្គង់តែម្ដង ហើយទឹក ភ្នែកក៏ចាប់ផ្តើមហូរចុះមកដោយការឈឺចាប់
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?