Part 21

1.3K 108 0
                                    

នៅក្នុងឡានដែលកំពុងតែបើកនៅលើផ្លូវ Jimin កំពុងតែគេងផ្អែកលើស្មារបស់ Jungkook ដែលកំពុងតែមើលឯកសាររបស់គេទៅតាមទម្លាប់ ហើយអ្នកបើកឡានអោយ Jungkook ក៏បានញញឹមឡើងនៅពេលមើលឃើញរូបភាពបែបនេះតាមកញ្ចក់ខាងមុខ

"Jungkook!?"

"ហឹម?"

"ពេលណាទើបជើងរបស់យើងជាទៅ?? យើងមានអារម្មណ៍ថាយើងជាបន្ទុករបស់ឯងខ្លាំងណាស់!!"

"ទោះបីជាឯងដើររួចក៏ឯងនៅតែជាបន្ទុករបស់យើងដដែលហ្នឹង!"

"ហាសហា! ព្រោះតែឯងជាមិត្តរបស់យើងហ្នឹងហើយ!"

"មិត្តដែលអាចដេកជាមួយគ្នាបានតើមែនទេ?" Jungkook ងាក មុខចេញពីឯកសារហើយនិយាយខ្សឹបៗ ដាក់ Jimin ដែលធ្វើអោយ Jimin ក្តិចគេមួយទំហឹងតែម្ដង

"អាឆ្គួតនេះ! និយាយអីចេញមកដូចឆ្គួត!!"

"អីស!! តែបន្តិចទៀតយើងក៏នឹងធ្វើបែបនោះមិនអញ្ចឹងហី?" Jungkook និយាយដោយសម្លឹងមើលទៅមុខរបស់ Jimin ហើយក៏ញញឹម

"បានហើយ!! មើលឯកសាររបស់ឯងបន្តទៅ!"

"យើងចង់មើលមុខរបស់ឯង មើលមុខប្តីរបស់យើង!!" Jungkook និយាយដោយទម្លាក់ឯកសារពីដៃចុះដាក់នៅកៀនទ្វារហើយក៏ ទាញ Jimin អោយមកអង្គុយលើភ្លៅរបស់គេ

"ធ្វើស្អីទៀតហើយ?" Jimin និយាយដោយមានអារម្មណ៍ថា បេះដូងលោតញាប់ដូចកាលពីយប់មិញទៀតហើយ

"ចង់អោបឯង!!"

"ឯងនេះខ្សែលើយើងណាស់! ពីមុនមិនដែលហ៊ានប៉ះយើងនោះ ទេ!!"

"ពីមុនជាមិត្តតែពេលនេះជាប្តី!!"

"ក្លែងក្លាយសោះ!!"

"តែយ៉ាងណាក៏វាជាតួនាទីរបស់យើង បានន័យថាយើងមានសិទ្ធិ!" Jungkook និយាយចេញទៅបែបនេះដោយធ្វើអោយ Jimin មុខកាន់តែក្រហមឡើង

"មានអារម្មណ៍អីទេដែលបាននៅជិតយើងបែបនេះ??" Jungkook សួរទៅដោយសម្លេងស្រាលៗ ដែលធ្វើអោយ Jimin សម្លឹងមើលទៅមុខរបស់គេ

"អារម្មណ៍អីទៅ?"

"គឺអារម្មណ៍អៀនៗ នៅពេលអោបគ្នាជាមួយយើងបែបនេះ ឬក៏ មានអារម្មណ៍ថាបេះដូងលោតញាប់!!"

"គឺមានអារម្មណ៍ថា......."

"ថាម៉េច?"

"មានអារម្មណ៍ថាចង់ក្អួត!!" Jimin និយាយដោយធ្វើមុខតានតឹងដែលធ្វើអោយ Jungkook ចង់តែចាប់បោះគេចេញទៅក្រៅឡានអោយបាត់ទេ

In love with my best friend Where stories live. Discover now