_ ក្រោយជិះសេះហោះលេងហើយ Jungkook ក៏នាំពីរនាក់បងប្អូនទៅដើរមើលនេះមើលនោះរហូត ទាល់តែមេឃបាក់ងងឹតចូលមកដល់ ។
« ទាំងពីរនាក់ឃ្លានហើយនៅ? » រាងក្រាសសួរឡើងពេលឃើញទឹកមុខ Donghae មើលទៅដូចជាឃ្លានតែមិនហ៊ាននិយាយ ។
« លោកនាំដើរតាំងតែមេឃភ្លឺរហូតដល់មេឃងងឹតវិញហើយចេះសួរថាឃ្លានឬអត់ទៅកើត អត់ចេះមើលទឹកមុខមនុស្សទេហ្អេ៎? » Tae ដាក់មួយម៉ាត់ៗ ឲ្យរាងក្រាសចុកដល់បេះដូងតែម្ដង កុំថាតែ Donghae សូម្បីតែ Tae ខ្លួនឯងក៏ឃ្លានចង់ដាច់ពោះវៀនដែរ មិនដឹងជា Jungkook ចង់នាំគេដើរដល់ ពេលណាទេ សង្ស័យតែដើរដល់ម៉ោង២ភ្លឺផងក៏មិន ដឹង ។
« នៅក្បែរនេះមានហាងបឺហ្គឺរមួយដែរបើអ៊ីចឹងពួក យើងទៅញ៊ាំទៅ » ថាហើយរាងក្រាសក៏នាំពួកគេ ទៅទីនោះភ្លាម ។
« អង្គុយទៅចាំខ្ញុំទៅកម្ម៉ង់អីមកញ៊ាំ » Jungkook ប្រាប់រួចក៏ដើរទៅកន្លែង order របស់ញ៊ាំដោយឬកពារសុភាពបុរសពេញលក្ខណៈធ្វើឲ្យ Tae លួច នឹកឆ្ងល់ហើយថាហេតុអីបានជានាយល្អនឹងគេព្រមទាំងយកចិត្តទុកដាក់នឹងគេគ្រប់ពេលបែបនេះទាំងដែលកន្លងមកខ្លួនបញ្ចេញចរិតមិនសមរម្យរហូតតែ Jungkookនៅតែមុខក្រាសតាមគេឲ្យទាល់តែបាន។
« ម្នាក់ហ្នឹងរោគចិត្តទេដឹង? » រាងតូចលាន់មាត់តិចៗ ព្រមទាំងដៀងភ្នែកតាមមើល Jungkook ពីក្រោយធ្វើឲ្យ Donghae កំពុងចុចទូរស័ព្ទលឺហើយងាកមក ភ្លាម ។
« បងប្រុសថាម៉េច? » Donghae
« គ្មានស្អីទេ ឯងនៅក្មេងកុំចេះដឹងរឿងគេពេកហើយអាទូរស័ព្ទនេះក៏កុំសូវលេងពេកដែរប្រយ័ត្នតែរៀនមិនចេះ ម៉ាក់ឯងខ្មាសគេទៅ យើងនឹងសើចឲ្យណាណីម្ដង » Tae ស្ដីឲ្យអាល្អិតរួចក៏អង្គុយឱបដៃ ទាំងមុខស្មើៗទើប Donghae ទុកទូរស័ព្ទចូលកាតាបវិញ ។
« អរគុណ » Jungkook ញញឹមអរគុណអ្នកលក់មុននឹងដើរមករករាងតូចវិញដោយមានកាន់ថាសដែលពោរពេញទៅដោយបឺហ្គឺរ ភ្លៅមាន់ និងកូកាជាច្រើនផងដែរ ។
« អួយ៎!! » នៅសុខៗស្រាប់តែស្រីម្នាក់ដើរមកប៉ះនឹងដៃ Jungkook តែក៏សំណាងល្អដែលមិនជ្រុះរបស់ក្នុងថាសគ្រាន់តែវ៉ែនតារបូតចេញពីភ្នែកនាយ ប៉ុណ្ណោះ ។
YOU ARE READING
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romanceអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...