ការវិលមកដល់កន្លែងដែលមានសុវត្ថិភាពវិញដែល Jungkook បានសម្លឹងមើលទៅ Jimin ដែលកំពុងតែនៅក្នុងរង្វង់ដៃរបស់ Taehyung ទៅវិញ
"មានឈឺត្រង់ណាទេ Jimin បងបារម្ភខ្លាំងណាស់ យប់មិញមិនមានអ្នកណាម្នាក់បានសម្រាក់នោះទេ!"
"ខ្ញុំអរគុណបងច្រើនហើយណាដែលខំជួយខ្ញុំនិង Jungkook!!" Jimin និយាយដោយញញឹមហើយលើកតែក្តៅដែល Taehyung អោយមុននោះមកផឹកហើយក៏ងាកមើលទៅ Jungkook
"Jungkook!!" សម្លេងស្រួយរបស់មនុស្សស្រីបានធ្វើអោយ Jimin ងាកទៅមើល
"Riya!!" Jungkook ភ្ញាក់ព្រឺតនៅពេលដែល Riya រត់ចូលមកអោបគេយ៉ាងណែន
"ខ្ញុំបារម្ភពីលោកណាស់ដឹងទេ!!? លោកយ៉ាងម៉េចទៅហើយ??" Riya សួរនាំទាំងបារម្ភយ៉ាងខ្លាំង មើលឃើញបែបនេះ Jimin ក៏ងាកមុខរបស់គេចេញ
"Jungkook!!" Jimin ស្រែកហៅឈ្មោះរបស់គេភ្លាមដែលធ្វើអោយ Jungkook ងាកមកមើលគេហើយបេះដៃរបស់ Riya ចេញ
"ខ្ញុំមិនអីទេណា Riya! ខ្ញុំទៅរក Jimin បន្តិច!!" Jungkook និយាយហើយក៍ដើរទៅរក Jimin
"មានការអ្វីតើមែនទេ?"
"បីយើងចូលឡាន!" Jimin និយាយដោយសម្លត់និងបញ្ជាសម្លឹងមើលទៅ Jungkook ដែលកំពុងមើលមកគេដោយមិនយល់ប៉ុន្តែក៏ងក់ក្បាល
"នេះអ្នកប្រុស Jimin គិតថាធ្វើជាបន្ទុកបែបនេះដល់ពេលណាទៀត? មិនគិតថាចង់អោយលោកប្រធានមានក្តីសុខខ្លះទេឬ? ដឹងទេថារំខានប៉ុណ្ណា?" Riya និយាយដោយអត់ទ្រាំមិនបានព្រោះ Jimin ចេះតែរករឿងបែបនេះគ្រប់លើកអោយតែឃើញ Jungkook នៅក្បែរអ្នកណាផ្សេង
"នេះអ្នកនាង Riya កើតអី? បានជាចង់មកខាំគេបែបនេះ?" Jimin និយាយទៅវិញដោយមិនពេញចិត្ត
"មុននឹងថាអោយគេ មើលខ្លួនឯងសិនទៅ!! យល់តែអារម្មណ៍ខ្លួនឯងមិនដែលយល់អារម្មណ៍អ្នកដទៃ នេះមិនឃើញទេមែនទេថា Jungkook ដៃរបស់គេកំពុងតែមានរបួស!"
"Riya បានហើយ!!"
"Jungkook !! លោកតាមចិត្តគេរហូតពេកហើយ!! ហើយគេក៏គិតជាមួយលោកបានត្រឹមតែជាមិត្តរហូតមក!"
"Riya !! ខ្ញុំប្រាប់ថាអោយឈប់ទៅ!!" Jungkook តម្លើងសម្លេងនិយាយម្ដងទៀត
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?