Jimin ដើរមកចំណតឡាននៅពេលយប់បន្ទាប់ពីចប់ការងារ ខណៈដែលថ្ងៃនេះមានរឿងខ្វល់ខ្វាយឲ្យគិតជាច្រើនពេញមួយថ្ងៃតែម្ដង
_On Phone_
"អាឡូ Jungkook!"
"យើងទើបចេញពីប្រជុំកំពុងតែទៅរកឯងហើយ! ឯងនៅឯណា?"
"យើងទៅខុនដូរ មិនបាច់មករកយើងទេថ្ងៃនេះយើងចង់សម្រាក ហើយឯងទៅរកស្រីរបស់ឯងទៅ"
"ក៏បាន! កុំឲ្យតែពេលត្រូវការទាក់ទងមកយើងទៅបានហើយ" Jungkook និយាយដោយតម្លើងសម្លេង ខណៈដែលអង្គុយនៅក្នុងឡានរបស់គេហើយសម្លឹងមើលទៅ Jimin ព្រោះគេគិតថាចង់មកធ្វើអោយភ្ញាក់ផ្អើល និងលួងលោមកុំអោយពិបាកចិត្តតែពេលនេះមិនបាច់ទេ Jimin អស់អីហើយ
"បានហើយយើងបើកឡាន!"
"អឹម"
_Call End_
ងឺត!!
ឡានព៌ណខ្មៅមកពីណាក៏មិនដឹងបានបើកហួសឡានរបស់ Jungkook ដែលកំពុងតែចត ហើយក៏ជិះទៅឈប់ចតនៅកន្លែងរបស់ Jimin ដែលកំពុងតែឈរ ដែលធ្វើអោយ Jungkook មានអារម្មណ៍ប្លែកនៅក្នុងចិត្ត រួចហើយឡានខ្មៅនោះក៏បើកចេញទៅបាត់ទៅ
"ហ៊ើយ???!" Jungkook លាន់មាត់ឡើង ខណៈពេលដែលឡានព៌ណខ្មៅនោះជិះចេញទៅបាត់ ហើយក៏បាត់ទាំង Jimin ពីទីនោះដូចគ្នា បន្ទាប់មក Jungkook ក៏បើកឡានចេញទៅតាមឡាននោះយ៉ាងលឿន
នៅក្នុងឡានព៌ណខ្មៅសេរីទំនើបនោះ Jame សម្លឹងមើលទៅរាងតូចដែលត្រូវថ្នាំសន្លប់មុននេះ គេសម្លឹងមើលទៅសាច់ដើមទ្រូង របស់ Jimin ដែលត្រូវគេប្រលះឡាវអាវពីរគ្រាប់នោះ
"មាត់ខ្លាំងរហូតដល់ថ្នាក់យើងទ្រាំមិនបានចង់ភ្លក់រសជាតិមនុស្សប្រុសម្ដងហើយវ៉ើយ!!!"
វីង!! រីង!!
_On Phone_
"អាឡូ Jame!"
"បាទម៉ាក់! គេមកដល់ក្នុងដៃរបស់ខ្ញុំហើយ តែខ្ញុំសុំសប្បាយឲ្យអស់ចិត្តសិនណា"
"តែគេជាមនុស្សប្រុសដូចកូនហ្នឹង?"
"តែគេទាក់ទាញណាស់ម៉ាក់!!"
"ធ្វើអីក៏ធ្វើទៅ តែឲ្យវាបាត់អាមាត់ខ្លាំងនោះ" សម្តីបញ្ជារបស់លោកស្រី Bella បានធ្វើឲ្យកូនប្រុសរបស់គាត់កាន់តែបានចិត្តខ្លាំងឡើង គេចុចបិទស្របពេលដែលមកដល់ផ្លូវបត់ចូលសណ្ឋាគារល្មម
YOU ARE READING
In love with my best friend
Fanfictionបើសិនជាខ្ញុំចង់អោយមិត្តភាពរវាងពួកយើង ២០ឆ្នាំមកនេះក្លាយទៅជាទំនាក់ទំនងស្នេហា....តើពួកយើងធ្វើបានទេ?