ថ្ងៃនេះជាថ្ងៃដែលក្រុមហ៊ុន PJ ដែលជាផលិតកម្មធំនៅកូរ៉េបាន បើកបទសម្ភាសន៍ដោយសារតែម្ចាស់អ្នកគ្រប់គ្រងដែលបានបាត់ មុខយូរនោះបានចូលខ្លួនមកគ្រប់គ្រងវិញជាផ្លូវការ
Jimin កំពុងដើរចុះពីក្នុងឡានដោយមានអង្គរក្សអមពីសងខាង ដែលទទួលបញ្ជាពី Taehyung ដើម្បីមកតាមការពារសុវិត្ថភាព របស់ Jimin ដោយកំពុងតែដើរឡើងទៅលើវេទិកាដែលមានអ្នកកាសែតកំពុងតែរង់ចាំ
"អ្នកប្រុស Jimin មកដល់ហើយ!" អ្នកកាសែតទាំងអស់នាំគ្នាស្រែកមុននឹងលើកកាមេរ៉ានិងមេក្រូយកមកនិយាយ
"សួស្តីអ្នកទាំងអស់គ្នា! អរគុណសំរាប់ការចូលរួមនៅក្នុងថ្ងៃនេះ ខ្ញុំបាត់មុខមួយរយៈនេះក៏ដោយសារតែមានបញ្ហាផ្ទាល់ខ្លួនខ្លះដើម្បីដោះស្រាយ!"
"បានឮថាអ្នកប្រុសត្រូវបានគេតាមសម្លាប់តើពិតទេ?"
"ចំពោះរឿងនេះខ្ញុំសុំមិននិយាយនោះទេ ព្រោះចាំអោយខាង
ប៉ូលីសស៊ើបអោយច្បាស់សិន!""ដែលឮគេនិយាយថាម្ដាយរបស់អ្នកប្រុសជាប្រពន្ធចុងរបស់គេនោះតើវាជារឿងពិតទេ?"
"នេះជារឿងរបស់មនុស្សចាស់!! ហើយពេលនេះម៉ាក់ក៏មិនបាន
បន្តសម្ព័ន្ធភាពជាមួយនរណានោះទេ""ចុះបានឮថាអតីតលោកប៉ារបស់អ្នកប្រុសចង់ប្រគល់មរតមួយចំនួនអោយមកអ្នកប្រុសតើអ្នកប្រុសគិតយ៉ាងម៉េចដែរ?"
"ចំពោះរឿងមរតនោះគឺខ្ញុំសូមនិយាយខ្លីៗ ច្បាស់លាស់ថាខ្ញុំមិនត្រូវការមរតទាំងអស់សម្បីតែបន្តិចឡើយ!"
"......." អ្នកកាសែតនាំគ្នាស្ងាត់មាត់នៅពេលបានឮ Jimin និយាយយ៉ាងដាច់ខាតបែបនេះ
"ខ្ញុំបើកការសម្ភាសន៍នៅក្នុងថ្ងៃនេះគឺខ្ញុំចង់បង្ហាញខ្លួនឡើងវិញ ហើយដើម្បីអោយមនុស្សដែលមានបំណងអាក្រក់មកលើខ្ញុំបានដឹងថាខ្ញុំមិនទាន់ស្លាប់នោះទេ!"
"ចុះរឿងដែលទើបតែល្បីថ្មីៗនេះថាអ្នកប្រុសកំពុងតែមើលចិត្តគ្នាជាមួយលោកមេប៉ូលីស Kim Taehyung តើជាព័ត៌មានពិតទេ?"
"នេះគាត់គ្រាន់តែមកជួយការពារខ្ញុំតែប៉ុណ្ណោះ!" Jimin ឆ្លើយតប ទៅវិញទាំងញញឹម ដែលក្នុងចិត្តកំពុងតែគិតថាហេតុអីពួកអ្នក កាសែតដឹងរឿងច្រើនបែបនេះ
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?