Part 38

1.5K 106 5
                                    

Jimin ក្លាយជាមនុស្សដែលគ្មានអារម្មណ៍នៅក្នុងខ្លួនឡើយតាំងពីពេលដែលបានដឹងថា Jungkook ត្រឡប់ទៅជប៉ុនវិញ Jimin ដឹងថានៅពេលដែលពួកគេបានជួបគ្នាចុងក្រោយនោះគឺ Jungkook ឈឺខ្លាំងណាស់ហើយ Jimin ក៏ឈឺមិនចាញ់ Jungkook នោះដែរ គេក៏មិនយល់នោះទេហេតុអីអារម្មណ៍ថ្មីៗ ជាច្រើនកើតឡើងនៅក្នុងខ្លួនរបស់គេបន្ទាប់ពីគេត្រូវបាន Jungkook បង្រៀនរួចហើយ Jimin អង្គុយរាប់ថ្ងៃដែលគ្មាន Jungkook នៅក្បែរខ្លួនគឺរយៈពេល ៣សប្តាហ៍ហើយ

Jimin បានព្យាយាមមកមើលថែ Taehyung នៅពេទ្យរាល់ថ្ងៃ ហើយនេះជាថ្ងៃចុងក្រោយហើយដែល Taehyung ត្រូវចេញពីមន្ទីពេទ្យ ប៉ុន្តែទោះជាគេធ្វើខ្លួនអោយរវល់យ៉ាងណាក៏ខួរក្បាល និងបេះដូងរបស់គេនៅតែនឹកដល់មនុស្សម្នាក់គត់នោះគឺ Jungkook

Jimin អង្គុយទះថ្ងាស់របស់ខ្លួនឯងដែលចេះតែនឹកឃើញពី Jungkook មិនឈប់សោះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្វើអោយគេនឹកដល់អនុស្សាវរីយ៍គេជាមួយ Jungkook ទោះជាខំគិតរក ចំនុចអាក្រក់ រកហេតុផលណាមកក៏ដោយគឺអារម្មណ៍របស់គេនៅ តែស្រែករក Jungkook ដោយធ្វើអោយ Jimin ខឹងនឹងខ្លួនឯងជាខ្លាំងហេតុអីមិនអាចបំភ្លេច Jungkook បានដូចដែល Jungkook បំភ្លេចគេ

"Jimin! ភ្លឹកដល់ណាហើយកូន?"

"ម៉ាក់! កូនចង់ទៅជប៉ុន!"

"កូនចង់ទៅរក Jungkook មែនទេ? កាលណាទើបកូនឈប់ធ្វើជាក្មេងបែបនេះទៀត? ងាកមកមើលអ្នកដែលកំពុងតែគេងឈឺ នេះផង!"

"នេះម៉ាក់នៅគិតរឿងចាប់គូរទៀតមែនទេ? កូនឈប់ខឹងរឿងបុរស ម្នាក់នោះជាមួយម៉ាក់ហើយ បែបនេះហើយម៉ាក់គួរតែឈប់បង្ខំកូនទៅ!"

"ហើយកូនទៅរក Jungkook ធ្វើអី? គេទៅវិញភ្លាមមានព័ត៌មានជាមួយស្រីនៅទីនោះភ្លាមមិនឃើញទេអី?"

"មិនខ្វល់ទេ! តែគេរបស់ខ្ញុំ!"

"នេះកូននិយាយស្អីទៀតហើយ!"

"ខ្ញុំនឹងទៅរកគេ....យ៉ាងណាក៏កូនត្រូវតែទៅចូលរួមកម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍របស់ Jin ដដែលបែបនេះហើយកូននឹងរកឱកាសដើម្បីជួបគេ"

"នេះកូនជាមិត្តនឹងគ្នាទេហេតុអីទៅហួងហែងគេម្ល៉េះ!?"

"ជាមិត្តតែក៏មិនមែនមិត្ត...កូនមិនដឹងថាជាអ្វីនោះទេសំខាន់រវាងកូន និង Jungkook គេអាចខ្វះកូនបានប៉ុន្តែកូនមិនអាចខ្វះគេបានទេ...." Jimin និយាយទាំងអួលណែនទ្រូងដែលធ្វើអោយ ម៉ាក់គេញញឹមបន្តិចនៅពេលដែលឃើញកូនប្រុសរបស់ខ្លួនយល់ពីស្នេហាបែបនេះ

In love with my best friend Where stories live. Discover now