Part 37

1.4K 116 0
                                    

Jungkook ទើបតែចេញមកពីរុំរបួសហើយក៏ដើរទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាម រួចក៏បានឃើញ Jimin អង្គុយនៅខាងមុខ នោះដោយនៅលើផ្ទៃមុខពោរពេញទៅដោយក្តីបារម្ភ ដែលធ្វើ អោយ Jungkook ដឹងថា Jimin កំពុងតែបារម្ភពីប្រុសម្នាក់ដែល នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះខ្លាំងយ៉ាងណា តែនៅពេលដែល ភ្នែករបស់គេក្រឡេកចុះទៅមើលពោះរបស់ Jimin ស្នាមញញឹមរបស់គេក៏កើតមានឡើងមុននឹងដើរសំដៅទៅរកអ្នកដែលកំពុងអង្គុយ

"Jimin"

"Jungkook!! ឯងមកល្អហើយ...ម៉ាក់គាត់ទៅក្រៅបន្តិច..ជួយនៅចាំ Taehyung ជាមួយយើងសិនទៅ!" Jimin ងើបឈរមក និយាយជាមួយ Jungkook ដោយ Jungkook កំពុងតែមើលគេពីក្បាលដល់ចុងជើងខ្លាចក្រែងថា Jimin ត្រូវរបួសកន្លែងណា

"ទៅបន្ទប់ពិនិត្យជាមួយសិនទៅ!"

"ទៅធ្វើអី?"

"ក្រែងថាឈឺពោះនិងក្អួតមែនទេ? ទៅពិនិត្យដើម្បីអោយដឹងថា មានកូនឬក៏អត់!" Jungkook និយាយដោយចាប់ដៃរបស់ Jimin ហើយក៏ទទួលបានក្រសែភ្នែកដែលតូចចិត្តពី Jimin ត្រឡប់ មកវិញ

"នេះឯងខ្លាចមានកូនជាមួយយើងដល់ថ្នាក់ហ្នឹងផងហី?" Jimin និយាយចេញទៅទាំងអួលដើមកតែម្ដង នេះ Jungkook មិនគិត សួរនាំអីបន្តិចទេមែនទេថាគេបាត់ភ័យឬមិនស្រួលត្រង់ណា
យ៉ាងម៉េចបើមានកូនគេនឹងឈប់បង្រៀនពីក្តីស្រឡាញ់ហើយបោះបង់គេចូល ដូចជាប៉ារបស់គេបានបោះបង់ម៉ាក់គេចោលនៅ ពេលដែលគេកើតនោះមែនទេ

"មិនមែនបែបនេះទេ!"

"ចុះវាយ៉ាងម៉េច? ឯងចាំ Taehyung ចេញពីសង្គ្រោះបន្ទាន់សិនមិនបានទេមែនទេ?"

"តែយើងចង់ដឹង!"

"......មិនអីទេ! មិនបាច់ចង់ដឹងទេរឿងកូនវាមិនសំខាន់នោះទេ"

"......." ដៃដែលកំពុងតែកាន់ដៃរបស់ Jimin ក៏បានទម្លាក់ចុះដោយអស់សង្ឈឹមនៅពេលដែលបានឮចម្លើយបែបនេះ គេហើបមាត់និយាយមិនចេញតែម្ដង

"យើងមិនបានគិតអ្វីក្រៅពី Taehyung នោះទេ យើងមិនទៅ ពិនិត្យជាមួយឯងឡើយ!" Jimin និយាយដោយកំពុងតែខឹងលាយនិងការអន់ចិត្តមិនដឹងថាអារម្មណ៍ទាំងពីរនេះចូលមកក្នុងខ្លួនគេដោយរបៀបណានោះទេ ដោយសម្តីរបស់ Jungkook និយាយគឺវាធ្វើអោយគេនឹកឃើញដល់រឿងប៉ារបស់តែម្ដង

In love with my best friend Where stories live. Discover now