_ មិនយូរប៉ុន្មានក៏ដល់ម៉ោងចេញពីរៀន Tae កំពុង តែឈរជាមួយ Jimin ចាំឲ្យ Yoon មកទទួលតែយូរណាស់ហើយបែរជាមិនឃើញនាយស្របពេលដែល Sooho ក៏បើកឡានមកឈប់ចំពោះមុខពួកគេតែម្ដង។
« Tae!! Jimin!! នៅឈរធ្វើអី មិនទៅផ្ទះទេហ្អេ៎? » Sooho
« អ៎...គឺពួកខ្ញុំចាំគេមកទទួល » Jimin ញញឹមឆ្លើយ ស្រាប់តែទូរស័ព្ទមានគេខលមកទើបនាយតូចរហ័សចុចទទួល ។
« អាឡូYoon បងនៅឯណាហ្នឹង? » Jimin
" សុំទោសណា៎មកពីនៅមន្ទីរពេទ្យមានបញ្ហាទើបបង មិនបានទៅទទួលពួកអូន " Yoongi
« នៅមន្ទីរពេទ្យមានរឿងអី ឬមួយក៏ជាលោកគ្រូ Jung? » លឺ Jimin និយាយពីឈ្មោះរបស់នាយហើយធ្វើឲ្យរាងតូចងាកមើលគេទាំងមានចម្ងល់ ។
« អ្នកណាកើតអី? » Tae សួរភ្លាមឲ្យប្រាកដក្នុងចិត្តតែ Jimin ក៏ហុចទូរស័ព្ទទៅឲ្យគេនិយាយបន្ត ។
« អាឡូពូYoon Jung កើតអីមែនទេ? » Tae
" គឺព្រឹកមិញនេះ Jung ភ្ញាក់ពីសន្លប់ហើយតែដូចជាខូចខួរក្បាលនិយាយមិនដឹងរឿងគ្នាសោះហើយហៅតែឈ្មោះ Tae រហូត ឥឡូវនេះក៏យំមិនឈប់ដូចក្មេងទៀត Tae ប្រញាប់មកមើលឲ្យលឿនមក " Yoongi បញ្ចេញសម្លេងភ័យស្លន់ស្លោរឲ្យក្មេងតូចជឿយ៉ាងស្លុងទាំងមិនដឹងថាជាល្បិចពួកមនុស្សចាស់នោះទេ ។
« អូខេៗ អ៊ីចឹងខ្ញុំនឹងប្រញាប់ទៅ » និយាយចប់ Tae ក៏ហុចវាឲ្យមិត្តវិញ ។
« Jimin!! ពួកយើងប្រញាប់រកតាក់ស៊ីជិះទៅមន្ទីរពេទ្យឲ្យលឿនទៅ Jung ដូចជាកាន់តែមិនសូវស្រួលហើយ » រាងតូចបម្រុងទាញដៃ Jimin ចេញទៅតែក៏ត្រូវ Sooho ឃាត់ភ្លាម ។
« ឈប់សិន!! បើប្រញាប់បែបនេះទុកឲ្យខ្ញុំជូនអ្នកទាំងពីរទៅក៏បានដែរ ឆាប់ឡើងឡានមក » លឺដូច្នោះ Tae និង Jimin ក៏ងាកសម្លឹងមុខគ្នាភ្លឹះៗ គេក៏មិនចង់ពាក់ព័ន្ធជាមួយនាយទៀតដែរតែស្ថានភាពជំងឺរបស់ Jungkook បន្ទាន់ពេកហើយថ្មើរនេះក៏គ្មានតាក់ស៊ីឆ្លងកាត់ទៀតទើបត្រូវបង្ខំចិត្តឡើងឡានឲ្យនាយជូនទៅមន្ទីរពេទ្យទាល់តែបាន ។
@មន្ទីរពេទ្យ
< តុកតុក > គ្រាន់តែគោះទ្វារហើយ Tae ក៏ស្ទុះបើក ទ្វារចូលមកតែម្ដងក៏បានឃើញអ្នកជាស្វាមីស្ថិតក្នុងឈុតអ្នកជំងឺអង្គុយអោបដៃអោបជើងនៅលើគ្រែពេបមាត់ហូរទឹកភ្នែកសសឹកយ៉ាងគួរឲ្យអាណិតធ្វើឲ្យរាងតូចតក់ស្លុតជាខ្លាំង ។
YOU ARE READING
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romanceអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...