Part 41

1.8K 126 0
                                    

ជាធម្មជាតិរបស់ស្នេហ៍នោះទេគឺវាធ្វើអោយមនុស្សទន់ខ្សោយទន់ជ្រោយបាននៅពេលដែលខូចចិត្តទោះបីមើលទៅសំបកក្រៅរបស់ម្នាក់នោះមើលទៅដូចជារឹងមាំណាស់នៅចំពោះមុខមនុស្សជុំវិញខ្លួនក៏ដោយតាមពិតទៅវានៅតែលាក់បាំងនៅភាពទន់ខ្សោយជានិច្ច គឺដូចជា Jimin អញ្ចឹងពេលនេះទោះបីជាគេកំពុងតែអង្គុយនៅកន្លែងចាំស្ដាប់បណ្តាំមរតតាមពាក្យសន្យារបស់គេជាមួយនឹងម៉ាក់របស់គេក៏ដោយតែអារម្មណ៍និងបេះដូងរបស់គេមិនបាននៅ ទីនោះទេ គេក្លាយជាអ្នកដែលត្រូវមនុស្សដែលធ្លាប់តែចាត់ទុកថាគេសំខាន់បោះបង់គេចោល ដាក់ទោសគេដោយផ្តាច់ទំនាក់ទំនងជាមួយគេ ទោះបីជា Jimin នឹកម្នាក់នោះស្ទើរតែដាច់ខ្យល់ទៅ ហើយនោះ

"Jimin!!"

"បាទ!" Jimin ឆ្លើយមកវិញនៅពេលដែលម៉ាក់របស់គេហៅ

"កូនកើតអី? ហេតុអីភ្លឹកៗ បែបនេះ!!?"

"កូនមិនបានកើ—"

"មាត់ថាមិនចង់បាន តែបែរជាមកអង្គុយនៅទីនេះ!" Jame និយាយដោយសម្លក់មកកាន់ Jimin

"យើងមិនមែនមកចង់បានទ្រព្យសម្បត្តិស្អីនោះទេ! គឺយើងមក ទីនេះដើម្បីអោយឯងដឹងថាយើងមិនទាន់ស្លាប់ទេ!"

"ឯងនិយាយស្អី? ស្លាប់ស្អី?"

"យ៉ាងម៉េចភ័យខ្លាចយើងលាតត្រដាងរឿងដ៏ថោកទាបរបស់ឯង មែនទេ?"

"កុំធ្វើអោយមានរឿងអីណាកូន! គ្រាន់តែអង្គុយស្ដាប់ហើយយើងទៅវិញដើម្បីបញ្ចប់រឿងទៅ!" លោកស្រី Yoona ឃាត់កូនប្រុស របស់គាត់ដោយមិនចង់អោយមានរឿងច្រើនបន្តទៅទៀត

"លើកមុនកូននិយាយថាកូនមិនយកទ្រព្យសម្បត្តិនេះទេ តែអីឡូវកូនប្តូរចិត្តហើយបើសិនជាផ្ទះនេះបានមកកូនគឺកូននឹងដេញពីរនាក់ ម៉ែកូននេះចេញពីផ្ទះតែម្ដង"

"នេះឯងហ៊ាន—"

"បានហើយ!" លោកមេធាវី Jonh និយាយដោយចាប់ផ្តើមលើក បណ្តាំមរតចេញមក

"....."

"ខ្ញុំនឹងបើកបណ្តាំមរតនៅពេលនេះ!"

"ខ្ញុំបាទ Park Minsoo ខ្ញុំមិនដឹងថាត្រូវរស់នៅបានយូរប៉ុន្មាន ទៀតនោះទេ តែនៅក្នុងបណ្តាំមរតនេះខ្ញុំចង់អោយកូនទាំងពីររបស់ខ្ញុំមកអង្គុយស្ដាប់ជាមួយគ្នា Jame អោយប៉ាសុំទោសដែល ប៉ាតែងតែស្តីបន្ទោសអោយកូន តែមកពីប៉ាចង់អោយកូនដើរផ្លូវល្អ ធ្វើជាកូនប្រុសដ៏ល្អម្នាក់សំរាប់អោយប៉ាពឹងពាក់បាន មិនមែនទៅ ដើរលេងល្បែងលេងស្រីដូចដែលកូនធ្វើកន្លងមកនោះទេ ប៉ាដឹងថាកូនប្រាកដជាបានស្ដាប់ម៉ាក់របស់កូននិយាយហើយថា ប៉ាជា មនុស្សអាក្រក់មិនស្រឡាញ់កូននោះទេ តែប៉ាគ្រាន់តែចង់ប្រាប់ថាគ្មានប៉ាណាដែលមិនស្រឡាញ់កូននោះទេ ប៉ាស្រឡាញ់ Jame ស្មើរនឹងប៉ាស្រឡាញ់ Jimin ដូចគ្នា"

In love with my best friend Where stories live. Discover now