Part 33

1.4K 116 0
                                    

_Seoul Club_

កំលោះសង្ហាដែលជាទីទាក់ទាញអ្នកនៅក្នុងក្លឹបទាំងអស់នោះ កំពុងតែអង្គុយផឹកស្រាយ៉ាងស្ងៀមស្ងាត់ខណៈដែលមិត្តរបស់គេ កំពុងតែរាំលេងពេញនោះ

"នែ! ឯងមិនរកស្រីខ្លះទេហី Jungkook?"

"គ្មានអារម្មណ៍!"

"យ៉ា!!! នេះយើងស្ដាប់ច្រលំមែនទេ??" មិត្តរបស់គេនិយាយដោយសើច

"វាឈ្លោះគ្នាជាមួយ Jimin ទៀតហើយ!!" មិត្តរបស់គេម្នាក់ទៀត និយាយឡើង

"កុំនិយាយពីគេ!"

"បើមិនចង់និយាយទេ ខ្ញុំសុំអង្គុយនៅទីនេះដែលបានទេ?" ស្រីស្អាតម្នាក់ចូលមកអង្គុយនៅតុជាមួយពួកគេ ដោយ Jungkook បានសម្លឹងមើលទៅស្រីម្នាក់នោះ គឺនាងទាក់ទាញនិងស្អាតពិត មែនដែលត្រូវនឹងតម្រូវការរបស់គេ តែគេបែរជាគ្មានអារម្មណ៍អ្វីទាំងអស់

"Jungkook!"

"Jimin??" មិត្តរបស់គេបានឧទានឡើងដោយភ្ញាក់ផ្អើលតែភ្នែករបស់ Jimin មិនបានងាកទៅចាប់អារម្មណ៍អ្នកណាក្រៅពី Jungkook នោះទេ

"....."

"យើងមានរឿងនិយាយជាមួយបន្តិច!" Jimin និយាយដោយអន់ ចិត្តដោយសារតែឃើញមនុស្សស្រីនៅទីនោះ តែគេក៏មិនបោះបង់ឱកាសដើម្បីនិយាយជាមួយនឹង Jungkook ដែរ ដោយគេដើរ ចូលទៅចាប់ដៃរបស់ Jungkook ដើរចេញមកក្រោយហើយ Jungkook ក៏ងើបដើរចេញមកតាមដោយមិនឆ្លើយតប

"មានរឿងអី?" សម្លេងសួរដោយសោះអង្គើយព្រមជាមួយឬកពារដែលមិនចាប់អារម្មណ៍របស់ Jungkook បានធ្វើអោយ Jimin ស្ទើរតែចង់ស្រក់ទឹកភ្នែកមកបាត់ទៅហើយ នេះគេសម្រេចចិត្តខុសមែនទេដែលមកតាមរក Jungkook ដល់ទីនេះ

"Jungko—"

"មានរឿងអីក៏ឆាប់និយាយមក!" Jungkook និយាយដោយធុញ ថប់នេះគេកំពុងតែកាត់ចិត្តពី Jimin ហើយនេះ Jimin មករកគេធ្វើអី

"Jungkook!! ឯងកំពុងតែធ្វើអោយយើងខូចចិត្តហើយ!!" Jimin និយាយទាំងអួលដើមកដោយជាសញ្ញាបញ្ជាក់ថាគេ កំពុងតែជិតយំចេញមកហើយ ទប់លែងជាប់អីឡូវហើយ

"......."

"......" ទឹកភ្នែកក៏ស្រក់ចុះមកដូចបាក់ទំនប់ពីភ្នែករបស់ Jimin ដោយធ្វើអោយ Jungkook គាំងតែម្ដង

In love with my best friend Donde viven las historias. Descúbrelo ahora