Part 15

1.4K 112 0
                                    

" Jungkook!!" សម្លេងហៅរបស់ Jimin បានធ្វើអោយ Jungkook ងាកទៅមើលទ្វារបន្ទប់ទឹក

"មានការអី!?"

"យើងរុំកន្សែងរួចហើយ តែស្លៀកខោមិនទាន់ហើយទេ!!! ធ្វើម៉េចទៅ??" Jimin សួរឡើងមកបែបនេះធ្វើអោយ Jungkook សើចហួសចិត្តតែម្ដង

"ចាំយើងស្លៀកអោយ!!"

"ហ៊ើយ!! ខ្លាចរបូតកន្សែង!!" Jimin និយាយដោយតានតឹងតែក៏ភ្ញាក់ព្រឺតនៅពេលដែល Jungkook បើកទ្វារដើរចូលមកក្នុងបន្ទប់ទឹកហើយឈរនៅចំពីមុខរបស់គេតែម្ដង

"ហើយឯងងូតទឹកក៏ងូតសាប៊ូហ្នឹង??" Jungkook និយាយនៅពេលដើរចូលទៅក្លិនសាប៊ូឆួលពេញបន្ទប់ទឹកតែម្ដង

"ទះឯងអោយបែកអាមាត់ឆ្កែហ្នឹងអីឡូវហើយ!!" Jimin និយាយដែលធ្វើអោយ Jungkook សើច

"ទប់កន្សែងឯងអោយជាប់ទៅ! តែរបូតយើងមិនធានាសុវត្ថិភាពទេ!!"

"ក្រែងថាទោះស្រាតក៏គ្មានអារម្មណ៍ដែរហី?"

"ឆ្គួតទេហី! យើងចេះតែនិយាយទៅ!! បើមកស្រាតនៅចំពោះមុខ បែបនេះហើយ វាមិនដែលអ្នកណាគ្មានអារម្មណ៍ទេ!!" Jungkook និយាយហើយចាប់លើកបី Jimin ឡើងមកដោយធ្វើអោយមុខរបស់គេប៉ះនឹងដើមទ្រូងរបស់ Jungkook

"ជាអ្នកនិយាយខ្លួនឯងសោះថាគ្មានអារម្មណ៍"

"សាកស្រាតដេកលើពូកសាកមើលទៅ! ដឹងថាវាមានអារម្មណ៍ឬក៏អត់ហើយ!!"

"អាឈ្លើយ!!"

"អូយ!!" Jungkook ស្រែកឡើងនៅពេលដែល Jimin ខាំដោះរបស់គេមួយទំហឹងតែម្ដង

"ចង្រៃយ៎!! Jimin យើងឈឺណា!!"

"បែបនេះហើយកុំមកឈ្លើយដាក់យើង!!" Jimin និយាយហើយ សើច Jungkook ក៏ដាក់ Jimin នៅលើពូកហើយក៏លើកដៃមកអង្អែលកន្លែងដែល Jimin ខាំមុននោះ

"ឆាប់ស្លៀកខោអោយយើងមក!! ងងុយគេងណាស់!!"

"ចាំបន្តិច!" Jungkook និយាយដោយឈោងទៅយកខោក្នុងរបស់ Jimin ដែលដាក់នៅលើពូកមុននោះ

"ចុះឯណាខោខ្លី??" Jimin ទាញខោក្នុងរបស់គេពីក្នុងដៃរបស់ Jungkook មកក្នុងដៃរបស់ខ្លួន

"ប្រាប់ហើយថាអោយស្លៀកតែខោក្នុងទេ! បើចង់ស្លៀកខោខ្លីកុំស្លៀកខោក្នុង!!" Jungkook និយាយរបៀបធម្មតាៗ

In love with my best friend Where stories live. Discover now