"កុំយំអីណា...យើងមិនចូលចិត្តឯងយំទេ....បើឯងយំយើងក៏យំតាមឯងដែរ...!" Jungkook និយាយដោយធ្វើសម្លេងចង់យំតាម Jimin ដែលធ្វើអោយអ្នកដែលកំពុងតែរលីងរលោងនៅក្នុងដើម ទ្រូងរបស់គេប្រែទៅជាសើចទាំងរលីងរលោងហើយ Jungkook ក៏ទាញ Jimin ចេញពីការអោបហើយលូកដៃទៅជូតទឹកភ្នែករបស់ Jimin ដែលដក់នៅកន្ទុយភ្នែករបស់គេដោយមានស្នាម ញញឹមនៅលើផ្ទៃមុខដ៏កក់ក្តៅ
"នេះហើយជាហេតុផលដែលយើងមិនចង់ប្រាកដប្រជាជាមួយអ្នកណា ព្រោះយើងបារម្ភខ្លាចថាឯងយំហើយគ្មានអ្នកជូតទឹកភ្នែកឲ្យឯងបែបនេះ!"
"......"
"ព្រោះមុខរបស់ឯងពេលយំគឺ អាក្រក់ខ្លាំងណាស់....ខ្លាចអ្នកផ្សេងឃើញខ្លាចមិនហ៊ានជូតអោយ"
"អាមិត្តឆ្គួត..." Jimin និយាយហើយសើចចេញមក
"JIMIN!!! ខ្ពើមណាស់...!!!" Jungkook ស្រែកឲ្យ Jimin នៅពេលដែលសំបោររបស់ Jimin ប្រលាក់អាវរបស់គេ
"អ្នកណាអោយឯងធ្វើអោយយើងយំធ្វើអី?"
"បើឯងមកហៀរសំបោរបែបនេះ អោយយើងទៅជួបអ្នកណាកើត??"
"សំបោរយើងមិនគួរអោយខ្ពើមផង....ឯងសំណាងហើយដែល បានសំបោរយើងប្រលាក់អាវរបស់ឯងនោះ" Jimin និយាយដោយមុខស្មើហើយបែរខ្លួនដើរចេញទៅ ដែលធ្វើអោយ Jungkook ចង់តែចាប់ក្រញិចគេឲ្យណាណីទេ
"ដើរអោយលឿនមក Jungkook!!" Jimin ស្រែកប្រាប់មិត្តរបស់គេ Jungkook ដើរមកតាម Jimin ដោយមុខឡើងក្រញ៉ូវ ដែលខឹងនិង Jimin ដែលតែងតែធ្វើអីឆ្គួតៗបែបនេះចំណាយ ពេលមិនយូរ ប៉ុន្មានឡានស្ពតទំនើបរបស់ Jungkook មកឈប់នៅមុខភោជនីយដ្ឋានមួយ
"ឯងស្គាល់គេដែរហី?"
"ម៉ាក់ផ្ញើររូបគេអោយយើងយប់មិញ"
"សង្ហារទេ??"
"មិនដឹងទេ! ឯងធ្វើកុំឲ្យបែកការទៅបានហើយ!" Jimin និយាយដោយដកដង្ហើមធំមុននឹងដើរចុះពីឡានដោយមាន Jungkook ចុះមកបើកទ្វារឲ្យ ហើយពួកគេក៏មើលមុខគ្នាមុននឹង Jimin លូកដៃ ទៅចាប់ដៃរបស់ Jungkook យ៉ាងណែនហើយបន្តើរគ្នាចូលទៅក្នុងហាង
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?